ប្រធានអនុគណៈកម្មការទី៤ «សន្តិសុខ សណ្ដាប់ធ្នាប់ និងសង្រ្គោះ»ថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងគ្រប់ប្រភេទ

2026/11/17 12:56:09 pm        87

ភ្នំពេញ៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ បានចេញលិខិតថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងគ្រប់ប្រភេទ តំណាងក្រសួង ស្ថាប័ន គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចំណុះអនុគណៈកម្មការទី៤ «សន្តិសុខ សណ្ដាប់ធ្នាប់ និងសង្រ្គោះ» ដែលបានសហការបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួនក្នុងការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៃដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ព្រមទាំងព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងសម្ពោធប្រាសាទមេបុណ្យខាងលិច នៅខេត្តសៀមរាប ឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពទាំងស្រុង។

ការយកចិត្តទុកដាក់ចង្អុលដឹកនាំ និងការចូលរួមអនុវត្តដោយផ្ទាល់របស់មេបញ្ជាការ មេបញ្ជាការរង សមាជិក សមាជិកាទាំងអស់នៃអនុគណៈកម្មការទី៤ ព្រមទាំងមេបញ្ជាការ និងកងម្លាំងតាមគោលដៅនីមួយៗ បានឆ្លុះបញ្ចាំងអំពីមនសិការស្នេហាជាតិ ឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តខ្ពស់ប្រកបដោយស្មារតីទទួលខុសត្រូវ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដែលធ្វើឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ដនេះ ប្រព្រឹត្តទៅដោយរលូន និងសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់តាមកម្មវិធីដែលបានគ្រោងទុក ដើម្បីលើកស្ទួយកិត្តិយស កិត្យានុភាព និងឧត្តមភាពជាតិនៅលើឆាកអន្តរជាតិ៕

អត្ថបទដែលទាក់ទង

កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន៧ តាមបណ្តោយព្រំដែន
2026/11/17 01:19:07 pm        1
សម្តេចប្រធានរដ្ឋសភាកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ អាយប៉ា (AIPA) លើកទី៤៧
2026/11/17 01:08:18 pm        1
ប្រធានអនុគណៈកម្មការទី៤ «សន្តិសុខ សណ្ដាប់ធ្នាប់ និងសង្រ្គោះ»ថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងគ្រប់ប្រភេទ
2026/11/17 12:56:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន៧ តាមបណ្តោយព្រំដែន

2026/11/17 01:19:07 pm
​សម្តេចប្រធានរដ្ឋសភាកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ អាយប៉ា (AIPA) លើកទី៤៧
2026/11/17 01:08:18 pm
​ប្រធានអនុគណៈកម្មការទី៤ «សន្តិសុខ សណ្ដាប់ធ្នាប់ និងសង្រ្គោះ»ថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងគ្រប់ប្រភេទ
2026/11/17 12:56:09 pm
​ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងបញ្ជាក់ថា «រាល់​វិវាទ​ព្រំដែន​ត្រូវ​តែ​ដោះស្រាយដោយមធ្យោបាយសន្តិវិធីតែមួយមុខប៉ុណ្ណោះ»
2026/11/17 12:55:00 pm
​សម្ដេចធិបតីកំពុងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ និង​កិច្ចប្រជុំពាក់ព័ន្ធ
2026/11/17 12:33:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/17 02:18:28 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/17 01:00:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm