ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់៖ក្នុងរលកសកលធំៗ កម្ពុជាដឹកនាំដោយសម្តេចធិបតី មិនរត់គេចពីរលកនោះទេ និងបន្តកាន់ចង្កូតឱ្យនឹង

2026/11/18 12:08:16 pm        99

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងបរិបទពិភពលោកដែលកំពុងពោរពេញដោយភាពប្រែប្រួល និងរលកធំៗ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មិនរត់គេចពីបញ្ហាប្រឈមនោះឡើយ ប៉ុន្តែកម្ពុជាកំពុងកាន់ចង្កូតនាវារបស់ខ្លួនឱ្យនឹងដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំ គឺ «ច្បាប់ សន្តិភាព និងមិត្តភាព»។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ ថ្លែងបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍ដល់ប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មការទូតចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន បានថ្លែងថា៖«ក្នុងសមុទ្រពិភពលោកមួយដែលពោរពេញដោយរលកធំៗ កម្ពុជាដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនរត់គេចពីរលកនោះទេ។ កម្ពុជាកាន់ចង្កូតឱ្យនឹង ហើយចង្កូតនោះឈ្មោះថា ច្បាប់ សន្តិភាព និងមិត្តភាព»។

ឯកឧត្តមបានលើកឡើងសារអត្ថន័យសំខាន់ៗចំនួន ៣ ពីការអញ្ជើញចូលរួមរបស់សម្តេចធិបតី ក្នុងជំនួបកំពូលអាស៊ានបូក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅប្រទេសហ្វីលីពីន ដើម្បីបង្ហាញពីភាពនឹងនរ និងភាពចាស់ទុំនៃនយោបាយការបរទេសកម្ពុជា រួមមាន៖

ទី១. វត្តមាន និងសំឡេងច្បាស់លាស់លើឆាកអន្តរជាតិ៖ កម្ពុជាជាប្រទេសតូច តែមានវត្តមានជាប់ជានិច្ច និងមានសំឡេងច្បាស់ៗ នៅលើវេទិកាតំបន់ និងអន្តរជាតិ។

ទី២. គោលការណ៍ច្បាស់លាស់៖ កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាស់លាស់ នោះគឺការគោរពច្បាប់អន្តរជាតិ ការគោរពអធិបតេយ្យ និងការស្វែងរកគ្រប់ដំណោះស្រាយដោយសន្តិវិធី។

ទី៣. ចំណងមិត្តភាព និងការគាំទ្រ៖ កម្ពុជាមានមិត្ត ហើយមិត្តទាំងនោះកំពុងស្តាប់ កំពុងបន្តគាំទ្រ និងកំពុងបន្តរាប់រកកម្ពុជាក្នុងភាពស្និទ្ធស្នាលជាទីបំផុត។

សូមជម្រាបថា ក្នុងរយៈពេលជាង ១២ម៉ោង នៃការបំពេញបេសកកម្មនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធរហូតដល់ ៧ និងជំនួបពិភាក្សាការងារទ្វេភាគីចំនួន ២ ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី និងនាយករដ្ឋមន្ត្រីសិង្ហបុរី ដែលឆ្លុះបញ្ចាំងពីភាពសកម្ម និងការទទួលខុសត្រូវខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារផលប្រយោជន៍ជាតិ និងលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ៕


អត្ថបទដែលទាក់ទង

វិទ្យាស្ថានជាតិ NIB បើកដំណើការមជ្ឈមណ្ឌលឧត្តមភាពបញ្ញាសិប្បនិម្មិតនិងឌីជីថល កម្ពុជា-ចិន
2026/11/18 01:30:59 pm        1
កម្ពុជាសាងសង់ខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល តភ្ជាប់ខេត្ត៣ ដើម្បីពង្រឹងបណ្តាញជាតិ និង​ជំរុញ​ការ​ប្រើប្រាស់ថាមពលស្អាត
2026/11/18 01:24:46 pm        1
អនុប្រធានទី១ គ.ជ.គ.ម. អញ្ជើញដឹកនាំកិច្ចប្រជុំលើរបាយការណ៍វឌ្ឍនភាពការងាររបស់ គ.ជ.គ.ម.
2026/11/18 01:17:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិទ្យាស្ថានជាតិ NIB បើកដំណើការមជ្ឈមណ្ឌលឧត្តមភាពបញ្ញាសិប្បនិម្មិតនិងឌីជីថល កម្ពុជា-ចិន

2026/11/18 01:30:59 pm
​កម្ពុជាសាងសង់ខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល តភ្ជាប់ខេត្ត៣ ដើម្បីពង្រឹងបណ្តាញជាតិ និង​ជំរុញ​ការ​ប្រើប្រាស់ថាមពលស្អាត
2026/11/18 01:24:46 pm
​អនុប្រធានទី១ គ.ជ.គ.ម. អញ្ជើញដឹកនាំកិច្ចប្រជុំលើរបាយការណ៍វឌ្ឍនភាពការងាររបស់ គ.ជ.គ.ម.
2026/11/18 01:17:21 pm
​លោក Putin រំពឹងថា នឹងទទួលបានផលប្រយោជន៍ធំពីជំនួបជាមួយលោក Trump និងលោក Xi
2026/11/18 01:12:32 pm
​កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ជាមេដែក​ស្រូប​ទាញ​អត្ថ​ប្រយោជន៍​រយៈពេល​វែង​ជំរុញ​ដំណើរ​អភិវឌ្ឍ​កម្ពុជា
2026/11/18 01:10:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/18 12:14:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm