ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល កោតសរសើរកម្ពុជាក្នុងការបញ្ចប់សង្គ្រាមពីអតីតកាល និងមានជំហរមោះមុតក្នុងការការពារសន្តិភាព ដោះស្រាយជម្លោះជាមួយថៃដោយសន្តិវិធី

2026/11/16 08:56:12 am        47

នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៊ីណត ឌីស្ប៉ា (Benoît Dispa) ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល នៃព្រះរាជាណាចក្របែលហ្ស៊ិក បានថ្លែងការកោតសរសើរពីភាពប៉ិនប្រសប់របស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការផ្សះផ្សា និងបញ្ចប់សង្គ្រាមពីអតីតកាល និងជំហរមោះមុតបច្ចុប្បន្នក្នុងការការពារសុខសន្តិភាព ដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសជិតខាង ដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ។

ឯកឧត្តម ប៊ីណត ឌីស្ប៉ា បានចូលជួបពិភាក្សាការងារជាមួយ សម្តេចប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ខណៈដែលឯកឧត្តមបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ។

ឯកឧត្តមបានកោតសរសើរកម្ពុជាយ៉ាងខ្លាំងចំពោះការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ជាពិសេសឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះសុន្ទរកថាគន្លឹះប្រកបដោយអត្ថន័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពីការថែរក្សាសន្តិភាព និងការដោះស្រាយជម្លោះជាមួយប្រទេសថៃដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។ ហ្វ្រង់កូហ្វូនីគាំទ្រសន្តិភាព និងមានជំនឿមុតមាំថា បញ្ហានេះនឹងត្រូវដោះស្រាយបានក្នុងពេលឆាប់ៗ។

ជាមួយគ្នានេះ ឯកឧត្តមបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជនកម្ពុជា ដែលបានទទួលស្វាគមន៍រូបឯកឧត្តម និងគណៈប្រតិភូយ៉ាងកក់ក្តៅជាទីបំផុត ព្រមទាំងមានស្នាមញញឹមប្រកបដោយការស្រឡាញ់ ការគោរព និងកិច្ចសហប្រតិបត្តិការ។ ឯកឧត្តមប្រធានសភាសហព័ន្ធ បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងទេពកោសល្យក្នុងការដឹកនាំរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលជាស្ត្រីដំបូងគេនៅកម្ពុជា បានក្លាយជាប្រធានរដ្ឋសភា ជាស្ថាប័នសំខាន់តំណាងឱ្យប្រជាពលរដ្ឋ។

សម្តេចរដ្ឋសភាធិបតី មានក្តីសប្បាយរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានសភាសហព័ន្ធ និងសហការីនៅក្នុងឱកាសនេះ។ ក្នុងនាមពលរដ្ឋខ្មែរ សម្តេចមានក្តីសប្បាយរីករាយដែលឯកឧត្តមបានដឹងការពិតពីកម្ពុជា ដូចដែលសុន្ទរកថារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅក្នុងឱកាសបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដូច្នេះដែរ។ កម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមនោះទេ។ កម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់រួចហើយ ដូច្នេះមិនត្រូវការសង្គ្រាមទៀតឡើយ។ កម្ពុជាបានអរគុណសហគមន៍អន្តរជាតិ ដែលបានគាំទ្រ និងជំរុញឱ្យភាគីថៃដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។

អត្ថបទដែលទាក់ទង

ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល កោតសរសើរកម្ពុជាក្នុងការបញ្ចប់សង្គ្រាមពីអតីតកាល និងមានជំហរមោះមុតក្នុងការការពារសន្តិភាព ដោះស្រាយជម្លោះជាមួយថៃដោយសន្តិវិធី
2026/11/16 08:56:12 am        1
ជំនួបពិសាអាហារពេលព្រឹករួមគ្នារវាងថ្នាក់ដឹកនាំកម្ពុជា ឡាវ និងវៀតណាម បង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ
2026/11/16 08:48:32 am        1
កម្ពុជា ជំរុញឱ្យបញ្ចូលបញ្ហាព្រំដែនកម្ពុជា-ថៃ និងជោគវាសនាជនភៀសសឹកជាង ២ម៉ឺននាក់ ទៅក្នុងសាររបស់អាយប៉ាដោយជោគជ័យ
2026/11/16 08:33:33 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល កោតសរសើរកម្ពុជាក្នុងការបញ្ចប់សង្គ្រាមពីអតីតកាល និងមានជំហរមោះមុតក្នុងការការពារសន្តិភាព ដោះស្រាយជម្លោះជាមួយថៃដោយសន្តិវិធី

2026/11/16 08:56:12 am
​ជំនួបពិសាអាហារពេលព្រឹករួមគ្នារវាងថ្នាក់ដឹកនាំកម្ពុជា ឡាវ និងវៀតណាម បង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ
2026/11/16 08:48:32 am
​កម្ពុជា ជំរុញឱ្យបញ្ចូលបញ្ហាព្រំដែនកម្ពុជា-ថៃ និងជោគវាសនាជនភៀសសឹកជាង ២ម៉ឺននាក់ ទៅក្នុងសាររបស់អាយប៉ាដោយជោគជ័យ
2026/11/16 08:33:33 am
​ពិធីជប់លៀងផ្លូវការជាកិត្តិយស ជូនគណៈប្រតិភូដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
2026/11/16 08:19:05 am
​គណៈប្រតិភូហ្វ្រង់កូហ្វូនី អញ្ជើញទស្សនកិច្ចលើវឌ្ឍភាពរោងចក្រទឹកស្អាតបាក់ខែង
2026/11/15 08:48:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/15 08:36:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/16 02:03:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/15 08:31:39 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 02:40:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm