ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង និងលោកជំទាវទី១ បានចាកចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាបហើយ ដើម្បីបិទបញ្ចប់ការដ្ឋានជួសជុល និងពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច

2026/11/16 02:16:15 pm        107

ភ្នំពេញ៖ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវទី១ អញ្ជើញចាកចេញពីរាជធានីភ្នំពេញបន្តដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមជា អធិបតី ក្នុងព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ ក៏បានយាងដល់ទឹកដីខេត្តសៀមរាប ដើម្បីត្រៀមជាព្រះរាជាធិបតីរួមជាមួយឯកឧត្តមប្រធានាធិបតីបារាំង ម៉ាក្រុង ព្រះក្នុងរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច។

ប្រាសាទមេបុណ្យខាងលិច មហាស្ថាបត្យកម្មកណ្តាលផ្ទៃទឹក ត្រៀមបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមព្រះរាជាធិបតីភាព និងអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវទី១។

ពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងពិធីសម្ពោធប្រាសាទមេបុណ្យខាងលិចនេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណ ប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅលើកោះចំកណ្តាលបារាយណ៍ទឹកថ្លា សង្កាត់ទឹកវិល ក្រុងសៀមរាប។ ព្រឹត្តិការណ៍នេះក៏ជាផ្នែកមួយនៃដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ នៅកម្ពុជាផងដែរ។

សូមជម្រាបថា គម្រោងជួសជុល និងអភិរក្សប្រាសាទមេបុណ្យខាងលិច បានបញ្ចប់ជាស្ថាពរកាលពីខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីចំណាយពេលអស់ ១៤ឆ្នាំ។ ការដ្ឋាននេះចំណាយថវិកាសរុបចំនួន ១២លានដុល្លារអាមេរិក ក្រោមកិច្ចសហប្រតិបត្តិការរវាងភាគីបារាំង (៧លានដុល្លារ) និងអាជ្ញាធរជាតិអប្សរា តំណាងភាគីកម្ពុជា (៥លានដុល្លារ)។

តាមការបញ្ជាក់របស់លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ការជួសជុលទ្រង់ទ្រាយធំនេះនឹងធ្វើឱ្យប្រាសាទអាចឈររឹងមាំបានយ៉ាងហោចណាស់ពី ៥០ ទៅ ១៥០ឆ្នាំ ទៅមុខទៀត។ ខណៈកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីប្រុងពលី និងបួងសួងសុំសេចក្តីសុខពីម្ចាស់ទឹកម្ចាស់ដី ដើម្បីត្រៀមលក្ខណៈសម្រាប់ព្រះរាជពិធីជាផ្លូវការនេះ។

គួរជម្រាបដែរថា ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងអំឡុងពេលព្រះរាជបេសកកម្ម និងវត្តមានថ្នាក់ដឹកនាំកំពូល រដ្ឋបាលខេត្តសៀមរាប បានធ្វើការបញ្ចៀសទិសដៅចរាចរណ៍យានយន្តគ្រប់ប្រភេទលើកំណាត់ផ្លូវសំខាន់ៗមួយចំនួននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦៕

អត្ថបទដែលទាក់ទង

ឯកឧត្តមប្រធានាធិបតីបារាំង និងលោកជំទាវ អញ្ជើញដល់ខេត្តសៀមរាប ដើម្បីចូលរួមជាអធិបតីសម្ពោធប្រាសាទមេបុណ្យខាងលិច
2026/11/16 02:56:56 pm        1
ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង និងលោកជំទាវទី១ បានចាកចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាបហើយ ដើម្បីបិទបញ្ចប់ការដ្ឋានជួសជុល និងពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច
2026/11/16 02:16:15 pm        1
FrancoTech៖ សហគ្រិនបរទេសបង្ហាញបំណងធ្វើការវិនិយោគនៅកម្ពុជា
2026/11/16 02:04:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តមប្រធានាធិបតីបារាំង និងលោកជំទាវ អញ្ជើញដល់ខេត្តសៀមរាប ដើម្បីចូលរួមជាអធិបតីសម្ពោធប្រាសាទមេបុណ្យខាងលិច

2026/11/16 02:56:56 pm
​ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង និងលោកជំទាវទី១ បានចាកចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាបហើយ ដើម្បីបិទបញ្ចប់ការដ្ឋានជួសជុល និងពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច
2026/11/16 02:16:15 pm
​FrancoTech៖ សហគ្រិនបរទេសបង្ហាញបំណងធ្វើការវិនិយោគនៅកម្ពុជា
2026/11/16 02:04:52 pm
​គណៈប្រតិភូ និងភ្ញៀវទេសចរអន្តរជាតិ កត់សម្គាល់កម្ពុជាជាប្រទេសមានសុវត្ថិភាព និងវប្បធម៌សម្បូរបែប
2026/11/16 01:53:18 pm
​ឯកឧត្តម ហង់ជួន ណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី អញ្ជើចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី ១៦ (16th ASEAN–United Nations Summit)
2026/11/16 01:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/16 02:03:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/15 08:31:39 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 02:40:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm