វិទ្យាស្ថានជាតិ NIB បើកដំណើការមជ្ឈមណ្ឌលឧត្តមភាពអេអាយ និងឌីជីថល កម្ពុជា-ចិន

2026/11/18 01:30:59 pm        146

ភ្នំពេញ៖ វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) សហការជាមួយវិទ្យាស្ថានជំនាញពាណិជ្ជកម្មអន្តរជាតិក្វាងស៊ី នៃប្រទេសចិន បានបើកដំណើរការជាផ្លូវការនូវ «មជ្ឈមណ្ឌលឧត្តមភាពបញ្ញាសិប្បនិម្មិត (AI) និងឌីជីថល កម្ពុជា-ចិន» ដើម្បីលើកកម្ពស់ការបណ្តុះបណ្តាលជំនាញឌីជីថល និងទីផ្សារអេឡិចត្រូនិកនៅកម្ពុជា។ កម្មវីធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

នៅក្រោយចប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលឧត្តមភាពបញ្ញាសិប្បនិម្មិត និងឌីជីថល កម្ពុជា-ចិន កាលពីរសៀលថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានមាន ប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន និងភាគីចិន ក្នុងការបង្កើតមជ្ឈមណ្ឌលនេះឡើង គឺក្នុងគោលបំណងបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋក្នុងស្រុក ក៏ដូចជាសិស្ស និស្សិត ដោយផ្តោតសំខាន់លើការអនុវត្ត ជាក់ស្តែងក្នុងការធ្វើទីផ្សារ តាមបែបឌីជីថល។

 ក្រៅពីការបណ្តុះបណ្តាលសិក្ខាកាម កិច្ចសហប្រតិបត្តិការនេះក៏មានកម្មវីធីបំប៉នសមត្ថភាពគ្រូបង្គោលផងដែរ។ ឯកឧត្តមនាយក បានបន្ថែមថា ភាគីចិននឹងផ្តល់ឱកាសដល់គ្រូបង្រៀនទៅទទួលការបណ្តុះបណ្តាលដោយផ្ទាល់នៅប្រទេស ចិន ដើម្បីដកស្រង់បទពិសោធន៍ និងពង្រឹងសមត្ថភាព រួចត្រឡប់មកចែករំលែកចំណេះដឹងទាំងនោះនៅក្នុងវិទ្យាស្ថានវិញ។

លោកស្រីសាស្រ្តាចារ្យ លីវ ជៀយីង (Liu Jieying) អគ្គលេខាធិការងគណៈកម្មាធិការបក្ស និងជានាយិកាវិទ្យាស្ថាន វិជ្ជាជីវៈពាណិជ្ជកម្មអន្តរជាតិក្វាងស៊ី បានឱ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថាន NIB មជ្ឈមណ្ឌលឧត្តម នេះ ក៏មានកិច្ចសហប្រតិបត្តិការ ជាមួយសហគ្រាស ដើម្បីលើកម្ពស់ឱកាសការងារ និងការតភ្ជាប់រវាងការបណ្តុះបណ្តាល និងទីផ្សារការងារ។ លោកស្រី បន្តថា មជ្ឈមណ្ឌលនេះមានគោលបំណងក្លាយជាគំរូឈានមុខគេនៃកិច្ចសហប្រតិបត្តិការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលផ្សារភ្ជាប់ជាមួយវិស័យឧស្សាហកម្មនៅតំបន់មេគង្គផងដែរ។

មកទល់ពេលនេះ គម្រោងសម្រេចបានសមិទ្ធផល ជាបន្តបន្ទាប់ រួមមាន៖ ការកែលម្អបន្ទប់សិក្សា និងបន្ទប់ធ្វើការ, ការបំពាក់កុំព្យុទ័រ និងការបណ្តុះបណ្តាលសិស្សជំនាន់ដំបូងជិត ៥០នាក់ លើជំនាញឯកទេសទីផ្សារឌីជីថល និងគ្រោងបើកវគ្គថ្មីបន្តទៀតនៅពេលខាងមុខនេះដែរ។ ជាមួយនេះ ឯកឧត្តមនាយក បានប្រកាសស្វាគមន៍យុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋពលទូទៅ ដែលមានបំណងចង់សិក្សាជំនាញឌីជីថល ទីផ្សារឌីជីថល និងបញ្ញាសិប្បនិម្មិត អាចអញ្ជើញមកចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) ចាប់ពីពេលនេះតទៅ ក្រោមការឧបត្ថម្ភគាំទ្រពីភាគីចិន និងរាជរដ្ឋាភិបាលកម្ពុជា៕អត្ថបទ៖ ឈិត បូរ៉ាវី  


អត្ថបទដែលទាក់ទង

គណៈប្រតិភូ៖ ស្នាមញញឹម​នៃហ្វ្រង់កូហ្វូនី​ទាក់ទាញ​ចិត្ត​ឱ្យ​នាំ​ក្រុមគ្រួសារ​មក​ទស្សនា​កម្ពុ​ជា​នៅ​ឆ្នាំ​ក្រោយ
2026/11/18 02:08:37 pm        1
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា ផ្លាស់​ប្តូរ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគ
2026/11/18 01:56:25 pm        1
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសម្រេចបញ្ជីឈ្មោះបេក្ខជនផ្លូវការឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅខេត្តស្វាយរៀង
2026/11/18 01:55:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈប្រតិភូ៖ ស្នាមញញឹម​នៃហ្វ្រង់កូហ្វូនី​ទាក់ទាញ​ចិត្ត​ឱ្យ​នាំ​ក្រុមគ្រួសារ​មក​ទស្សនា​កម្ពុ​ជា​នៅ​ឆ្នាំ​ក្រោយ

2026/11/18 02:08:37 pm
​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា ផ្លាស់​ប្តូរ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគ
2026/11/18 01:56:25 pm
​សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសម្រេចបញ្ជីឈ្មោះបេក្ខជនផ្លូវការឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅខេត្តស្វាយរៀង
2026/11/18 01:55:57 pm
​ប្រមុខការទូតកម្ពុជា អរគុណជាថ្មីដល់ម៉ាឡេស៊ីកាលជាប្រធានអាស៊ានឆ្នាំ២០២៥ សកម្មសម្របសម្រួលដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងបង្កើតក្រុម IOT និង AOT
2026/11/18 01:37:44 pm
​វិទ្យាស្ថានជាតិ NIB បើកដំណើការមជ្ឈមណ្ឌលឧត្តមភាពអេអាយ និងឌីជីថល កម្ពុជា-ចិន
2026/11/18 01:30:59 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/18 12:14:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm