បាល់ទាត់៖ ខ្សែការពារ West Bromwich Albion, Kieran Gibbs បានឈានដល់កិច្ចព្រមព្រៀង ផ្លាស់ទៅកាន់ក្លឹបបាល់ទាត់អាមេរិក Inter Miami របស់ David Beckham ហើយនៅពេលកិច្ចសន្យារបស់គេអស់សុពលភាពនៅ Premier League ក្រោយចប់រដូវកាលនេះ។
អតីតខ្សែការពារស្លាបឆ្វេងរបស់ Arsenal រូបនេះនឹងក្លាយជាកីឡាករទី២ ដែលផ្លាស់ទៅកាន់ក្លិបនៅក្របខណ្ឌ Major League Soccer មួយនេះបន្ទាប់ពី Ryan Shawcross ផ្ទេរពី Stoke City។ កីឡាករវ័យ ៣១ឆ្នាំ Kieran Gibbs បានចូលរួមជាមួយ West Ham នៅឆ្នាំ២០១៧ ក្រោយចំណាយពេល ១០ឆ្នាំនៅ Arsenal និងបានជួយ West Brom ឡើងមក Premier League។ តែរដូវកាលនេះ Gibbs បង្ហាញខ្លួនបានតែ ១១ប្រកួតប៉ុណ្ណោះក្រោមការដឹកនាំរបស់ Sam Allardyce។ Kieran Gibbs ចូលលេងឲ្យ West Brom ចុងក្រោយបំផុតនៅថ្ងៃទី៣០ ខែមករា ពេលស្មើគ្នាជាមួយ Fulham ២-២។
West Brom កំពុងឈរលេខ២ រាប់ពីបាតតារាងមកវិញ ដោយដេញពីក្រោយតំបន់សុវត្ថិភាព ១០ពិន្ទុ។ ចំណែកឯ Inter Miami ដែលស្ថិតក្រោមការវិនិយោគមួយចំនែករបស់ David Beckham នោះ បានបញ្ចប់នៅចំណាត់ថ្នាក់លេខ ១០ ក្នុងការបង្ហាញខ្លួនដំបូងនៅ MLS រដូវកាលមុន។ រដូវកាលថ្មី Major League Soccer នឹងចាប់ផ្តើមខែក្រោយនេះហើយ នឹងបញ្ចប់នៅខែធ្នូ៕
អត្ថបទ៖នាង សុភាវុធ