រដ្ឋមន្រ្ដីក្រសួងវប្បធម៌ អរគុណរដ្ឋាភិបាលបារាំង តែងតែផ្តល់ការគាំទ្រ និង​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិរក្ស​ និង​លើក​ស្ទួយបេតិកភណ្ឌវប្បធម៌​កម្ពុជា

2026/11/18 11:49:51 am        57

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បាន​ថ្លែង​អំ​ណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលបារាំង ក្រសួងវប្បធម៌បារាំង ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ ព្រមទាំងដៃគូសហប្រតិបត្តិការបារាំងនានា ដែលតែងតែផ្តល់ការគាំទ្រ និង​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិរក្ស និងលើកស្ទួយបេតិកភណ្ឌវប្បធម៌កម្ពុជា តាមរយៈ​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​គម្រោងជួសជុល និងអភិរក្សប្រាសាទ ការពង្រីកសារមន្ទីរ ព្រម​ទាំង​ការ​ជួស​ជុល​រូប​ចម្លាក់​ព្រះវិស្ណុ​ផ្ទុំ​ជា​ដើម។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ថ្លែង​បញ្ជាក់​បែប​នេះ ក្នុងឱកាស ជំនួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកជំទាវ Catherine Pégard រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃសាធារណរដ្ឋបារាំង ក្នុងឱកាសដែល​លោក​ជំទាវ​បាន​អញ្ជើញ​ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅសារមន្ទីរជាតិ។

ក្នុងជំនួបនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាង​កក់​ក្តៅ​ចំពោះ​លោក​ជំទាវ Catherine Pégard និងគណៈប្រតិភូបារាំង ដែលបានអញ្ជើញ​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ដ៏​មានសារៈសំខាន់នេះ។

ក្នុងជំនួបពិភាក្សា​នេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាង​ជ្រា​ល​ជ្រៅ​ចំពោះ​រដ្ឋាភិបាល​បារាំង ក្រសួងវប្បធម៌បារាំង ស្ថានទូតបារាំងប្រចាំកម្ពុជា ព្រមទាំងដៃគូ​សហប្រ​តិបត្តិការ​បារាំងនានា ដែលតែងតែផ្តល់ការគាំទ្រ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្ស និង​លើក​ស្ទួយបេ​តិកភណ្ឌវប្បធម៌កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការលើគម្រោងជួសជុល និង​អភិរក្ស​ប្រាសាទ ការពង្រីកសារមន្ទីរ ព្រមទាំងការជួសជុលរូបចម្លាក់ព្រះវិស្ណុផ្ទុំជាដើម។

ជាមួយ​គ្នានេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធ​ផល​នៃ​កិច្ច​សហប្រតិបត្តិការដ៏ល្អប្រសើរនាពេលកន្លងមក ជាពិសេសក្នុងវិស័យវប្បធម៌ និងបេតិក​ភណ្ឌ​ទាំង​រូបី និងអរូបី។ ភាគីទាំងពីរក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ដែលមានស្រាប់ ព្រមទាំងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីជំរុញ​ទំនាក់​ទំនង​ និងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និង​ស៊ី​ជម្រៅ​ថែ​​មទៀត។

បន្ទាប់ពីជំនួបពិភាក្សាការងារ លោកជំទាវ Catherine Pégard និងគណៈប្រតិភូ ក៏បានអញ្ជើញចូលទស្សនាសារមន្ទីរជាតិ ដែលជាទីតាំងរក្សាទុក និងតាំងបង្ហាញសម្បត្តិបេតិកភណ្ឌវប្បធម៌ និងស្នាដៃសិល្បៈដ៏មានតម្លៃរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ អរិយធម៌ និងភាពរុងរឿងនៃសិល្បៈវប្បធម៌ខ្មែរតាំងពីសម័យបុរាណ៕


អត្ថបទដែលទាក់ទង

ក្រសួងវប្បធម៌ បង្ហាញលទ្ធផលការងារអភិរក្ស និងជួសជុលបេតិកភណ្ឌនៅភ្នំព្រះរាជទ្រព្យ
2026/11/18 12:02:13 pm       
រដ្ឋមន្រ្ដីក្រសួងវប្បធម៌ អរគុណរដ្ឋាភិបាលបារាំង តែងតែផ្តល់ការគាំទ្រ និង​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិរក្ស​ និង​លើក​ស្ទួយបេតិកភណ្ឌវប្បធម៌​កម្ពុជា
2026/11/18 11:49:51 am        1
អភិបាលក្រុង METZ របស់ប្រទេសបារាំង អញ្ជើញចុះពិនិត្យមើលស្ថានភាពការរស់នៅរបស់ពលរដ្ឋភៀសសឹកទាំង ៦ភូមិ នៅភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ
2026/11/18 11:38:54 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងវប្បធម៌ បង្ហាញលទ្ធផលការងារអភិរក្ស និងជួសជុលបេតិកភណ្ឌនៅភ្នំព្រះរាជទ្រព្យ

2026/11/18 12:02:13 pm
​រដ្ឋមន្រ្ដីក្រសួងវប្បធម៌ អរគុណរដ្ឋាភិបាលបារាំង តែងតែផ្តល់ការគាំទ្រ និង​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិរក្ស​ និង​លើក​ស្ទួយបេតិកភណ្ឌវប្បធម៌​កម្ពុជា
2026/11/18 11:49:51 am
​អភិបាលក្រុង METZ របស់ប្រទេសបារាំង អញ្ជើញចុះពិនិត្យមើលស្ថានភាពការរស់នៅរបស់ពលរដ្ឋភៀសសឹកទាំង ៦ភូមិ នៅភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ
2026/11/18 11:38:54 am
​នៅហ្វីលីពីន សម្តេចធិបតីស្នើជាថ្មីដល់ភាគីថៃឱ្យសហការបន្តការងារវាស់វែង និង​ខណ្ឌសីមា​ព្រំដែន​ជាបន្ទាន់
2026/11/18 11:35:45 am
​ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ប្តេជ្ញារួមគ្នាបន្តពូន​ជ្រំទំនាក់ទំនងជាប្រពៃណី​អ្នក​ជិត​ខាង​ល្អ​ឱ្យកាន់តែរឹងមាំតម្កល់​ផលប្រយោជន៍​ពលរដ្ឋជាធំ
2026/11/18 11:16:48 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/18 04:10:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm