ពលរដ្ឋ​សាទរ​ជ័យលាភី និង​ទង់​ស៊ី​ហ្គេម​មកដល់​កម្ពុជា ខណៈ​សម្ដេច​ពិជ័យ​សេនា​អំពាវនាវ​ឲ្យ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ទាំង​អស់​គ្នា

2022/05/25 05:22:43 pm        306

​ស៊ីហ្គេម៖ ប្រជាពលរដ្ឋ​ជាច្រើន​បាន​ឈរ​អម​ដងផ្លូវ ដើម្បី​អបអរសាទរ​ពិធី​ដង្ហែ​ទង់​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​ដែល​ហៅ​កាត់​ថា “​ទង់​ស៊ី​ហ្គេម​” អម​ជាមួយ​ជ័យលាភី​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​ជាច្រើន​គ្រឿង បន្ទាប់ពី​បញ្ចប់​បេសក​កម្ម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ទី​ក្រង​ហាណូយ និង​ត្រឡប់​មកដល់​មាតុភូមិ​វិញកាលពី​ល្ងាច​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២ ក្រោម​ការដឹកនាំ​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)។​

​ជាមួយនឹង​ការ​ឈរ​អបអរ​ក្បួន​ដង្ហែ​ទង់​ស៊ី​ហ្គេម និង​ម្ចាស់​ជ័យលាភី​មេដាយ​ស៊ី​ហ្គេម​នោះ ប្រជាពលរដ្ឋបាន​សម្ដែង​នូវ​សេចក្ដី​រីករាយ និង​អបអរសាទរចំពោះ​សមិទ្ធផល​ដែល​កីឡាករ​-​កីឡាការិនី​ខិតខំ​ប្រឹងប្រែង ដើម្បី​ដណ្ដើម​មេដាយ​ជូន​ជាតិ​ពី​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់ ២​ឆ្នាំ​ម្ដង ពិសេស​ដំណើរ​មកដល់​របស់ “​ទង់​ស៊ី​ហ្គេម​” សម្រាប់​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ហើយ​ប្រជាពលរដ្ឋ​ទាំងអស់ក៏បាន​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះដែរ។​ ​ទន្ទឹម​ជាមួយ​ដំណើរ​មាតុភូមិនិវត្តន៍​ប្រកបដោយ​សុវត្ថិភាព អម​ជាមួយ​សមិទ្ធផល​បំបែក​ឯក​ត្ត​កម្ម​នេះដែរ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បានចាត់ទុក​នេះ​គឺជា​ការបើក​ទំព័រ​ប្រវត្តិសាស្ដ្រ​ថ្មី​មួយទៀត ដើម្បី​បំផុសស្មារតី​ប្រជាពលរដ្ឋ​ចូលរួម​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ដោយ​សម្ដេច​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រៀមលក្ខណៈ​សម្បត្តិ​ក្នុងនាម​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ​ទាំងអស់គ្នា។​

​សូមបញ្ជាក់ថា មុន​ឈានដល់​ស៊ី​ហ្គេមឆ្នាំ​២០២៣ កាលពី​ចន្លោះ​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២៣ ខែឧសភា វៀតណាម​បាន​ដំណើរ​ការរៀបចំ​ការប្រកួត​ស៊ី​ហ្គេមលើក​ទី​៣១ ក្នុងនាម​វេន​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះដោយ​ជោគជ័យ ខណៈ​អត្ត​ព​លិ​ក​កម្ពុជា ក៏បាន​សម្រេច​នូវ​លទ្ធផល​គួរ​ជាទី​មោទនៈ​ផងដែរ ដោយ​ដណ្ដើមបាន​មេដាយ​សរុប ៦៣​គ្រឿងរួមមាន​មេដាយមាស ៩, ប្រាក់ ១៣ និង​សំរឹទ្ធ ៤១ ពោលគឺ​បាន​បំបែក​ឯក​ត្ត​កម្ម​មេដាយ​ស៊ី​ហ្គេម​លើក​មុនៗពិសេស​មេដាយមាស ដែល​គិត​ចាប់ពី​ក្រោយ​ឆ្នាំ​១៩៧៣ នេះ​គឺជា​លើកដំបូង​ហើយ ដែល​អត្ត​ព​លិ​ក​កម្ពុជាដណ្ដើមបាន​មេដាយមាស​រហូតដល់ ៩គ្រឿង។​ ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ក្នុង​ពិធី​បិទ​ការប្រកួត​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ទីក្រុង​ហាណូយកាលពី​រាត្រី​ថ្ងៃទី​២៣ ខែឧសភា កម្ពុជា​ក៏បាន​ចូលរួម​ទទួល​ទង់​ស៊ី​ហ្គេម ដើម្បី​បន្ដវេន​ធ្វើ​ម្ចាស់ផ្ទះ​នា​ឆ្នាំ​២០២៣ ដោយមាន​ការចូលរួម​ផ្ទាល់​ពីស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ហើយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ អនុប្រធាន​អចិន្ដ្រៃយ៍ CAMSOC និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្នុងនាម​ប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ក៏បាន​អញ្ជើញ​ទទួល​ទង់​ស៊ី​ហ្គេម​ផ្ទា​ល់ពី​វៀតណាម ដើម្បី​នាំយកមក​ដង្ហែ​នៅ​រាជធានី​ភ្នំពេញកាលពី​ល្ងាច​មិញ ដោយ​មានការ​ប្រគល់ជូន​សម្ដេច​ពិជ័យ​សេនា មុន​ដំណើរការ​ក្បួន​ដង្ហែ​ទៀតផង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm