កម្ពុជា ជំរុញការគាំទ្រអន្តរជាតិ លើកកម្ពស់របៀបវារៈសកម្មភាពមីនមនុស្សធម៌ និងពង្រឹងភាពជាដៃគូជាមួយសហភាពអឺរ៉ុប

2026/11/17 11:13:59 am        56

ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសចូលរួមសន្និសីទស្តីពីសកម្មភាពមីននៅអ៊ុយក្រែន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយលោកស្រី Markéta Homolková អនុប្រធានផ្នែករំសាយសព្វាវុធ ការមិនរីកសាយភាយអាវុធ និងការគ្រប់គ្រងការនាំចេញអាវុធ នៃអង្គភាពសេវាកិច្ចការបរទេសរបស់សហភាពអឺរ៉ុប។

ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានផ្តល់ការគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា ព្រមទាំងការជំរុញការអនុវត្តផែនការសកម្មភាពសៀមរាប-អង្គរ។ ឯកឧត្តមបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះអនុសញ្ញាអូតាវ៉ា និងការត្រៀមខ្លួនក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ជាង៣ទសវត្សរ៍របស់ខ្លួន ដើម្បីរួមចំណែកជួយដល់ប្រទេសនានាដែលកំពុងរងផលប៉ះពាល់ដោយសារមីន។

ជាមួយគ្នានេះ ឯកឧត្តមបានស្នើឱ្យសហភាពអឺរ៉ុបបន្តគាំទ្រការរក្សាបទឈប់បាញ់ និងដំណើរការបោះបង្គោលព្រំដែនកម្ពុជា-ថៃ ដើម្បីបង្កលក្ខណៈអំណោយផលដល់ប្រតិបត្តិការដោះមីនមនុស្សធម៌ ការការពារសុវត្ថិភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសហគមន៍តាមតំបន់ព្រំដែន។

ជាការឆ្លើយតប លោកស្រី Markéta Homolková បានកោតសរសើរចំពោះការប្តេជ្ញាចិត្តនយោបាយ និងសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន ជាពិសេសការប្រែក្លាយចម្ការមីនទៅជាដីកសិកម្ម និងដីសម្រាប់ការអភិវឌ្ឍ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកស្រីក៏បានទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការផ្តល់ការគាំទ្រ និងជំនួយដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមផងដែរ។

លោកស្រីបានបង្ហាញពីការរំពឹងទុកក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងរដ្ឋភាគីនានា ដើម្បីជំរុញការអនុវត្តផែនការសកម្មភាពសៀមរាប-អង្គរ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិក្រោមក្របខណ្ឌអនុសញ្ញាអូតាវ៉ា។

ជំនួបនេះបានបង្ហាញពីការបន្តពង្រឹងភាពជាដៃគូរវាងកម្ពុជា និងសហភាពអឺរ៉ុប ព្រមទាំងតួនាទីសកម្មរបស់កម្ពុជាក្នុងការជំរុញរបៀបវារៈសកម្មភាពមីនមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅរួមគ្នាកសាងពិភពលោកមួយដែលមានសុវត្ថិភាព និងគ្មានការគំរាមកំហែងដោយសារមីន។

អត្ថបទដែលទាក់ទង

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ មន្ទីរពេទ្យបង្អែកចំនួន៣ នៃខេត្តកំពង់ស្ពឺ
2026/11/17 11:39:53 am        1
អង្គប្រជុំហ្រ្វង់កូហ្វូនីលើកទី២០ សម្រេចបើការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីនៅប្រទេសកម្ពុជា
2026/11/17 11:31:42 am        1
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីចេញសេចក្ដីអំពាវនាវទីក្រុងភ្នំពេញលើ «កិច្ច​ការពារ​បេតិក​ភណ្ឌ​វប្បធម៌ ​និងការលើកកម្ពស់ភាពចម្រុះ នៃវប្បធម៌»
2026/11/17 11:29:19 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ មន្ទីរពេទ្យបង្អែកចំនួន៣ នៃខេត្តកំពង់ស្ពឺ

2026/11/17 11:39:53 am
​អង្គប្រជុំហ្រ្វង់កូហ្វូនីលើកទី២០ សម្រេចបើការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីនៅប្រទេសកម្ពុជា
2026/11/17 11:31:42 am
​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីចេញសេចក្ដីអំពាវនាវទីក្រុងភ្នំពេញលើ «កិច្ច​ការពារ​បេតិក​ភណ្ឌ​វប្បធម៌ ​និងការលើកកម្ពស់ភាពចម្រុះ នៃវប្បធម៌»
2026/11/17 11:29:19 am
​កម្ពុជា ជំរុញការគាំទ្រអន្តរជាតិ លើកកម្ពស់របៀបវារៈសកម្មភាពមីនមនុស្សធម៌ និងពង្រឹងភាពជាដៃគូជាមួយសហភាពអឺរ៉ុប
2026/11/17 11:13:59 am
​យុវជនកម្ពុជា ជួបមីយ៉ាន់ម៉ាបង្គ្រប់កិច្ច ក្រោយអស់ឱកាសប្រជែងកៅអីជុំបន្ដពាន U17 អាស៊ី
2026/11/17 11:11:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/17 02:18:28 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/15 08:31:39 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/13 02:40:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm