នៅហ្វីលីពីន សម្តេចធិបតីស្នើជាថ្មីដល់ភាគីថៃឱ្យសហការបន្តការងារវាស់វែង និង​ខណ្ឌសីមា​ព្រំដែន​ជាបន្ទាន់

2026/11/18 11:35:45 am        132

នៅលើវេទិកានៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី២១ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ស្នើ​ម្តង​ទៀត​ដល់​ប្រទេសថៃ ឱ្យសហការជាមួយកម្ពុជា ដើម្បីបន្តការងារវាស់វែង និងខណ្ឌសីមា​ព្រំដែន​ជា​បន្ទាន់ តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) សំដៅដោះស្រាយ​ឫស​គល់​នៃ​ជម្លោះ និងឈានទៅរកសន្តិភាពប្រកបដោយចីរភាព។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

តាមរយៈសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាយប់ថ្ងៃអង្គារ ទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោយពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ត្រឡប់​មក​ដល់កម្ពុជាវិញ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានឱ្យដឹងថា ពាក់ព័ន្ធនឹងជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នៅលើវេទិកាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា សម្តេចធិបតីបាន​ថ្លែង​អំណរ​គុណ​ដល់​ថ្នាក់​ដឹក​នាំ​ទាំងអស់ ដែលបានគាំទ្រការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ។

ឯកឧត្តម បានស្រង់​ប្រសាសន៍​របស់​សម្តេចធិប​តីក្នុង​កិច្ចប្រជុំ​នោះ​ថា «ទោះបីជាការ​ប្រយុទ្ធ​គ្នា​បាន​បញ្ចប់​ជិតមួយឆ្នាំទៅហើយក្តី ក៏ឫសគល់នៃជម្លោះនេះនៅដដែល នោះគឺខ្សែព្រំដែន​មិន​ច្បាស់​លាស់ ​ដែលមិនទាន់ត្រូវបានដោះស្រាយរួចនៅឡើយ។ ដោយសារហេតុផលនេះហើយ ទើប​សម្តេចធិបតីស្នើម្តងទៀតដល់ប្រទេសថៃ ស្នើឱ្យសហការជាមួយនឹងកម្ពុជា ដើម្បី​បន្ត​ការ​ងារ​វាស់​វែង​ និងខណ្ឌសីមាព្រំដែនជាបន្ទាន់ ដោយ JBC»។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានគូសបញ្ជាក់ថា សំណើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ គឺ​អនុលោមតាមអ្វីដែលបានចែងយ៉ាងច្បាស់នៅក្នុងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដែល​កម្ពុជា​និង​ថៃ​បានចុះហត្ថលេខារួមគ្នា ក្នុងនោះរួមមាន សេចក្តីប្រកាសកូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២៥ និងជាពិសេសសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

តាម​ប្រសាសន៍របស់សម្តេចធិបតី សកម្មភាពវាស់វែង និងខណ្ឌសីមាព្រំដែននេះ នឹងជួយឱ្យ​ប្រទេស​ទាំង​ពីរ កម្ពុជា-ថៃ ដោះស្រាយបញ្ហាបានដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ព្រម​ទាំង​ត្រួស​ត្រាយផ្លូវឆ្ពោះទៅរកដំណោះស្រាយមួយដ៏យូរអង្វែងចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ និង​ឈាន​ទៅ​រកសន្តិភាពប្រកបដោយចីរភាពសម្រាប់ប្រជាជាតិទាំងពីរ៕


អត្ថបទដែលទាក់ទង

ក្រសួងវប្បធម៌ បង្ហាញលទ្ធផលការងារអភិរក្ស និងជួសជុលបេតិកភណ្ឌនៅភ្នំព្រះរាជទ្រព្យ
2026/11/18 12:02:13 pm       
រដ្ឋមន្រ្ដីក្រសួងវប្បធម៌ អរគុណរដ្ឋាភិបាលបារាំង តែងតែផ្តល់ការគាំទ្រ និង​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិរក្ស​ និង​លើក​ស្ទួយបេតិកភណ្ឌវប្បធម៌​កម្ពុជា
2026/11/18 11:49:51 am        1
អភិបាលក្រុង METZ របស់ប្រទេសបារាំង អញ្ជើញចុះពិនិត្យមើលស្ថានភាពការរស់នៅរបស់ពលរដ្ឋភៀសសឹកទាំង ៦ភូមិ នៅភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ
2026/11/18 11:38:54 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងវប្បធម៌ បង្ហាញលទ្ធផលការងារអភិរក្ស និងជួសជុលបេតិកភណ្ឌនៅភ្នំព្រះរាជទ្រព្យ

2026/11/18 12:02:13 pm
​រដ្ឋមន្រ្ដីក្រសួងវប្បធម៌ អរគុណរដ្ឋាភិបាលបារាំង តែងតែផ្តល់ការគាំទ្រ និង​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិរក្ស​ និង​លើក​ស្ទួយបេតិកភណ្ឌវប្បធម៌​កម្ពុជា
2026/11/18 11:49:51 am
​អភិបាលក្រុង METZ របស់ប្រទេសបារាំង អញ្ជើញចុះពិនិត្យមើលស្ថានភាពការរស់នៅរបស់ពលរដ្ឋភៀសសឹកទាំង ៦ភូមិ នៅភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ
2026/11/18 11:38:54 am
​នៅហ្វីលីពីន សម្តេចធិបតីស្នើជាថ្មីដល់ភាគីថៃឱ្យសហការបន្តការងារវាស់វែង និង​ខណ្ឌសីមា​ព្រំដែន​ជាបន្ទាន់
2026/11/18 11:35:45 am
​ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ប្តេជ្ញារួមគ្នាបន្តពូន​ជ្រំទំនាក់ទំនងជាប្រពៃណី​អ្នក​ជិត​ខាង​ល្អ​ឱ្យកាន់តែរឹងមាំតម្កល់​ផលប្រយោជន៍​ពលរដ្ឋជាធំ
2026/11/18 11:16:48 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/18 04:10:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm