អតីតពលករ និងពលរដ្ឋមានជំនាញស្រាប់សរុប ១៤ ៨១០នាក់ បានដាក់ពាក្យធ្វើតេស្ត RPL គិតចាប់ពីថ្ងៃទី២០ខែមេសា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦

2026/11/17 02:36:41 pm        75

ក្នុងគោលដៅលើកកម្ពស់តម្លៃជំនាញវិជ្ជាជីវៈ ពង្រីកឱកាសការងារ និងប្រាក់ចំណូលខ្ពស់ជូនប្រជាពលរដ្ឋដែលមានជំនាញស្រាប់ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបន្តអនុវត្តជាប់ជាប្រចាំនូវការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ យុវជនដែលមានជំនាញវិជ្ជាជីវៈស្រាប់ ជាពិសេសអតីតពលករខ្មែរដែលត្រឡប់មកពីក្រៅប្រទេស ព្រមទាំងបានប្រគល់វិញ្ញាបនបត្រគុណវុឌ្ឍិជំនាញជូនបេក្ខជនដែលធ្វើតេស្តជាប់ ដើម្បីប្រែក្លាយបទពិសោធការងារ និងចំណេះជំនាញពីការអនុវត្តជាក់ស្តែង ទៅជាលិខិតទទួលស្គាល់ជំនាញផ្លូវការ ដែលអាចយកទៅប្រើប្រាស់ក្នុងការទទួលបានឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់ជាងមុន។

ជាក់ស្ដែង គិតចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ មានអ្នកចូលរួមដាក់ពាក្យធ្វើតេស្ត RPL ដោយឥតគិតថ្លៃ សរុបចំនួន ១៤ ៨១០នាក់ ក្នុងនោះមាន៖

⁃ អតីតពលករត្រឡប់ពីថៃចំនួន ១៣ ៤៨២នាក់៖ ទទួលបានវិញ្ញាបនបត្រគុណវុឌ្ឍិជំនាញចំនួន ១២ ៦៧៧នាក់ និងលិខិតបញ្ជាក់ក្រេឌីតចំនួន ៧៩៩នាក់។

⁃ សាធារណជនទូទៅចំនួន ១ ៣២៨នាក់៖ ទទួលបានវិញ្ញាបនបត្រគុណវុឌ្ឍិជំនាញចំនួន ១​ ១៨៧នាក់ និងលិខិតបញ្ជាក់ក្រេឌីតចំនួន ១៤១នាក់។

អ្នកដែលចូលរួមដាក់ពាក្យធ្វើតេស្ត RPL ខាងលើនេះ គឺអនុវត្តលើជំនាញជាច្រើន ដូចជា៖

១. ការងារកំបោរ

២. ការងារការ៉ូ

៣. ការងារដំឡើងពុម្ភ

៤. ការដំឡើងបណ្ដាញបំពង់ទឹក

៥. ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ

៦. ការងាររន្ទា

៧. ការដំទ្បើងសរសៃដែក

៨. ការផ្សាអគ្គិសនី

៩. ការងារលាបថ្នាំអគារ

១០. ការងារត្រេសសេជីករណ្ដៅគ្រឹះ

១១. ការងារបេតុង

១២. ការលាយបាយអនិងបេតុង

១៣. ការងារដំបូង

១៤. ការងារឆុងនិងរចនាកាហ្វេ

១៥. ការរចនាក្រាហ្វិកដោយកុំព្យូទ័រ

គ្រឹះស្ថាន TVET ដែលទទួលធ្វើតេស្ត RPL គឺមាននៅទូទាំងប្រទេស ក្នុងនោះរួមមាន៖

១. វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)

២. វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI)

៣. វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)

៤. វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)

៥. វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA)

៦. វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង (RPITSSVR)

៧. វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST)

៨. វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT)

៩. វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ (PIBMC)

១០. វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (NVIB)

១១. វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)

១២. វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB)

១៣. វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប (RPITSSR)។

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមអំពាវនាវដល់យុវជន កម្មករនិយោជិត និងប្រជាពលរដ្ឋដែលមានជំនាញពិតប្រាកដប៉ុន្តែមិនទាន់មានវិញ្ញាបនបត្របញ្ជាក់សមត្ថភាព សូមរួសរាន់មកដាក់ពាក្យ និងស្នើសុំធ្វើតេស្ត RPL ឱ្យបានគ្រប់ៗគ្នា ដើម្បីឈានទៅរកឱកាសការងារកាន់តែទូលំទូលាយ និងលើកកម្ពស់កម្រិតជីវភាពគ្រួសារកាន់តែប្រសើរ៕

អត្ថបទដែលទាក់ទង

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាយប៉ាមានតួនាទីសំខាន់នៅក្នុងការលើកកម្ពស់មជ្ឈភាពអាស៊ាន ការពារសុខសន្តិភាព វិបុលភាពជូនពលរដ្ឋក្នុងតំបន់និងអន្តរជាតិ
2026/11/17 03:41:51 pm        1
គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៨៧,៨០% ហើយ គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០២៦
2026/11/17 02:48:04 pm        1
អតីតពលករ និងពលរដ្ឋមានជំនាញស្រាប់សរុប ១៤ ៨១០នាក់ បានដាក់ពាក្យធ្វើតេស្ត RPL គិតចាប់ពីថ្ងៃទី២០ខែមេសា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
2026/11/17 02:36:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាយប៉ាមានតួនាទីសំខាន់នៅក្នុងការលើកកម្ពស់មជ្ឈភាពអាស៊ាន ការពារសុខសន្តិភាព វិបុលភាពជូនពលរដ្ឋក្នុងតំបន់និងអន្តរជាតិ

2026/11/17 03:41:51 pm
​Romelu Lukaku ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែលហ្ស៊ិកក្រោយចំណាយពេល ១៦ ឆ្នាំ
2026/11/17 02:57:59 pm
​គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៨៧,៨០% ហើយ គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០២៦
2026/11/17 02:48:04 pm
​អតីតពលករ និងពលរដ្ឋមានជំនាញស្រាប់សរុប ១៤ ៨១០នាក់ បានដាក់ពាក្យធ្វើតេស្ត RPL គិតចាប់ពីថ្ងៃទី២០ខែមេសា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
2026/11/17 02:36:41 pm
​សម្តេចប្រធានរដ្ឋសភា ជម្រាបពីស្ថានភាពពិតពីជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងការលំបាករបស់ពលរដ្ឋខ្មែរភៀសសឹក ២ម៉ឺននាក់ ដែលត្រូវការវិលត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាព
2026/11/17 02:29:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/17 02:18:28 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/17 01:00:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm