សហជីពកម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍជំនាញ កសាងសមត្ថភាពសហជីព និងកម្លាំងពលកម្មជំនាញ

2026/11/18 11:01:45 am        81

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អ៊ូ ឈួនហ័រ (Wu Chuanhua) នាយករងនៃមជ្ឈមណ្ឌលកម្មករចិនសម្រាប់ទំនាក់ទំនងអន្តរជាតិ (CWCIE) នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ជំនួបនេះមានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសហជីពកម្ពុជា និងចិន តាមរយៈការផ្លាស់ប្តូរបទពិសោធ ទស្សនកិច្ចសិក្សា ការអភិវឌ្ឍជំនាញ និងការកសាងសមត្ថភាពសហជីព និងកម្លាំងពលកម្ម ព្រមទាំងជំរុញការសម្របសម្រួល និងការផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក អ៊ូ ឈួនហ័រ និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អរវាងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) និងមជ្ឈមណ្ឌល CWCIE ដែលជាផ្នែកមួយចំណុះឱ្យសហជីពទូទាំងប្រទេសចិន (ACFTU) ដែលមានសមាជិកជាង ៣០០លាននាក់។ ភាគីទាំងពីរបានលើកឡើងពីចំណងមិត្តភាពដ៏ល្អ និងរឹងមាំជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងចិន។ ឯកឧត្តមបានកត់សម្គាល់ពីការរួមចំណែកដ៏សំខាន់របស់ប្រទេសចិនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី និងការវិនិយោគ និងការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសចិនលើការស្រាវជ្រាវ ការបណ្តុះបណ្តាល និងមធ្យោបាយទំនាក់ទំនង ព្រមទាំងបានស្នើឱ្យបន្តផ្តល់ការគាំទ្របន្ថែម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិនិយោគិនចិន។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃការពង្រឹងទំនាក់ទំនងរវាងសហជីពកម្ពុជា និងចិន ខណៈដែលកម្លាំងពលកម្មកម្ពុជាមួយចំនួនធំកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនដែលមានទុនវិនិយោគចិន ជាពិសេសក្នុងវិស័យវាយនភណ្ឌ។ 

ឯកឧត្តមបានមានប្រសាសន៍ថា ការបន្តទទួលបានការគាំទ្រពីសហជីពចិន និងការចែករំលែកបទពិសោធនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងបើកឱកាសឱ្យសហជីពកម្ពុជាទៅធ្វើទស្សនកិច្ចនៅចិន និងពង្រីកទំនាក់ទំនងជាមួយថ្នាក់ដឹកនាំសហជីពចិន។ កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកពង្រឹងសមត្ថភាពសហជីពកម្ពុជា និងទទួលបានការគាំទ្រកាន់តែច្រើនពីបងប្អូនកម្មករនិយោជិត។ ជាមួយគ្នានេះ ក្រសួងត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងសហជីពកម្ពុជា និងចិនកាន់តែរលូន និងជិតស្និទ្ធ។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងអាចចែករំលែកព័ត៌មានកាន់តែទូលំទូលាយអំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប លោក អ៊ូ ឈួនហ័រ បានកោតសរសើរចំពោះចក្ខុវិស័យដ៏វែងឆ្ងាយ និងការគិតគូរប្រកបដោយភាពឯករាជ្យរបស់ឯកឧត្តមរដ្ឋមន្ត្រី។ លោកបានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់លោក គឺការតភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហជីពនៃប្រទេសទាំងពីរ ដោយផ្តោតជាពិសេសលើការអភិវឌ្ឍជំនាញ និងការលើកកម្ពស់សមត្ថភាពកម្លាំងពលកម្ម។ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ការពង្រឹងភាពជាដៃគូរវាងសហជីពនិងសហជីព គឺជាកិច្ចការដែលចាំបាច់ត្រូវជំរុញបន្ថែម ដែលស្របគ្នានឹងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម ឱ្យកាន់តែរីកចម្រើនផងដែរ៕

អត្ថបទដែលទាក់ទង

ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ប្តេជ្ញារួមគ្នាបន្តពូន​ជ្រំទំនាក់ទំនងជាប្រពៃណី​អ្នក​ជិត​ខាង​ល្អ​ឱ្យកាន់តែរឹងមាំ​កម្កល់​ផលប្រយោជន៍​ពលរដ្ឋជាធំ
2026/11/18 11:16:48 am        1
សហជីពកម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍជំនាញ កសាងសមត្ថភាពសហជីព និងកម្លាំងពលកម្មជំនាញ
2026/11/18 11:01:45 am        1
ឯកឧត្តមបណ្ឌិត លី ធុជ ជួបសន្ទនា​ជាមួយតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប និងបញ្ជាក់ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុង​ការ​ចូលរួមបេសកកម្មមនុស្សធម៌​ ជួយសម្រាលទុក្ខលំបាក​ និង​ការ​ឈឺចាប់​របស់ប្រជាជនដែលរងផលប៉ះពាល់ពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម
2026/11/18 10:44:23 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ប្តេជ្ញារួមគ្នាបន្តពូន​ជ្រំទំនាក់ទំនងជាប្រពៃណី​អ្នក​ជិត​ខាង​ល្អ​ឱ្យកាន់តែរឹងមាំ​កម្កល់​ផលប្រយោជន៍​ពលរដ្ឋជាធំ

2026/11/18 11:16:48 am
​សហជីពកម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍជំនាញ កសាងសមត្ថភាពសហជីព និងកម្លាំងពលកម្មជំនាញ
2026/11/18 11:01:45 am
​ឯកឧត្តមបណ្ឌិត លី ធុជ ជួបសន្ទនា​ជាមួយតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប និងបញ្ជាក់ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុង​ការ​ចូលរួមបេសកកម្មមនុស្សធម៌​ ជួយសម្រាលទុក្ខលំបាក​ និង​ការ​ឈឺចាប់​របស់ប្រជាជនដែលរងផលប៉ះពាល់ពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម
2026/11/18 10:44:23 am
​អាមេរិក និងអ៊ីរ៉ង់ បាញ់តបតគ្នា ទោះបីមានការចរចាជាមួយភាគីក្រុមសម្របសម្រួលក៏ដោយ
2026/11/18 09:55:13 am
​កម្ពុជាអំពាវនាវដល់សហគមន៍អន្តរជាតិបង្កើនហិរញ្ញប្បទានអាកាសធាតុ និងរក្សាគោលដៅកំដៅ ១.៥ អង្សាសេ នៅក្នុងសន្និសីទ COP31 នៅប្រទេសទួរគីយ៉េ
2026/11/18 08:43:31 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/18 04:10:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm