កម្ពុជា ជំរុញឱ្យបញ្ចូលបញ្ហាព្រំដែនកម្ពុជា-ថៃ និងជោគវាសនាជនភៀសសឹកជាង ២ម៉ឺននាក់ ទៅក្នុងសាររបស់អាយប៉ាដោយជោគជ័យ

2026/11/16 08:33:33 am        76

ទីក្រុងម៉ានីល ហ្វីលីពីន៖ គណៈប្រតិភូសភាកម្ពុជា បានទទួលការគាំទ្រជាឯកច្ឆន្ទពីបណ្តាប្រទេសជាសមាជិកទាំងអស់ ក្នុងការបញ្ជ្រាបកថាខណ្ឌអាទិភាពស្តីពីបញ្ហាព្រំដែនកម្ពុជា-ថៃ និងជោគវាសនាជនភៀសសឹកជាង ២០.០០០នាក់ ទៅក្នុងសារផ្លូវការរបស់អាយប៉ា ជូនប្រមុខដឹកនាំអាស៊ាន។ជោគជ័យការទូតសភានេះ ធ្វើឡើងក្នុងកិច្ចប្រជុំទល់មុខគ្នារវាងប្រមុខដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ា (ASEAN-AIPA Interface) លើកទី១៥ និងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីម៉ានីឡា ប្រទេសហ្វីលីពីន ដែលដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភាកម្ពុជា និងជាប្រធានក្រុមសភាជាតិអាយប៉ាកម្ពុជា អមដំណើរដោយ ឯកឧត្តម ទី សុគន្ធ។ក្នុងសាររបស់អាយប៉ា ដែលអានដោយ ឯកឧត្តម ហ្វូស្ទីណូ បូជី ជី. ឌី ទី៣ (Faustino Bojie G. Dy III) ប្រធានរដ្ឋសភាហ្វីលីពីន ជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន ក្រោមអធិបតីភាពប្រធានាធិបតីហ្វីលីពីន ឯកឧត្តម ហ្វឺឌីណាន់ អ័រ ម៉ាកូស ជេអ័រ (Ferdinand R. Marcos Jr.) បានលើកទឹកចិត្តឱ្យភាគីកម្ពុជា-ថៃ គោរព និងអនុវត្តដោយស្មោះត្រង់នូវបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ (២៦ តុលា ២០២៥) សេចក្តីថ្លែងការណ៍រួម (២៧ ធ្នូ ២០២៥) និងកិច្ចព្រមព្រៀងរួមហ្វូសៀន (២៩ ធ្នូ ២០២៥)។ ទន្ទឹមនឹងនេះ សាររបស់អាយប៉ាក៏បានបញ្ជាក់ការគាំទ្រចំពោះតួនាទីក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងជំរុញឱ្យភាគីទាំងពីរសម្រួលដល់ការវិលត្រឡប់ទៅកាន់លំនៅឋានវិញរបស់ពលរដ្ឋភៀសសឹកជាង ២០.០០០នាក់ ប្រកបដោយសុវត្ថិភាព ស្ម័គ្រចិត្ត សេចក្តីថ្លៃថ្នូរ និងធានាការពារសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។តួលេខជនភៀសសឹកជាង ២០.០០០នាក់នេះ មិនមែនជាការលើកឡើងតែម្ខាងរបស់កម្ពុជាឡើយ ប៉ុន្តែត្រូវបានបញ្ជាក់ជាផ្លូវការនៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Tom Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ក្រៅពីបញ្ហាព្រំដែន កម្ពុជាក៏បានរួមចំណែកដាក់បញ្ចូលធាតុចូលយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤បន្ថែមទៀតទៅក្នុងសាររបស់អាយប៉ា រួមមាន ការពង្រឹងគោលការណ៍គ្រឹះអាស៊ានលើការគោរពអធិបតេយ្យភាព បូរណភាពទឹកដី ការដោះស្រាយជម្លោះដោយសន្តិវិធី និងការពារជនស៊ីវិលជាដាច់ខាត។ ជាមួយគ្នានេះ កម្ពុជាបានជំរុញកិច្ចសហប្រតិបត្តិការឆ្លើយតបបញ្ហាប្រឈមថ្មីៗ ដូចជា អភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យាឆ្លងដែន ការស៊ើបអង្កេតហិរញ្ញវត្ថុ ការរឹបអូសទ្រព្យសម្បត្តិពីបទល្មើស និងការការពារជនរងគ្រោះ។ លើសពីនេះ កម្ពុជាបានសង្កត់ធ្ងន់លើការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់កសិករ សហគមន៍ជនបទ ស្ត្រី យុវជន និងជនមានពិការភាព ក្រោមស្មារតី «មិនទុកនរណាម្នាក់ចោល» ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តថ្នាក់តំបន់ ទៅជាសកម្មភាពជាក់ស្តែងនៅថ្នាក់ជាតិ ស្របតាមរដ្ឋធម្មនុញ្ញរបស់សភាសមាជិកនីមួយៗ។កិច្ចប្រជុំទល់មុខគ្នារវាងប្រមុខដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ា គឺជាយន្តការប្រចាំឆ្នាំដ៏មានសារៈសំខាន់បំផុត ដែលឆ្លុះបញ្ចាំងពីភាពជាដៃគូរវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ក្នុងការនាំយកបំណងប្រាថ្នាពិតប្រាកដរបស់ប្រជាពលរដ្ឋទៅកាន់ថ្នាក់ដឹកនាំកំពូល ដើម្បីកសាងសហគមន៍អាស៊ានមួយប្រកបដោយភាពធន់ បរិយាបន្ន ចីរភាព និងវិបុលភាព៕


អត្ថបទដែលទាក់ទង

កម្ពុជា ជំរុញឱ្យបញ្ចូលបញ្ហាព្រំដែនកម្ពុជា-ថៃ និងជោគវាសនាជនភៀសសឹកជាង ២ម៉ឺននាក់ ទៅក្នុងសាររបស់អាយប៉ាដោយជោគជ័យ
2026/11/16 08:33:33 am        1
ពិធីជប់លៀងផ្លូវការជាកិត្តិយស ជូនគណៈប្រតិភូដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
2026/11/16 08:19:05 am        1
គណៈប្រតិភូហ្វ្រង់កូហ្វូនី អញ្ជើញទស្សនកិច្ចលើវឌ្ឍភាពរោងចក្រទឹកស្អាតបាក់ខែង
2026/11/15 08:48:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា ជំរុញឱ្យបញ្ចូលបញ្ហាព្រំដែនកម្ពុជា-ថៃ និងជោគវាសនាជនភៀសសឹកជាង ២ម៉ឺននាក់ ទៅក្នុងសាររបស់អាយប៉ាដោយជោគជ័យ

2026/11/16 08:33:33 am
​ពិធីជប់លៀងផ្លូវការជាកិត្តិយស ជូនគណៈប្រតិភូដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
2026/11/16 08:19:05 am
​គណៈប្រតិភូហ្វ្រង់កូហ្វូនី អញ្ជើញទស្សនកិច្ចលើវឌ្ឍភាពរោងចក្រទឹកស្អាតបាក់ខែង
2026/11/15 08:48:05 pm
​សម្ដេចធិបតីអរគុណប្រធានាធិបតីបារាំងបានខិតខំរកដំណោះស្រាយសន្ដិវិធីលើបញ្ហាព្រំដែនកម្ពុជា និងថៃ
2026/11/15 08:35:59 pm
​សម្ដេចធិបតី៖ការចុះហត្ថលេខាចំនួន ២៩ លើវិស័យជាច្រើនបានបំបែកឯកត្តកម្មសម្រាប់រាជរដ្ឋាភិបាល
2026/11/15 08:29:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/15 08:36:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/16 02:03:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/15 08:31:39 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 02:40:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm