សម្ដេច​ធិបតី៖ កម្ពុជា មានបំណងក្លាយជាប្រទេសច្រកទ្វារបច្ចេកវិទ្យា ហិរញ្ញវត្ថុ ផ្សារភ្ជាប់ ប្រទេសសមាជិក OIF និងអាស៊ាន

2026/11/15 06:44:58 pm        116

នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជាមានបំណងក្លាយជាប្រទេសច្រកទ្វារបច្ចេកវិទ្យាហិរញ្ញវត្ថុដើម្បីផ្សារភ្ជាប់ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងប្រទេសសមាជិក អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី OIF (Organisation internationale de la Francophonie) និងអាស៊ាន។

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង អញ្ជើញ​ចូលរួមបើកកិច្ចប្រជុំ​ FrancoTech និងកិច្ចប្រជុំសហគ្រិន Francophone លើកទី៦ ​ដែល​ជា​ព្រឹត្តិការណ៍អម​ដ៏សំខាន់មួយ​ក្នុងកិ​ច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០​ នៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ប្រមាណ ១ពាន់ឆ្នាំមុន បុព្វបុរសខ្មែរបានកសាងប្រាសាទបាគង ជាប្រាសាទដ៏អស្ចារ្យក្នុងចំណោមប្រាសាទដំបូងៗបង្អស់នៅតំបន់អង្គរ។ បច្ចុប្បន្នធនាគារជាតិនៃកម្ពុជា​ បានយក ឈ្មោះ បាគង មកដាក់ក្នុងប្រព័ន្ធទូទាត់ឌីជីថលរបស់កម្ពុជា។ នោះមិនមែនជារឿងចៃដន្យទេ ស្ថាបត្យករអង្គរបានកសាងសំណង់នានាដើម្បីឱ្យមានភាពរឹងមាំ និងគង់វង្សយូរអង្វែង ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលក៏ត្រូវតែមានលក្ខណៈដូចគ្នាដែរ ពោលគឺមានភាពរឹងមាំ បើកចំហរ និងបម្រើផលប្រយោជន៍ដល់មនុស្សគ្រប់រូប។

សម្ដេចធិបតី លើកឡើងបន្តថា កាលពីអតីកាល ស្ថាបត្យករយើងបានបង្កើតស្នាដៃលើផ្ទាំងថ្ម សព្វថ្ងៃនេះ ប្រព័ន្ធបាគង បានជួយសម្រួលប្រព័ន្ធលំហូរនៃទំនុកចិត្ត និងការទូទាត់ប្រាក់នៅទីក្រុង តាមជនបទ និងឆ្លងកាត់ព្រំដែនផង តាមរយៈការប្រើប្រាស់ QR Code ដ៏សាមញ្ញមួយ អ្នកទេសចរអាចទូទាត់ប្រាក់ឆ្លងកាត់ព្រំដែនបានយ៉ាងងាយស្រួល។ យើងក៏បានបង្កើតថ្នាល Verify.gov.kh ដែលអនុញ្ញាតឱ្យយើងផ្ទៀងផ្ទាត់បាននូវភាពត្រឹមត្រូវ និងភាពពិតប្រាកដនៃឯកសារផ្លូវការ ដោយមានបំពាក់ QR Code។ នៅឆ្នាំនេះ ប្រព័ន្ធនេះ បានទទួលពាន់រង្វាន់សេវាសាធារណៈអង្គការសហប្រជាតិ ។ យើងខ្ញុំក៏បានចែករំលែកប្រព័ន្ធនេះជាមួយដៃគូរបស់យើង ជាពិសេសជាមួយ ប្រទេសទីម័រខាងកើត ហ្វីលីពីន និងឡាវ។ ដូច្នេះអ្វីដែលទទួលបានជោគជ័យនៅក្នុងប្រទេសយើងខ្ញុំក៏អាចផ្ដល់ប្រយោជន៍ដល់ប្រទេសផ្សេងទៀតបានដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា នៅក្នុងស្មារតីនេះ កម្ពុជាមានបំណងក្លាយជាប្រទេសច្រកទ្វារបច្ចេកវិទ្យាហិរញ្ញវត្ថុដើម្បីផ្សារភ្ជាប់ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងប្រទេសសមាជិក IOF និងអាស៊ាន តាមរយៈគំនិតផ្ដួចផ្ដើមនេះ កម្ពុជាអាចដើរតួនាទីជា មជ្ឈមណ្ឌលកណ្ដាលធុរកិច្ច នវានុវត្តន៍ នៃបណ្ដាប្រទេសហ្វ្រង់កូហ្វូនី និងបណ្ដាអាស៊ាន អាចប្រើប្រាស់គោលដៅសម្រាប់សាកល្បង និងភ្ជាប់ទីផ្សារបច្ចេកវិទ្យាហិរញ្ញវត្ថុជាមួយគ្នា។

គួរបញ្ជាក់ថា នៅខែមិថុនា ឆ្នាំ២០២៦ ថ្នាល Verify.gov.kh របស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឈ្នះពានរង្វាន់ពីអង្គការសហប្រជាជាតិ ដោយយកឈ្នះប្រព័ន្ធឌីជីថលជាង ៧០០ ផ្សេងទៀតមកពីជុំវិញពិភពលោក។ ខណៈ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ថ្នាលនេះក៏ធ្លាប់ទទួលបានពានរង្វាន់មាសកម្រិតតំបន់អាស៊ានផងដែរ គឺ ពានរង្វាន់ឌីជីថលអាស៊ាន (ASEAN Digital Awards 2024)។

នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋាភិបាលទីម័រឡេស្តេ បានប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាល Verify.gov ជាផ្លូវការក្រោមកិច្ចសហការជាមួយកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃសញ្ញាបត្រកម្រិតវិទ្យាល័យ និងឧត្តមសិក្សា។ កម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នា (MoU) និងកំពុងសហការផ្តល់បច្ចេកវិទ្យានេះទៅឱ្យប្រទេសហ្វីលីពីន និងឡាវ យកទៅអភិវឌ្ឍប្រព័ន្ធផ្ទៀងផ្ទាត់ឯកសាររបស់ពួកគេ។ ក្រៅពីប្រទេសទាំងបីខាងលើ កម្ពុជាក៏កំពុងសហការពង្រីកថ្នាលនេះទៅកាន់ប្រទេស ម៉ាឡេស៊ី បង់ក្លាដែស នេប៉ាល់ ហ្សកហ្ស៊ី និងជប៉ុន ផងដែរ៕អត្ថបទ៖ KC Virak

អត្ថបទដែលទាក់ទង

គណៈប្រតិភូហ្វ្រង់កូហ្វូនី អញ្ជើញទស្សនកិច្ចលើវឌ្ឍភាពរោងចក្រទឹកស្អាតបាក់ខែង
2026/11/15 08:48:05 pm       
សម្ដេចធិបតីអរគុណប្រធានាធិបតីបារាំងបានខិតខំរកដំណោះស្រាយសន្ដិវិធីលើបញ្ហាព្រំដែនកម្ពុជា និងថៃ
2026/11/15 08:35:59 pm        1
សម្ដេចធិបតី៖ការចុះហត្ថលេខាចំនួន ២៩ លើវិស័យជាច្រើនបានបំបែកឯកត្តកម្មសម្រាប់រាជរដ្ឋាភិបាល
2026/11/15 08:29:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈប្រតិភូហ្វ្រង់កូហ្វូនី អញ្ជើញទស្សនកិច្ចលើវឌ្ឍភាពរោងចក្រទឹកស្អាតបាក់ខែង

2026/11/15 08:48:05 pm
​សម្ដេចធិបតីអរគុណប្រធានាធិបតីបារាំងបានខិតខំរកដំណោះស្រាយសន្ដិវិធីលើបញ្ហាព្រំដែនកម្ពុជា និងថៃ
2026/11/15 08:35:59 pm
​សម្ដេចធិបតី៖ការចុះហត្ថលេខាចំនួន ២៩ លើវិស័យជាច្រើនបានបំបែកឯកត្តកម្មសម្រាប់រាជរដ្ឋាភិបាល
2026/11/15 08:29:28 pm
​ប្រធានាធិបតីបារាំង ព្រមព្រៀងគាំទ្រការអប់រំភាសាបារាំងនៅកម្ពុជាចាប់ពីកម្រិតបឋមសិក្សា
2026/11/15 08:23:17 pm
​ប្រធានាធិបតីបារាំង៖ ភាពដៃគូបារាំង-កម្ពុជា មានភាពល្អឯក លើសពីទំនាក់ទំនងរដ្ឋ និងរដ្ឋ
2026/11/15 08:14:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/15 08:36:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/15 08:07:34 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/15 08:31:39 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 02:40:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm