កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន៧ តាមបណ្តោយព្រំដែន

2026/11/17 01:19:07 pm        82

ក្នុងវេទិកាកម្រិតខ្ពស់នៃសន្និសីទស្តីពីសកម្មភាពមីនអ៊ុយក្រែនឆ្នាំ២០២៦ (Ukraine Mine Action Conference 2026) នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានសម្តែងការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលយោធាថៃបានបន្សល់ទុកសំណល់ជាតិផ្ទុះជាច្រើន នៅក្នុងខេត្តចំនួន៧របស់កម្ពុជា តាមបណ្តោយព្រំដែន។

ឯកឧត្តមបានលើកឡើងថា ជម្លោះព្រំដែនដែលបានផ្ទុះឡើងវិញក្នុងឆ្នាំ២០២៥ បានបង្កើតការគំរាមកំហែងថ្មីដោយយុទ្ធភណ្ឌគ្រឿងផ្ទុះដល់ប្រជាពលរដ្ឋ និងសហគមន៍នៅតំបន់ព្រំដែន។ ស្ថានភាពនេះបង្ហាញថា ការស្តារសុវត្ថិភាពលើដីដែលរងផលប៉ះពាល់ពីជម្លោះ ត្រូវការពេលវេលា ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់។

ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលបានឆ្លងកាត់សង្គ្រាមរាប់ទសវត្សរ៍ និងបានចំណាយពេលជាង៣០ឆ្នាំ ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយបានរកឃើញ និងបំផ្លាញយុទ្ធភណ្ឌផ្ទុះរាប់លានគ្រាប់។ ទោះបីជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក៏ដោយ បេសកកម្មនេះនៅមិនទាន់បញ្ចប់នៅឡើយ ខណៈប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករ នៅតែប្រឈមនឹងគ្រោះថ្នាក់ពីមីន និងសំណល់ជាតិផ្ទុះដែលបន្សល់ទុកតាំងពីអតីតកាល។

ក្នុងឱកាសនោះ ឯកឧត្តមបានផ្ញើសារទៅកាន់សហគមន៍អន្តរជាតិថា៖ «សង្គ្រាមអាចបញ្ចប់នៅពេលណាមួយ ប៉ុន្តែគ្រោះថ្នាក់ដែលបង្កឡើងដោយសំណល់ជាតិផ្ទុះពីសង្គ្រាម អាចបន្តគំរាមកំហែងដល់អាយុជីវិតមនុស្សជាច្រើនជំនាន់ បើទោះបីជាសង្គ្រាមបានបញ្ចប់ទៅហើយក៏ដោយ»។

អត្ថបទដែលទាក់ទង

កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន៧ តាមបណ្តោយព្រំដែន
2026/11/17 01:19:07 pm        1
សម្តេចប្រធានរដ្ឋសភាកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ អាយប៉ា (AIPA) លើកទី៤៧
2026/11/17 01:08:18 pm        1
ប្រធានអនុគណៈកម្មការទី៤ «សន្តិសុខ សណ្ដាប់ធ្នាប់ និងសង្រ្គោះ»ថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងគ្រប់ប្រភេទ
2026/11/17 12:56:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន៧ តាមបណ្តោយព្រំដែន

2026/11/17 01:19:07 pm
​សម្តេចប្រធានរដ្ឋសភាកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ អាយប៉ា (AIPA) លើកទី៤៧
2026/11/17 01:08:18 pm
​ប្រធានអនុគណៈកម្មការទី៤ «សន្តិសុខ សណ្ដាប់ធ្នាប់ និងសង្រ្គោះ»ថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងគ្រប់ប្រភេទ
2026/11/17 12:56:09 pm
​ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងបញ្ជាក់ថា «រាល់​វិវាទ​ព្រំដែន​ត្រូវ​តែ​ដោះស្រាយដោយមធ្យោបាយសន្តិវិធីតែមួយមុខប៉ុណ្ណោះ»
2026/11/17 12:55:00 pm
​សម្ដេចធិបតីកំពុងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ និង​កិច្ចប្រជុំពាក់ព័ន្ធ
2026/11/17 12:33:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/17 02:18:28 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/17 01:00:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm