សម្ដេចតេជោ ឯកភាពឱ្យ កម្ពុជា-ម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ

2026/11/17 08:21:30 pm        188

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពចំពោះការលើកឡើងឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរពង្រឹងនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយគ្នានៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ហើយជាពិសេសគឺការជំរុញនូវទំនាក់ទំនងប្រជាជន និងប្រជាជនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ការឯកភាពនេះ ធ្វើឡើងនៅ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងឱកាស សម្ដេច អនុញ្ញាតឱ្យ ឯកឧត្តម ដាតុ នូ ចាសឡាន ប៊ីន តាន់ ស៊្រី ម៉ូហាម៉ាត់ (Datuk Nur Jazlan Mohamed) អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែនបានសម្ដែងនូវស្វាគមន៍ចំពោះឯកឧត្តមអនុប្រធានព្រឹទ្ធសភាហើយចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងសហការីមកកាន់កម្ពុជានៅពេលនេះនឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សម្ដេចលើកឡើងថា ប្រទេសទាំងពីរមកដល់ពេលនេះមានទំនាក់ទំនងការទូតជាមួយគ្នារយៈពេល៦៩ឆ្នាំហើយ នៅឆ្នាំក្រោយគឺខួប៧០ឆ្នាំ និងឈានមកដល់ទំនាក់ទំនងមួយដ៏ចាស់ទុំរវាងកម្ពុជា និងម៉ាឡេស៊ី។

នៅក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានសភាម៉ាឡេស៊ី បានសម្ដែងនូវការអរគុណចំពោះ សម្ដេចតេជោដែលបានអនុញ្ញាតឲ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសម និងពិភាក្សានៅថ្ងៃនេះ។ ឯកឧត្តមបានលើកឡើងថា គោលដៅសំខាន់បំផុតនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានោះគឺការអញ្ជើញសម្ដេចតេជោដោយផ្ទាល់ទៅទស្សនកិច្ចនៅម៉ាឡេស៊ី ជាមួយគ្នានេះផងដែរឯកឧត្តមក៏បានលើកឡើងបន្ថែមទាក់ទងនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ីដែលមកដល់ពេលនេះជាទំនាក់ទំនងមួយដ៏យូរអង្វែងហើយតែងតែមានផលប្រយោជន៍ទៅវិញទៅមក។ ទន្ទឹមនឹងនេះឯកឧត្តមក៏លើកឡើងអំពីការជំរុញបន្ថែមទៀតឲ្យប្រទេសទាំងពីរពង្រីកកិច្ចសហបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគ ជាមួយគ្នាផងដែរ ឯកឧត្តមក៏បានលើកឡើងអំពីការចង់បង្កើតឲ្យមាននូវក្រុមមិត្តភាពនៃសមាជិកព្រឹទ្ធសភានៃប្រទេសទាំងពីរដើម្បីឲ្យមានចំណងមិត្តភាពនៃស្ថាប័ននីតិបញ្ញត្តិកាន់តែរឹងមាំបន្ថែមទៀតស្របគ្នាជាមួយនឹងស្ថាប័ននីតិប្រតិបត្តិ។


សម្ដេចតេជោ បានពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម ដោយ សម្ដេចក៏ទទួលទទួលយកនូវការអញ្ជើញរបស់ម៉ាឡេស៊ីឲ្យសម្ដេចតេជោទៅទស្សនកិច្ចនៅពេលខាងមុខផងដែរ ហើយសម្ដេចនឹងពិនិត្យមើលពេលវេលាជាក់ស្ដែងដើម្បីទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីនៅពេលដ៏ឆាប់ខាងមុខនេះ។ សម្ដេចក៏បានឯកភាពចំពោះការលើកឡើងឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរពង្រឹងនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយគ្នានៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ហើយជាពិសេសគឺការជំរុញនូវទំនាក់ទំនងប្រជាជន និងប្រជាជនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សម្ដេចតេជោក៏បានបង្ហាញសុទិដ្ឋិនិយម ចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ី។ សម្ដេចក៏លើកឡើងដោយស្នើឲ្យឯកឧត្តមអនុប្រធានសភារបស់ម៉ាឡេស៊ី ធ្វើយ៉ាងណាជំរុញអ្នកវិនិយោគរបស់ម៉ាឡេស៊ីមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឲ្យមានចំនួនកើនឡើងបន្ថែមទៀត ដូចជាក្នុងវិស័យកសិកម្មជាដើម។


ចុងក្រោយ សម្ដេច ហ៊ុន សែន បានជូនពរឲ្យឯកឧត្តមទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា៕


អត្ថបទ៖ សំ សីហា

អត្ថបទដែលទាក់ទង

មន្ត្រីជាន់ខ្ពស់កោតសរសើរនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ស្ថាបនា និងថែទាំផ្លូវបានល្អ ជូនប្រជាពលរដ្ឋស្រុកកងមាស
2026/11/27 07:38:26 pm        1
កម្ពុជាតវ៉ាចំពោះសកម្មភាពឈូសឆាយដី និងពង្រីកផ្លូវរបស់កងកម្លាំងថៃ នៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ
2026/11/27 05:52:43 pm        1
សម្ដេចតេជោ មើលឃើញអំពីចំណងមិត្តភាពកម្ពុជា-ចិនកាន់តែរឹងមាំ ពិសេសការផ្លាស់ប្ដូរប្រតិភូជាន់ខ្ពស់
2026/11/27 05:22:58 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ុយក្រែន៖ កូរ៉េខាងជើងបាន​ផ្អាកជាបណ្តោះអាសន្ននូវការដឹកជញ្ជូនមីស៊ីលទៅកាន់សម្ព័ន្ធមិត្តរុស្ស៊ី

2026/11/27 07:39:31 pm
​របាយការណ៍៖ អ៊ីស្រាអែល​ត្រៀម​សម្រាប់លទ្ធភាព​អាច​មាន​ការវាយប្រហារ ពាក់ព័ន្ធ​​អ៊ីរ៉ង់ លើទឹកដីរបស់ខ្លួន
2026/11/27 07:38:32 pm
​មន្ត្រីជាន់ខ្ពស់កោតសរសើរនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ស្ថាបនា និងថែទាំផ្លូវបានល្អ ជូនប្រជាពលរដ្ឋស្រុកកងមាស
2026/11/27 07:38:26 pm
​ប៉េរូចាប់ផ្តើមដុតកម្ទេចចោលគ្រឿងញៀនរឹបអូសបានទម្ងន់ជាង ១០តោន
2026/11/27 07:37:40 pm
​កាហ្សាក់ស្ថាន ជំរុញកិច្ចសហប្រតិបត្តិការ AIជាមួយរុស្ស៊ី ក្រោយធនាគារ​របស់ខ្លួនទិញបន្ទះឈីបរបស់ក្រុមហ៊ុន Nvidia
2026/11/27 06:52:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/28 01:28:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/27 08:44:39 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/28 02:57:02 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm