កម្ពុជាសាងសង់ខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល តភ្ជាប់ខេត្ត៣ ដើម្បីពង្រឹងបណ្តាញជាតិ និង​ជំរុញ​ការ​ប្រើប្រាស់ថាមពលស្អាត

2026/11/18 01:24:46 pm        61

ភ្នំពេញ៖ កម្ពុជាបានចាប់ផ្តើមអនុវត្តគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល ប្រវែង​ប្រមាណ ១២០គីឡូម៉ែត្រ តភ្ជាប់ខេត្តកណ្តាល កំពង់ឆ្នាំង និងពោធិ៍សាត់ ក្រោម​ក្រប​ខណ្ឌ​ឥណទាន​ប្រមាណ ១៨៣លានដុល្លារអាម៉េរិក ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ គម្រោង​នេះ​មាន​គោល​បំណង​សំខាន់​ក្នុង​ការ​បញ្ជូន​ថាមពល​ស្អាត​ពី​ខេត្តពោធិ៍សាត់​ចូល​ក្នុង​បណ្តាញ​អគ្គិសនី​ជាតិ​ ក្នុងគោលបំណងពង្រឹងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី និងគាំទ្រ​ដល់​ការ​ពង្រីក​វិស័យ​ឧស្សាហកម្ម កសិកម្ម និងការវិនិយោគនៅកម្ពុជា។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានប្រកាសនូវការសាងសង់ខ្សែបញ្ជូន ២៣០គីឡូវ៉ុល តភ្ជាប់ខេត្តកណ្តាល កំពង់ឆ្នាំង និងពោធិ៍សាត់ ក្រោមក្របខណ្ឌឥណទាន ១៨៣ លាន​ដុល្លារអាម៉េរិក រវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយអគ្គិសនីកម្ពុជា (EDC)។ គម្រោង​នេះ ត្រូវសាងសង់ខ្សែបញ្ជូនអគ្គិសនីប្រមាណ ១២០ គីឡូម៉ែត្រ ព្រមទាំង ការសាង​សង់​អនុស្ថានីយ​ថ្មី​ចំនួន ២ និងការប្រើប្រាស់ថវិកាបន្ថែម ដើម្បីពង្រីកអនុស្ថានីយ​ដែល​មាន​ស្រាប់​ចំនួន ​​២កន្លែងទៀត ដើម្បីឱ្យមានសមត្ថភាពកាន់ធំឡើង។

ឯកឧត្តម បានបញ្ជាក់ថា គោលដៅការសាងសង់នេះ ដើម្បីភ្ជាប់ការយកថាមពលពន្លឺព្រះអាទិត្យ ដែល​ជាថាមពលស្អាត ពីស្រុកក្រគរ ខេត្តពោធិ៍សាត់ ចូលមកបណ្តាញជាតិ ដើម្បីចែក​ចាយ​ថា​មពល​អគ្គិសនី​នៅទូទាំងប្រទេស។ ជាពិសេស ការទាញយកថាមពល​អគ្គិសនី​ដោយ​ពន្លឺ​ព្រះអាទិត្យ មានអានុភាពជាង ១ ១០០ មេហ្គាវ៉ាត់ ពីគម្រោងស្ថានីយថាមពលសូឡា នៅស្រុក​ក្រគរ ខេត្តពោធិ៍សាត់។ លើសពីនេះ ការសាងសង់ខ្សែបញ្ជូន និងអនុស្ថានីយនេះ គឺសំដៅ​ទៅ​លើ​ការ​ពង្រឹង​ស្ថិរភាពបណ្តាញជាតិ ស្របពេល ប្រព័ន្ធបណ្តាញជាតិ កំពុងតែធ្វើការ​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់ ដើម្បីធ្វើឱ្យការដាច់ភ្លើងនៅតំបន់សេដ្ឋកិច្ច, តំបន់ឧស្សាហកម្ម, តំបន់កសិកម្ម, និង​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ មានការដាច់ភ្លើងកាន់តែតិចទៅៗនាពេលអនាគត។

ឯកឧត្តមបន្ថែមទៀតថា ទន្ទឹមនឹងនេះ គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីនេះ នឹង​ជំរុញ​ឱ្យ​មាន​សេដ្ឋកិច្ច​ថ្មី តាមរយៈការបង្កើតការងារបន្ថែម និងការវិនិយោគនៅតាមបណ្តាខេត្តទាំងបីនេះ។ ជា​ពិសេស​ ការពង្រីកថាមពលសម្រាប់ស្រុកកំពង់ត្រឡាចបន្ថែម នៅក្នុងក្របខណ្ឌនៃគម្រោងនេះ នឹង​ធ្វើ​ឱ្យបណ្តារោងចក្រសហគ្រាស អាចរីកបន្ថែមទៀត ដែលអាច​បង្កើត​ការងារ​ថ្មី​កើន​ពី​ ៧​ម៉ឺន​នាក់ នាពេលបច្ចុប្បន្ន ទៅដល់ជាង ១០ម៉ឺននាក់ នាពេលអនាគត។ សម្រាប់ការអភិវឌ្ឍមូលដ្ឋាន គម្រោង​នេះក៏មានការសាងសង់ផ្លូវកៅស៊ូមួយខ្សែប្រវែងជិត ១,៥គីឡូម៉ែត្រ នៅស្រុក​កំពង់​ត្រឡាច​ ខេត្តកំពង់ឆ្នាំង ផងដែរ។

ឯកឧត្តម មានប្រសាសន៍ថា៖ « ជាគោលដៅសំខាន់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺសម្តេចកំពុងតែបង្កើតឱកាសការងារថ្មីៗទៀត ដើម្បី​ឱ្យ​យុវជន​មានការងារធ្វើនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិន​ចាំ​បាច់​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ពី​ស្រុក​កំណើត ដែលជាការលំបាករបស់ក្រុមគ្រួសារ»។

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ដែលបានគាំទ្រ និង​ជួយ​សម្រប​សម្រួល ដើម្បីធ្វើឱ្យគម្រោងនេះអាចដំណើរការបានដោយរលូន ហើយក៏បាន​អំពាវ​នាវ​ឱ្យ​មានការគាំទ្រជាបន្តទៀត ដើម្បីឱ្យគម្រោងនេះ អាចឈានទៅបញ្ចប់ ១០០% និង​ផ្តល់​ផ្លែ​ផ្កា​ថ្មី​ៗ​ ជូនជាតិទាំងមូល។

សូមជម្រាបថា រោងចក្រ​ផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ មានអានុភាពជាង ១ ១០០ មេហ្គាវ៉ាត់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ គឺមានគោល​ដៅ​ដើម្បី​ជំរុញ​ឱ្យ​កម្ពុជា​អាច​ទទួល​បាន​នូវ​ថាមពលស្អាត រហូតយ៉ាងតិច ៧០% នៅក្នុងឆ្នាំ ២០៣០ ដែលជាគោលដៅ​របស់​រាជ​រដ្ឋាភិបាល​។ បច្ចុប្បន្ននេះ អគ្គិសនី មានប្រមាណ ៦៣% ចេញមកពីថាមពលស្អាត ដែលមាន​វា​រី​អគ្គិសនី​, ថាមពលពន្លឺព្រះអាទិត្យ, និងថាមពលដើរដោយជីវម៉ាស ជាដើម៕ អត្ថបទ៖ ធូ វិរៈ



អត្ថបទដែលទាក់ទង

វិទ្យាស្ថានជាតិ NIB បើកដំណើការមជ្ឈមណ្ឌលឧត្តមភាពបញ្ញាសិប្បនិម្មិតនិងឌីជីថល កម្ពុជា-ចិន
2026/11/18 01:30:59 pm        1
កម្ពុជាសាងសង់ខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល តភ្ជាប់ខេត្ត៣ ដើម្បីពង្រឹងបណ្តាញជាតិ និង​ជំរុញ​ការ​ប្រើប្រាស់ថាមពលស្អាត
2026/11/18 01:24:46 pm        1
អនុប្រធានទី១ គ.ជ.គ.ម. អញ្ជើញដឹកនាំកិច្ចប្រជុំលើរបាយការណ៍វឌ្ឍនភាពការងាររបស់ គ.ជ.គ.ម.
2026/11/18 01:17:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិទ្យាស្ថានជាតិ NIB បើកដំណើការមជ្ឈមណ្ឌលឧត្តមភាពបញ្ញាសិប្បនិម្មិតនិងឌីជីថល កម្ពុជា-ចិន

2026/11/18 01:30:59 pm
​កម្ពុជាសាងសង់ខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល តភ្ជាប់ខេត្ត៣ ដើម្បីពង្រឹងបណ្តាញជាតិ និង​ជំរុញ​ការ​ប្រើប្រាស់ថាមពលស្អាត
2026/11/18 01:24:46 pm
​អនុប្រធានទី១ គ.ជ.គ.ម. អញ្ជើញដឹកនាំកិច្ចប្រជុំលើរបាយការណ៍វឌ្ឍនភាពការងាររបស់ គ.ជ.គ.ម.
2026/11/18 01:17:21 pm
​លោក Putin រំពឹងថា នឹងទទួលបានផលប្រយោជន៍ធំពីជំនួបជាមួយលោក Trump និងលោក Xi
2026/11/18 01:12:32 pm
​កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ជាមេដែក​ស្រូប​ទាញ​អត្ថ​ប្រយោជន៍​រយៈពេល​វែង​ជំរុញ​ដំណើរ​អភិវឌ្ឍ​កម្ពុជា
2026/11/18 01:10:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/18 12:14:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm