ស្ទឹងត្រែង៖ បបែលយក្សទឹកសាបមានទម្ងន់ ១៤៣គីឡូក្រាមមួយក្បាលទៀត ដែលជាប់សន្ទូចអ្នកនេសាទនៅទន្លេមេគង្គលើ ចំណុចភូមិសាស្ត្រ ភូមិឃុំកោះព្រះ ស្រុកសៀមបូកខេត្តស្ទឹងត្រែង ត្រូវបានគម្រោងអច្ឆរិយមេគង្គសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប (IFREDI)សង្គ្រោះ និងព្រលែងចូលក្នុងទន្លេវិញកាលពីព្រឹក ថ្ងៃទី២៣ ខែឧសភាកន្លងមកនេះ។
សូមបញ្ជាក់ថា នេះជាការប្រលែងត្រីបបែលយក្សទម្ងន់ធ្ងន់ជាលើកទី២ហើយ នៅក្នុងខែឧសភានេះ ព្រោះប្រភេទត្រីនេះ មានទម្ងន់ចាប់ពី១០០គីឡូក្រាមរហូតដល់ ៦០០គីឡូក្រាមក៏មាន។
ហើយបច្ចុប្បន្នត្រីប្រភេទនេះ កំពុងស្ថិតនៅក្នុងចំណាត់ថ្នាក់ជាប្រភេទត្រីបបែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជ Endangered (EN) នៅក្នុងបញ្ជីក្រហម របស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ( IUCN Red List )៕






