កម្ពុជា-អាមេនី បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន

2026/11/16 11:57:54 am        79

នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Nikol Pashinyan នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាមេនី ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយករដ្ឋមន្ត្រីអាមេនី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម និងគណប្រតិភូ ព្រមទាំងបានសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះការរៀបចំយ៉ាងល្អនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នាឱកាសនេះ។ ជាមួយគ្នានេះ, ឯកឧត្តមក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង អាមេនី និងកម្ពុជា​ ព្រមទាំងបាន​គូសបញ្ជាក់ថា​ ជំនួបពិភាក្សាការងាររវាងឯកឧត្តម និងសម្ដេចធិបតីនាពេលនេះ នឹងបង្កើតនូវកាលានុវត្តភាពថ្មីបន្ថែមទៀត​ ដើម្បីបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតីបានថ្លែងអំណរគុណដល់ឯកឧត្តមនាយករដ្ឋមន្ត្រីអាមេនី និងគណៈប្រតិភូ ដែលបាលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កម្ពុជា នាពេលនេះ។ សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ថា នៅមានវិស័យសំខាន់ៗជាច្រើនទៀត ដែលកម្ពុជា​ និង​អាមេនីអាចពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ។

សម្ដេចធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីអាមេនី ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ រួមមាន៖ សេដ្ឋកិច្ច,​ ពាណិជ្ជកម្ម​,​ សន្តិសុខ និងការពារជាតិ ជាដើម។

សម្តេចធិបតី បានជម្រាបជូន ឯកឧត្តមនាយករដ្ឋមន្ត្រីអាមេនី អំពីការវិវឌ្ឍថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

អត្ថបទដែលទាក់ទង

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៧ នៅប្រទេសហ្វីលីពីន
2026/11/16 12:21:58 pm        1
កម្ពុជា-អាមេនី បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
2026/11/16 11:57:54 am        1
កម្ពុជាស្វាគមន៍ការវិនិយោគរបស់បារាំង និងត្រៀមជាដៃគូគួរឱ្យទុកចិត្តសម្រាប់ភាពជោគជ័យរយៈវែង
2026/11/16 11:46:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៧ នៅប្រទេសហ្វីលីពីន

2026/11/16 12:21:58 pm
​កម្ពុជា-អាមេនី បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
2026/11/16 11:57:54 am
​កម្ពុជាស្វាគមន៍ការវិនិយោគរបស់បារាំង និងត្រៀមជាដៃគូគួរឱ្យទុកចិត្តសម្រាប់ភាពជោគជ័យរយៈវែង
2026/11/16 11:46:00 am
​ឯកឧត្តមប្រធានាធិបតីបារាំង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធស្តូបអនុស្សាវរីយ៍រូបពីរ នៅមុខស្ថានទូតបារាំង
2026/11/16 11:33:43 am
​ព្រះករុណាព្រះមហាក្សត្រស្ដេចយាងដល់ខេត្តសៀមរាបដើម្បីត្រៀមជាព្រះរាជាធិបតីរួមជាមួយឯកឧត្តមប្រធានាធិបតីបារាំង ម៉ាក្រុង និងជំទាវទី១ ក្នុងរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច
2026/11/16 11:28:37 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/15 08:36:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/16 02:03:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/15 08:31:39 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 02:40:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm