ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា ផ្លាស់​ប្តូរ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគ

2026/11/18 01:56:25 pm        77

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា (CCIFC) ផ្លាស់ប្តូរអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ និងជំរុញការវិនិយោគនៃប្រទេសទាំងពីរ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅល្ងាចថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី និងជាសក្ខីភាពក្នុងការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នារវាង ក.អ.ក. និងសភា ពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា (CCIFC), ដោយមានឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃ ក.អ.ក. ជាអ្នកតំណាងស្ថាប័ន ក.អ.ក. ផ្លាស់ប្តូរជាមួយលោក Pascal Catry ប្រធាន CCIFC។

ពិធីផ្លាស់ប្តូរឯកសារអនុស្សារណៈលើការយោគយល់គ្នានៅល្ងាចម្សិលមិញនេះ មានការចូលរួមជាសក្ខីភាពផងដែរ ពីសំណាក់ ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកអនុប្រធាន CCIFC, និងលោកនាយកប្រតិបត្តិ នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា CCIFC រួមទាំងមានថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាច្រើនរូប។

ក្នុងពិធីនេះដែរ ក៏ជាការជួបជុំធុរកិច្ច (B2B Sessions) ដើម្បីបើកឱកាសឲ្យក្រុមហ៊ុននានាស្វែងរកដៃគូ និងការផ្សារភ្ជាប់ ទំនាក់ទំនងលើផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ក្នុងគោលដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរឱ្យមានទំហំ ពាណិជ្ជកម្មកាន់តែធំ។

សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៦, បើយោងតាមរបាយការណ៍អគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា ការធ្វើពាណិជ្ជកម្មប្រទេសទាំងពីរ មានទំហំទឹកប្រាក់សរុបជាង ៥៦០ លានដុល្លារអាមេរិក កើនឡើងជិត ១៦ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញមានទឹកប្រាក់ជាង ៤៣១ លានដុល្លារ កើនជាង ១២ ភាគរយ និងការនាំចូលពីបារាំង ជាង ១២៩ លានដុល្លារ កើនជាង ២៨ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៦៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

គណៈប្រតិភូ៖ ស្នាមញញឹម​នៃហ្វ្រង់កូហ្វូនី​ទាក់ទាញ​ចិត្ត​ឱ្យ​នាំ​ក្រុមគ្រួសារ​មក​ទស្សនា​កម្ពុ​ជា​នៅ​ឆ្នាំ​ក្រោយ
2026/11/18 02:08:37 pm        1
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា ផ្លាស់​ប្តូរ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគ
2026/11/18 01:56:25 pm        1
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសម្រេចបញ្ជីឈ្មោះបេក្ខជនផ្លូវការឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅខេត្តស្វាយរៀង
2026/11/18 01:55:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈប្រតិភូ៖ ស្នាមញញឹម​នៃហ្វ្រង់កូហ្វូនី​ទាក់ទាញ​ចិត្ត​ឱ្យ​នាំ​ក្រុមគ្រួសារ​មក​ទស្សនា​កម្ពុ​ជា​នៅ​ឆ្នាំ​ក្រោយ

2026/11/18 02:08:37 pm
​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា ផ្លាស់​ប្តូរ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគ
2026/11/18 01:56:25 pm
​សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសម្រេចបញ្ជីឈ្មោះបេក្ខជនផ្លូវការឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅខេត្តស្វាយរៀង
2026/11/18 01:55:57 pm
​ប្រមុខការទូតកម្ពុជា អរគុណជាថ្មីដល់ម៉ាឡេស៊ីកាលជាប្រធានអាស៊ានឆ្នាំ២០២៥ សកម្មសម្របសម្រួលដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងបង្កើតក្រុម IOT និង AOT
2026/11/18 01:37:44 pm
​វិទ្យាស្ថានជាតិ NIB បើកដំណើការមជ្ឈមណ្ឌលឧត្តមភាពអេអាយ និងឌីជីថល កម្ពុជា-ចិន
2026/11/18 01:30:59 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/18 12:14:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm