ប្រធានរដ្ឋសភាស្តីទី បង្ហាញជំហរម៉ឺងម៉ាត់របស់កម្ពុជាលើបញ្ហាព្រំដែនជាមួយថៃ និងជំរុញកិច្ចសហប្រតិបត្តិការសភាកម្ពុជា-កាណាដា

2026/11/17 05:18:14 pm        124

នៅវិមានរដ្ឋសភា៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកជំទាវ ម៉ារីហ្វ្រង់ ឡាឡុងដេ (Marie-France Lalonde) សមាជិករដ្ឋសភាកាណាដា និងជាប្រធានក្រុមសភាជាតិកាណាដា APF ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាកាណាដា ដែលជាស្ពានដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋសភាកម្ពុជានៅក្នុងនីតិកាលទី៧ ក្រោមការដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធានរដ្ឋសភា គឺជាលើកទី១ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលមានស្ត្រីទទួលនូវតំណែងដ៏ឧត្តុង្គឧត្តមនេះ នៅក្នុងការធ្វើឱ្យកាន់តែរស់រវើកនូវភាពជាដៃគូទ្វេភាគី និងពហុភាគី លើគ្រប់វិស័យជាមួយសភាកាណាដា ក៏ដូចជាសភាប្រទេសជាមិត្តដទៃទៀត។

ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភាស្តីទី ក៏បានស្នើភាគីកាណាដាជួយគាំទ្របេក្ខភាពកម្ពុជា ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) សម្រាប់អាណត្តិឆ្នាំ២០២៨-២០៣០ ផងដែរ។

ពាក់ព័ន្ធនឹងតួនាទីកសាងសន្តិភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងពីស្នាដៃជាប្រវត្តិសាស្ត្ររបស់សភាកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរសភាធំៗ ដូចជាមហាសន្និបាត IPTP លើកទី១១ ដែលបានអនុម័ត «ធម្មនុញ្ញសន្តិភាពសកល» និងសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២ កាលពីខែសីហា ឆ្នាំ២០២៦ ជាដើម។

ឆ្លៀតក្នុងឱកាសដ៏សំខាន់នេះ ឯកឧត្តមប្រធានរដ្ឋសភាស្តីទី បានជម្រាបជូនគណៈប្រតិភូកាណាដា អំពីជំហរដ៏ម៉ឺងម៉ាត់ និងច្បាស់លាស់របស់កម្ពុជា ជុំវិញបញ្ហាវិវាទព្រំដែនជាមួយប្រទេសថៃ ដោយសង្កត់ធ្ងន់លើចំណុចស្នូលចំនួន ៤ រួមមាន៖

- កម្ពុជាប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប៉ុន្តែបានកត់សម្គាល់ឃើញថា ភាគីថៃបានបង្កភាពតានតឹងជាថ្មី តាមរយៈការដំឡើងរបាំងកុងតឺន័រ រាយលួសបន្លា និងប្រើអំពើហិង្សាលើជនស៊ីវិលកម្ពុជាលើដែនអធិបតេយ្យរបស់កម្ពុជា។

- កម្ពុជាបដិសេធដាច់អហង្ការចំពោះការយកច្បាប់ក្នុងស្រុករបស់ថៃមកអនុវត្តរំលោភបំពានលើបូរណភាពទឹកដីកម្ពុជា និងមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។

- កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ខ្សែព្រំដែនមិនកែប្រែ ដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម។

- ដោយមើលឃើញពីភាពធ្ងន់ធ្ងរ និងបន្ទាន់នៃការឈ្លានពាន កម្ពុជាបានស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈការដាក់ពាក្យបណ្តឹងទៅកាន់ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីធានាបាននូវយុត្តិធម៌ និងសន្តិភាពយូរអង្វែង។

នៅក្នុងឱកាសនោះ លោកជំទាវ ម៉ារីហ្វ្រង់ ឡាឡុងដេ (Marie-France Lalonde) បានមានប្រសាសន៍ថ្លែងអំណរគុណកម្ពុជាដែលបានទទួលស្វាគមន៍គណៈប្រតិភូកាណាដា ក៏ដូចជាគណៈប្រតិភូដែលបានមកចូលរួមក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី ប្រកបដោយភាពកក់ក្ដៅ និងស្និទ្ធស្នាល។

លោកជំទាវក៏បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដា នៅក្នុងរយៈកាលជាងបីទសវត្សរ៍កន្លងមកនេះ ដោយលោកជំទាវបានសម្តែងនូវឆន្ទៈ និងបំណងរបស់លោកជំទាវ ក្នុងការបន្តជំរុញនិងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរកម្ពុជា-កាណាដា។

លោកជំទាវ ម៉ារីហ្វ្រង់ ឡាឡុងដេ ក៏បានសម្ដែងនូវការអបអរសាទរកម្ពុជាចំពោះលទ្ធផល និងការប្ដេជ្ញាចិត្តនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលទើបតែបានបិទបញ្ចប់ទៅប្រកបដោយជោគជ័យនាពេលថ្មីៗនេះ។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការបន្តគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ និងពហុភាគីនិយម ដើម្បីនាំមកនូវផលប្រយោជន៍ និងវិបុលភាពជូនប្រជាជននៃប្រទេសទាំងពីរ៕

អត្ថបទដែលទាក់ទង

មន្ត្រីជាន់ខ្ពស់កោតសរសើរនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ស្ថាបនា និងថែទាំផ្លូវបានល្អ ជូនប្រជាពលរដ្ឋស្រុកកងមាស
2026/11/27 07:38:26 pm        1
កម្ពុជាតវ៉ាចំពោះសកម្មភាពឈូសឆាយដី និងពង្រីកផ្លូវរបស់កងកម្លាំងថៃ នៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ
2026/11/27 05:52:43 pm        1
សម្ដេចតេជោ មើលឃើញអំពីចំណងមិត្តភាពកម្ពុជា-ចិនកាន់តែរឹងមាំ ពិសេសការផ្លាស់ប្ដូរប្រតិភូជាន់ខ្ពស់
2026/11/27 05:22:58 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ុយក្រែន៖ កូរ៉េខាងជើងបាន​ផ្អាកជាបណ្តោះអាសន្ននូវការដឹកជញ្ជូនមីស៊ីលទៅកាន់សម្ព័ន្ធមិត្តរុស្ស៊ី

2026/11/27 07:39:31 pm
​របាយការណ៍៖ អ៊ីស្រាអែល​ត្រៀម​សម្រាប់លទ្ធភាព​អាច​មាន​ការវាយប្រហារ ពាក់ព័ន្ធ​​អ៊ីរ៉ង់ លើទឹកដីរបស់ខ្លួន
2026/11/27 07:38:32 pm
​មន្ត្រីជាន់ខ្ពស់កោតសរសើរនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ស្ថាបនា និងថែទាំផ្លូវបានល្អ ជូនប្រជាពលរដ្ឋស្រុកកងមាស
2026/11/27 07:38:26 pm
​ប៉េរូចាប់ផ្តើមដុតកម្ទេចចោលគ្រឿងញៀនរឹបអូសបានទម្ងន់ជាង ១០តោន
2026/11/27 07:37:40 pm
​កាហ្សាក់ស្ថាន ជំរុញកិច្ចសហប្រតិបត្តិការ AIជាមួយរុស្ស៊ី ក្រោយធនាគារ​របស់ខ្លួនទិញបន្ទះឈីបរបស់ក្រុមហ៊ុន Nvidia
2026/11/27 06:52:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/28 01:28:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/27 08:44:39 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/28 02:57:02 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm