សម្ដេចតេជោ ឆ្លើយតប អគ្គលេខាធិការហ្វ្រង់កូហ្វូនី៖ មោទនភាពសម្រាប់កម្ពុជា មានឱកាសរៀបចំនូវកិច្ចប្រជុំកំពូល ដោយជោគជ័យ

2026/11/17 08:59:16 pm        189

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា វាជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាដែលមានឱកាសក្នុងការបម្រើ និងការរៀបចំនូវកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ប្រកបដោយជោគជ័យ។ ការលើកឡើងនេះ ធ្វើឡើងនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្នុងឱកាស បានអនុញ្ញាតឱ្យ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចូលជួបសម្តែងការគួរសម​។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ចំពោះលោកជំទាវក៏ដូចជាសហការីដែលបានអញ្ជើញមកជួបសម្ដេចក្នុងឱកាសនេះ។ សម្ដេចតេជោ ក៏បានលើកឡើងដែលដោយអរគុណចំពោះលោកជំទាវដែលបានសហការជាមួយនឹងកម្ពុជាក្នុងការរៀបចំនូវ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះទទួលបានជោគជ័យ។

នៅក្នុងឱកាសនោះ លោកជំទាវបានសម្ដែងនូវការអរគុណដែលសម្ដេចតេជោបានអនុញ្ញាតឲ្យលោកជំទាវ និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ អ្វីដែលលោកជំទាវចង់ជួបសម្ដេចតេជោមុននឹងលោកជំទាវត្រឡប់ទៅស្នាក់ការនៅឯទីក្រុងប៉ារីសវិញនោះ លោកជំទាវចង់ជម្រាបជូនសម្ដេចតេជោថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺទទួលបានជោគជ័យ ហើយលោកជំទាវបានសរសើរមិនដាច់ពីមាត់ថា ប្រជាជនកម្ពុជាបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលក៏ដូចជានៅក្នុងពិភពអង្គការហ្វ្រង់កូហ្វូនីមានការភ្ញាក់ផ្អើលពីបេះដូងដ៏ល្អ ការបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជាស្នាមញញឹមរបស់ប្រជាជនកម្ពុជា ដែលធ្វើឲ្យពិភពនៃ

ហ្វ្រង់កូហ្វូនីមានការចាប់អារម្មណ៍។

លោកជំទាវបានលើកឡើងថា ក្នុងរយៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ព័ត៌មាន និងសកម្មភាព នៃការរៀបចំដ៏ល្អរបស់កម្ពុជា បានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គមដែលធ្វើឲ្យបណ្ដាប្រទេស នៃសមាជិកហ្វ្រង់កូហ្វូនីបានឃើញអំពីសកម្មភាពដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ហើយនាំគ្នាកោតសរសើរចំពោះអ្វីដែលកម្ពុជាបានធ្វើ ជាពិសេសគឺសរសើរចំពោះប្រជាជនកម្ពុជា។

លោកជំទាវក៏បានលើកឡើងដោយសរសើរពីការរៀបចំយ៉ាងម៉ត់ចត់របស់កម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។ តែយ៉ាងណាក៏ដោយ លោកជំទាវក៏បានលើកឡើងទាក់ទងទៅនឹងកិច្ចប្រជុំក្នុងថ្ងៃចុងក្រោយមានភាពតានតឹងចម្រូងចម្រាស់បន្តិច ទាក់ទងទៅនឹងការសម្រេចជ្រើសរើសអគ្គលេខាធិការ ប៉ុន្តែលោកជំទាវបានសរសើរកម្ពុជា ជាពិសេសការសរសើរចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានសម្របសម្រួលនូវកិច្ចប្រជុំនេះឲ្យបានបញ្ចប់ទៅដោយរលូន ហើយរកវិធីសម្រុះសម្រួលដោះស្រាយនៃការបញ្ចប់កិច្ចប្រជុំនេះបានយ៉ាងល្អ។

លោកជំទាវបានសរសើរថា កម្ពុជារៀបចំប្រកបដោយវិជ្ជាជីវៈ និងពោរពេញដោយស្នាមញញឹមរបស់ប្រជាពលរដ្ឋហើយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំនៃកិច្ចប្រជុំប្រកបដោយភាពប្រាកដនិយម និងភាពម៉ត់ចត់យ៉ាងល្អបំផុត។ ចំណុចមួយទៀតលោកជំទាវក៏បានលើកឡើងពីគម្រោង នៃកិច្ចសហប្រតិបត្តិការមួយចំនួនទៀតដែល ទោះបីជាហ្វ្រង់កូហ្វូនីបានបញ្ចប់ទៅក៏ពិតមែន ក៏ប៉ុន្តែទំនាក់ទំនងសកម្មភាពរបស់កម្ពុជាជាមួយនឹងអង្គការហ្វ្រង់កូហ្វូនី នឹងមានជាបន្តបន្ទាប់ទៀតនៅក្រោយកិច្ចប្រជុំនេះ។

សម្ដេចតេជោ បានសម្ដែងការពេញចិត្តយ៉ាងខ្លាំង និងត្រេកអរដែលលោកជំទាវបានកោតសរសើរពីការរៀបចំ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ។ សម្ដេចតេជោបានលើកឡើងថា វាជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាដែលមានឱកាសក្នុងការបម្រើ និងការរៀបចំនូវកិច្ចប្រជុំកំពូលនេះប្រកបដោយជោគជ័យបែបនេះ ព្រោះសម្ដេចបានឃើញស្នាមញញឹម បានឃើញសកម្មភាពរបស់មេដឹកនាំទាំងឡាយ ដែលបានអញ្ជើញមកកាន់កម្ពុជា និងបានទស្សនាតាមតំបន់នានា ជាពិសេសគឺ ឯកឧត្តមប្រធានាធិបតីបារាំង បានធ្វើដំណើរនៅក្នុងប្រទេសកម្ពុជាពេលយប់ ហើយបានធ្វើដំណើរទស្សនានៅប្រាសាទអង្គរវត្តដោយគ្មានការបារម្ភពីអ្វីទាំងអស់នៅក្នុងប្រទេសកម្ពុជា។

ចុងក្រោយសម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យលោកជំទាវបំពេញភារកិច្ចការងារទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕


អត្ថបទ៖ សំ សីហា

អត្ថបទដែលទាក់ទង

មន្ត្រីជាន់ខ្ពស់កោតសរសើរនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ស្ថាបនា និងថែទាំផ្លូវបានល្អ ជូនប្រជាពលរដ្ឋស្រុកកងមាស
2026/11/27 07:38:26 pm        1
កម្ពុជាតវ៉ាចំពោះសកម្មភាពឈូសឆាយដី និងពង្រីកផ្លូវរបស់កងកម្លាំងថៃ នៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ
2026/11/27 05:52:43 pm        1
សម្ដេចតេជោ មើលឃើញអំពីចំណងមិត្តភាពកម្ពុជា-ចិនកាន់តែរឹងមាំ ពិសេសការផ្លាស់ប្ដូរប្រតិភូជាន់ខ្ពស់
2026/11/27 05:22:58 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ុយក្រែន៖ កូរ៉េខាងជើងបាន​ផ្អាកជាបណ្តោះអាសន្ននូវការដឹកជញ្ជូនមីស៊ីលទៅកាន់សម្ព័ន្ធមិត្តរុស្ស៊ី

2026/11/27 07:39:31 pm
​របាយការណ៍៖ អ៊ីស្រាអែល​ត្រៀម​សម្រាប់លទ្ធភាព​អាច​មាន​ការវាយប្រហារ ពាក់ព័ន្ធ​​អ៊ីរ៉ង់ លើទឹកដីរបស់ខ្លួន
2026/11/27 07:38:32 pm
​មន្ត្រីជាន់ខ្ពស់កោតសរសើរនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ស្ថាបនា និងថែទាំផ្លូវបានល្អ ជូនប្រជាពលរដ្ឋស្រុកកងមាស
2026/11/27 07:38:26 pm
​ប៉េរូចាប់ផ្តើមដុតកម្ទេចចោលគ្រឿងញៀនរឹបអូសបានទម្ងន់ជាង ១០តោន
2026/11/27 07:37:40 pm
​កាហ្សាក់ស្ថាន ជំរុញកិច្ចសហប្រតិបត្តិការ AIជាមួយរុស្ស៊ី ក្រោយធនាគារ​របស់ខ្លួនទិញបន្ទះឈីបរបស់ក្រុមហ៊ុន Nvidia
2026/11/27 06:52:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/28 01:28:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/27 08:44:39 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/28 02:57:02 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/27 08:41:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm