សម្ដេចធិបតីកំពុងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ និង​កិច្ចប្រជុំពាក់ព័ន្ធ

2026/11/17 12:33:47 pm        126

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កំពុងបន្តដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បីចូលរួម កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន តបតាមការ​អញ្ជើញ​របស់​ឯកឧត្តម ហ្វឹឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ក្នុង​នាម​ជា​ប្រធានអាស៊ានឆ្នាំ២០២៦។

នៅព្រឹកថ្ងៃទី១៧ វិច្ឆិកា ២០២៦នេះ បន្ទាប់ពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន បូក៣ (អាស៊ាន បូក ចិន, ជប៉ុន និងកូរ៉េខាងត្បូង)ហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្ដី ​បន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​សហគមន៍​បំភាយឧស្ម័នកម្រិតសូន្យអាស៊ីលើកទី៤។

សហគមន៍បំភាយ​ឧស្ម័នកម្រិតសូន្យអាស៊ី (Asia Zero Emission Community - AZEC) គឺជា​វេទិកា​សហប្រតិបត្តិការថ្នាក់តំបន់មួយ ដែលផ្តួចផ្តើមឡើងដោយប្រទេសជប៉ុន ដើម្បីជួយ​ជំរុញ​ឱ្យ​បណ្តា​ប្រទេស​នៅអាស៊ី សម្រេចបាននូវគោលដៅកា​ត់​បន្ថយ​ការ​បំភាយ​ឧស្ម័នកាបូន​ឱ្យដ​ល់​កម្រិត​សូន្យ (Net-Zero Emissions) ស្របពេលដែលនៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ច និង​សន្តិសុខ​ថាមពល។ គំនិតផ្តួចផ្តើមនេះ ត្រូវបានប្រកាសជា​លើក​ដំបូង​ដោយ​អតីត​នាយករដ្ឋ​មន្ត្រី​ជប៉ុន ឯកឧត្តម ហ្វូមីអូ គីស៊ីដា (Fumio Kishida) នៅខែមករា ឆ្នាំ២០២២ ហើយកិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​លើកដំបូងត្រូវបានធ្វើឡើងនៅខែមីនា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ។ សហគមន៍នេះ មាន​សមាជិក​ចំនួន១១ រួមមាន៖ ប្រទេសសមាជិកអាស៊ានចំនួន៩ (ប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម) បូករួមជាមួយ ជប៉ុន និង អូស្ត្រាលី។

នៅ​កិច្ចប្រជុំថ្នាក់ដឹកនាំសហគមន៍បំភាយឧស្ម័នកម្រិតសូន្យអាស៊ីលើកទី៤ ព្រឹកថ្ងៃនេះ បានបន្ត​ដឹក​នាំ​រួមដោយប្រធានាធិបតីហ្វីលីពីន ឯកឧត្តម ហ្វែឌីណាន់ រ៉ូម៉ាអល់ដេស ម៉ាកូស វិន័យ (Ferdinand R. Marcos Jr.) និងនាយករដ្ឋមន្ត្រីជប៉ុន លោកជំទាវ តាកាអិជិ សាណាយ៉ិ (Sanae Takaichi)។ កិច្ចប្រជុំលើកទី៤នេះ នឹងផ្តោតលើការពន្លឿនការផ្លាស់ប្តូរថាមពលស្អាត ការ​ធានានូវសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ថាមពល និងការជំរុញ​ទីផ្សារ​កាបូនជាដើម។

ក្នុងកិច្ចប្រជុំនៅពេលនេះ ជប៉ុន នឹងស្នើបង្កើត «ស្ថាប័នថាមពលអន្តរជាតិកំណែទម្រង់អាស៊ី (Asian version of the IEA)» ដែលមានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និង​អាស៊ីបូព៌ា (ERIA) ធ្វើជាលេខាធិការដ្ឋាន ដើម្បីសម្របសម្រួលការស្តុកទុកប្រេងបន្ទាន់ និង​សហការ​ការពារវិបត្តិថាមពល៕

អត្ថបទដែលទាក់ទង

កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន៧ តាមបណ្តោយព្រំដែន
2026/11/17 01:19:07 pm        1
សម្តេចប្រធានរដ្ឋសភាកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ អាយប៉ា (AIPA) លើកទី៤៧
2026/11/17 01:08:18 pm        1
ប្រធានអនុគណៈកម្មការទី៤ «សន្តិសុខ សណ្ដាប់ធ្នាប់ និងសង្រ្គោះ»ថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងគ្រប់ប្រភេទ
2026/11/17 12:56:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន៧ តាមបណ្តោយព្រំដែន

2026/11/17 01:19:07 pm
​សម្តេចប្រធានរដ្ឋសភាកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ អាយប៉ា (AIPA) លើកទី៤៧
2026/11/17 01:08:18 pm
​ប្រធានអនុគណៈកម្មការទី៤ «សន្តិសុខ សណ្ដាប់ធ្នាប់ និងសង្រ្គោះ»ថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងគ្រប់ប្រភេទ
2026/11/17 12:56:09 pm
​ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងបញ្ជាក់ថា «រាល់​វិវាទ​ព្រំដែន​ត្រូវ​តែ​ដោះស្រាយដោយមធ្យោបាយសន្តិវិធីតែមួយមុខប៉ុណ្ណោះ»
2026/11/17 12:55:00 pm
​សម្ដេចធិបតីកំពុងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ និង​កិច្ចប្រជុំពាក់ព័ន្ធ
2026/11/17 12:33:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/17 02:18:28 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/17 01:00:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm