សម្តេចតេជោ ហ៊ុន សែន ប្រកាសពីដំណើរត្រៀមចាកចេញពីទីក្រុងដាវ៉ូស ប្រទេសស្វីស បន្ទាប់ពីបញ្ចប់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២នៅទីនោះ

2022/05/25 06:36:33 pm        132

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារពិសេសជូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ ពីដំណើរត្រៀមចាកចេញរបស់សម្តេច និងគណៈប្រតិភូកម្ពុជា ពីទីក្រុងដាវ៉ូស ប្រទេសស្វីស បន្ទាប់ពីបញ្ចប់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ រស់នៅប្រទេសស្វីស ក៏ដូចជារស់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់អឺរ៉ុប និងអង់គ្លេស ដែលបានមកទទួលស្វាគមន៍ដំណើរអញ្ជើញដល់របស់សម្តេច និងគណៈប្រតិភូ ព្រមទាំងបានចូលរួមសំណេះសំណាលជាមួយសម្តេចដោយភាពស្និទ្ធស្នាល រាក់ទាក់ និងក្តីនឹករលឹកជាទីបំផុត។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលបានគាំទ្ររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ដែលជាកម្លាំងស្មារតីជាតិដ៏ធំមួយជំរុញវឌ្ឍនភាពជាតិកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងអាចធ្វើដំណើរទៅកាន់តំបន់អឺរ៉ុបជាថ្មី អាចនៅក្នុ្ងងអំឡុងខែធ្នូ ឆ្នាំ២០២២នេះ ទៅកាន់ទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ដើម្បីចូលរួមអបអរសាទរខួនអនុស្សាវរីយ៍លើកទី ៤៥ឆ្នាំ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងសហភាពអឺរ៉ុប។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់និន្នាគណបក្សទាំងអស់​ត្រូវប្រកាន់ឥរិយាបទប្រកបដោយភាពថ្លៃថ្នូរ ក្នុងឱកាសធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ ខណៈយុទ្ធនាការឃោសនាបោះឆ្នោតអស់រយៈពេលប៉ុន្មានថ្ងៃមកនេះប្រកបដោយភាពរលួន និងស្ងប់ស្ងាត់ ដោយពុំមានបាតុភូតអ្វីកើតឡើងនោះ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មកទល់ពេលនេះ មានរយៈពេល១៨ថ្ងៃជាប់ៗគ្នាហើយ ដែលកម្ពុជាមិនមានករណីឆ្លងថ្មី និងមិនមានករណីស្លាប់ថ្មីដោយជំងឺកូវីដ-១៩ទេ ខណៈដែលតាមមន្ទីរពេទ្យនានាមានអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលបន្តត្រឹមចំនួន៧នាក់ប៉ុណ្ណោះ ហើយអ្នកជំងឺទាំងនោះមានជំងឺផ្សេងៗទៀត ដែលពួកគេត្រូវសម្រាកព្យាបាលបន្ត៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm