សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានស្នើបង្កើតកម្មវិធីហ្វ្រង់កូហ្វូនីដើម្បីបណ្ដុះបណ្ដាលយុវជនក្នុងប្រទេសដែលមានធនធានតិចតួចជាងគេ។
នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងលើកឡើងថា យុវជនរបស់យើងកំពុងធំធាត់ឡើងក្នុងយុគសម័យនៃបញ្ញាសិប្បនិម្មិត។ បច្ចេកវិទ្យានេះអាចជួយព្យាបាលជំងឺ, លើកកម្ពស់ការអប់រំ និងនាំមនុស្សឱ្យកាន់តែខិតជិតគ្នា ប៉ុន្តែវាក៏អាចត្រូវបានយកទៅបើ ប្រាស់ ដើម្បីបោកបញ្ឆោត និងបំបែកបំបាក់មនុស្ស។
ក្នុងន័យនេះ, សម្ដេច សូមស្នើបង្កើតឱ្យមានកម្មវិធីហ្វ្រង់កូហ្វូនី ដើម្បីបណ្តុះបណ្តាលយុវជនរបស់យើង ប្រមូលផ្តុំសាកលវិទ្យាល័យ និងចែករំលែកធនធានជា ភាសាបារាំងរបស់យើង ដោយត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះ ប្រទេសដែលមានធនធានតិចតួចជាងគេ។
សម្ដេចបានបញ្ជាក់ថា នៅកម្ពុជា ការងារនេះបានចាប់ផ្ដើមរួចទៅហើយ ដោយមានកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ យើងកំពុងរៀបចំបង្កើត វិទ្យាសាស្ត្រទិន្នន័យ (AFD) មជ្ឈមណ្ឌលជាតិសម្រាប់បញ្ញាសិប្បនិម្មិត និង ភាសាបារាំងត្រូវតែមា\នភាពរស់រវើកនៅក្នុងការវិវត្តនៃបច្ចេកវិទ្យា នាពេលអនាគត ពីព្រោះភាសាមួយមិនអាចរស់រាន មានជីវិតបានរហូត ដោយសារមរតកពីអតីតកាលរបស់ខ្លួនប៉ុណ្ណោះទេ ភាសានោះនឹងបន្តមានជីវិតរស់រវើកតាមរយៈការបន្តច្នៃប្រឌិតលើ អនាគតកាលរបស់ខ្លួន។
សម្ដេចធិបតី ក៏បានប្រកាសថា កម្ពុជាមានបំណងប្រែក្លាយភ្នំពេញឲ្យទៅជាស្ពានតភ្ជាប់រវាងអាស៊ី និងលំហហ្វ្រង់កូហ្វូនី ពីព្រោះពិភពលោកកំពុងប្រឈមនឹងការបែកបាក់ ហើយទំនុកចិត្តក៏កំពុងធ្លាក់ចុះ។ ក្នុងកាលៈទេសៈនេះ និងលើសពីពេលណាៗទាំងអស់ ហ្វ្រង់កូហ្វូនី ត្រូវតែបន្តជាទីកន្លងដែលផ្តល់អាទិភាពលើកិច្ចសន្ទនា និងជាទីកន្លែងដែលមានច្បាប់ការពារដល់មនុស្សគ្រប់រូប៕អត្ថបទ៖ វ៉ាន់








