អតីតខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney បង្ហើបថា ធ្លាប់​ជួប​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ក្នុង​អាជីព​បាល់ទាត់

2026/11/18 03:30:02 pm        57

អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស Wayne Rooney បានបង្ហើបថា ក្នុងអំឡុង​ពេល​លេង​ឱ្យ​ក្លិប Manchester United លោកធ្លាប់ជួបវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ រហូតមានគំនិតធ្វើអត្តឃាត និង​ត្រូវ​ស្វែងរកជំនួយពីអ្នកជំនាញផ្លូវចិត្ត ដើម្បីស្វែងយល់ពីបញ្ហាដែលខ្លួនកំពុងជួបប្រទះ។

Rooney បានផ្លាស់ពី Everton ទៅចូលរួមជាមួយ Manchester United នៅឆ្នាំ២០០៤ ហើយ​ក្រោយ​មក​បានក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្លិប ដោយ​ស៊ុត​បញ្ចូល​ទី​បាន ២៥៣ គ្រាប់ ក្នុងការបង្ហាញខ្លួន ៥៥៩ ប្រកួត។

ក្នុងកិច្ចសម្ភាសន៍ជាមួយពិធីការិនី Gabby Logan ក្នុងកម្មវិធីផតខាស Life at the Midpoint លោក​បានរៀបរាប់ពីការលំបាកក្នុងជីវិតផ្ទាល់ខ្លួន នៅពេលកូនប្រុសច្បង Kai ដែល​បច្ចុប្បន្ន​មាន​អាយុ ១៧ឆ្នាំ នៅជាទារក។

Rooney បាននិយាយថា ក្នុងអំឡុងពេលដែលលោកផឹកស្រា លោកតែងតែដាច់ខ្លួនពីអ្នកដទៃ និងចំណាយពេលនៅម្នាក់ឯង។ លោកក៏បានបញ្ជាក់ថា ខ្លួនពិបាកគ្រប់គ្រងបញ្ហាទាំងអស់ ហើយក្រោយពីបើកចិត្តប្រាប់ភរិយា Coleen និងម្តាយរបស់លោក លោកបានដឹងថា ខ្លួនត្រូវការជំនួយដើម្បីឆ្លងកាត់ស្ថានភាពនោះ។

អតីតខ្សែប្រយុទ្ធរូបនេះបានបន្ថែមថា លោកមិនចង់ឱ្យកូនប្រុសឃើញខ្លួនក្នុងស្ថានភាពបែបនោះទេ ហើយក៏មានអារម្មណ៍មិនស្រួលក្នុងការជួបមនុស្សនៅទីសាធារណៈផងដែរ។ ទោះបីជាលោកមានទំនុកចិត្តនៅលើទីលានបាល់ទាត់ក៏ដោយ ប៉ុន្តែជីវិតក្រៅទីលានវិញ គឺជាការលំបាកមួយសម្រាប់លោក។

Rooney ក៏បានរៀបរាប់ថា លោកធ្លាប់មានការលំបាកក្នុងការទទួលស្គាល់ថាខ្លួនកំពុងត្រូវការជំនួយ ព្រោះមានអារម្មណ៍ថា ការបង្ហាញភាពទន់ខ្សោយអាចធ្វើឱ្យខ្លួនបាត់បង់ភាពជាបុរស។ ដូច្នេះ លោកបានព្យាយាមលាក់បាំងអារម្មណ៍ពិតរបស់ខ្លួន។

គួររំឭកថា Rooney រកបាន ៥៣ គ្រាប់ ក្នុងការបង្ហាញខ្លួន ១២០ ប្រកួតឱ្យក្រុមជម្រើសជាតិអង់គ្លេស។ ជាមួយ Manchester United លោកបានឈ្នះពាន Premier League ចំនួន ៥ លើក, Champions League, Europa League, FA Cup និង EFL Cup ចំនួន ៣ លើក មុនពេលចាកចេញទៅកាន់ Everton វិញនៅឆ្នាំ២០១៧។

បច្ចុប្បន្ន Rooney ក៏ត្រូវបានជ្រើសរើសជាអ្នកវិភាគកីឡាប្រចាំឆ្នាំ ក្នុងកម្មវិធី Broadcast Sport Awards និងកំពុងបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ I'm a Celebrity... Get Me Out of Here! ផងដែរ៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

អតីតខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney បង្ហើបថា ធ្លាប់​ជួប​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ក្នុង​អាជីព​បាល់ទាត់
2026/11/18 03:30:02 pm        1
គោព្រៃជំទង់កម្ពុជា បញ្ចប់យុទ្ធនាការប្រកួតជម្រុះពានយុវជនអាស៊ី ដោយរកបាន ១ពិន្ទុ​ពី​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា
2026/11/18 12:52:06 pm        1
ពានសម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមការប្រកួតជម្រុះថ្នាក់ជាតិរកបេក្ខភាពឡើងបង្គ្រប់កៅអី ១៦​ក្រុមចុ​ងក្រោយ
2026/11/18 12:33:55 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងម៉ាឡេស៊ី និងកម្ពុជា

2026/11/18 03:51:22 pm
​គណៈកម្មការទី៦ នៃរដ្ឋសភា ជំរុញរដ្ឋបាលខេត្តក្រចេះ បន្តពង្រឹងការអនុវត្តច្បាប់ និងពន្លឿនការ​ដោះស្រាយ​​សំណុំរឿងជូនប្រជាពលរដ្ឋ
2026/11/18 03:50:58 pm
​អ៊ីរ៉ង់ច្រានចោលរបាយការណ៍ ពី «គ្រាប់បែកវិទ្យុសកម្ម​» ខណៈលោក Trump ចាត់ទុក​ជា​ការគំរាម​ធ្ងន់ធ្ងរ
2026/11/18 03:46:49 pm
​គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញចូលរួមពិធីបើកជាផ្លូវការ មហា​សន្និបាត​អន្តរ​សភា​អាស៊ាន​ លើកទី៤៧ ដែលរដ្ឋសភាហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ
2026/11/18 03:40:43 pm
​លោក Trump៖ អាមេរិកបានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏​ធំមួយ ជាមួយហ្វីលីពីន មុនទៅ​ APEC
2026/11/18 03:38:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/18 12:14:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm