Romelu Lukaku ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែលហ្ស៊ិកក្រោយចំណាយពេល ១៦ ឆ្នាំ

2026/11/17 02:57:59 pm        49

ខ្សែប្រយុទ្ធ Romelu Lukaku បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិប៊ែលហ្ស៊ិកហើយ ក្រោយចំណាយពេល ១៦ ឆ្នាំ។

ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរបស់ក្លិប Fenerbahçe រូបនេះ បានបង្ហាញខ្លួនលើកដំបូងឱ្យក្រុមជម្រើសជាតិនៅឆ្នាំ ២០១០ ហើយបានក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិបែលហ្ស៊ិក ដោយស៊ុតបញ្ចូលទីបាន ៩៤ គ្រាប់ ក្នុងការបង្ហាញខ្លួន ១៣៥ ប្រកួត។

លើសពីនេះ Lukaku ក៏ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុតលំដាប់ទី៥ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ជម្រើសជាតិផងដែរ ដោយស្ថិតនៅពីក្រោយ Sunil Chhetri, Ali Daei, Lionel Messi និង Cristiano Ronaldo ដែលឈរនៅលំដាប់កំពូលជាមួយ ១៤៦ គ្រាប់។

ក្នុងអាជីពជាមួយបែលហ្ស៊ិក គេបានស៊ុតបញ្ចូលទី ៨ គ្រាប់នៅក្នុងព្រឹត្តិការណ៍ World Cup ចំនួន ៤ លើក និងរកបាន ៦ គ្រាប់នៅក្នុងព្រឹត្តិការណ៍ Euro ចំនួន ៣ លើក។

តាមរយៈសារបង្ហោះលើ Instagram អតីតខ្សែប្រយុទ្ធ Everton, Chelsea និង Manchester United រូបនេះ បានថ្លែងអំណរគុណដល់មិត្តរួមក្រុម និងគ្រូបង្វឹកទាំងអស់ ដែលបានជំរុញចិត្ត និងផ្តល់ទំនុកចិត្តដល់រូបគេក្នុងរយៈពេល ១៦ ឆ្នាំជាមួយក្រុមជម្រើសជាតិ។

គួររំឭកថា នៅឆ្នាំ ២០២៣ Lukaku បានស៊ុតបញ្ចូលទី ១៤ គ្រាប់ ក្នុងការបង្ហាញខ្លួន ៨ ប្រកួតនៅវគ្គជម្រុះ Euro 2024 ដែលជាកំណត់ត្រាគ្រាប់បាល់ច្រើនបំផុតដោយកីឡាករម្នាក់ក្នុងយុទ្ធនាការជម្រុះពានរង្វាន់អឺរ៉ុបមួយលើក៕ អត្ថបទ៖នាង សុភាវុធ




អត្ថបទដែលទាក់ទង

Romelu Lukaku ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែលហ្ស៊ិកក្រោយចំណាយពេល ១៦ ឆ្នាំ
2026/11/17 02:57:59 pm        1
គណៈកម្មការរៀបចំការប្រកួតកីឡាម៉ារ៉ាតុងកម្ពុជា អំពាវនាវកីឡាករ-កីឡាការិនី ចុះឈ្មោះ ចូល​រួម​រត់​ប្រណាំង​ជើងឯកថ្នាក់ជាតិ អបអរសាទរសន្តិភាព
2026/11/17 02:23:21 pm        1
ឆ្នាំ២០២៨ មិនមានកីឡាជាតិ តែជំនួសដោយការធ្វើម្ចាស់ផ្ទះកីឡាសាកលវិទ្យាល័យអាស៊ាន
2026/11/17 12:04:37 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាយប៉ាមានតួនាទីសំខាន់នៅក្នុងការលើកកម្ពស់មជ្ឈភាពអាស៊ាន ការពារសុខសន្តិភាព វិបុលភាពជូនពលរដ្ឋក្នុងតំបន់និងអន្តរជាតិ

2026/11/17 03:41:51 pm
​Romelu Lukaku ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែលហ្ស៊ិកក្រោយចំណាយពេល ១៦ ឆ្នាំ
2026/11/17 02:57:59 pm
​គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៨៧,៨០% ហើយ គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០២៦
2026/11/17 02:48:04 pm
​អតីតពលករ និងពលរដ្ឋមានជំនាញស្រាប់សរុប ១៤ ៨១០នាក់ បានដាក់ពាក្យធ្វើតេស្ត RPL គិតចាប់ពីថ្ងៃទី២០ខែមេសា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
2026/11/17 02:36:41 pm
​សម្តេចប្រធានរដ្ឋសភា ជម្រាបពីស្ថានភាពពិតពីជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងការលំបាករបស់ពលរដ្ឋខ្មែរភៀសសឹក ២ម៉ឺននាក់ ដែលត្រូវការវិលត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាព
2026/11/17 02:29:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/17 02:18:28 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/17 01:00:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm