គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញចូលរួមពិធីបើកជាផ្លូវការ មហា​សន្និបាត​អន្តរ​សភា​អាស៊ាន​ លើកទី៤៧ ដែលរដ្ឋសភាហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ

2026/11/18 03:40:43 pm        68

គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ​សម្តេច​មហា​រដ្ឋសភា​ធិការ​ធិបតី​ ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ ដែលរដ្ឋសភាប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ ​នៅសណ្ឋាគារ Shangri-La កណ្តាលទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ក្រោម​មូល​បទ​ “សភាធានាឱ្យបាននូវអាស៊ានមានសន្តិភាព វិបុលភាព ដោយយកប្រជាជនជាស្នូល”។

ពិធីបើកមហាសន្និបាត ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហ្វូស្ទីណូ បូជី ឌី ទី៣ (Faustino Bojie De Guzman Dy III) ប្រធានរដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន និង​ជា​ប្រធាន​មហា​សន្និបាតអន្តរសភាអាស៊ានលើកទី៤៧ ដោយមានវត្តមាន​ប្រធាន​សភា​ប្រទេស​សមាជិក​អាស៊ាន ព្រមទាំងប្រតិភូសភាសង្កេតការណ៍អាយប៉ា ដៃគូអភិវឌ្ឍន៍ និងភ្ញៀវរបស់ម្ចាស់​ផ្ទះ​រៀបចំ​មហាសន្និបាត ដែលឆ្លុះបញ្ចាំងពីសាមគ្គីភាព និងចក្ខុវិស័យ​រួម​រប​ស់​អាស៊ាន​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​អនាគតរួមគ្នា ប្រកបដោយសុខសន្តិភាព វិបុលភាព ចីរភាព និងបរិយាបន្ន។

អន្តរសភាអាស៊ាន (អាយប៉ា) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាជនប្រមាណជិត ៧០០លាននាក់។ ក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ មហាសន្និបាតប្រចាំឆ្នាំរបស់ AIPA បំពេញការងារការទូតសភាក្នុងការប្រមូលផ្តុំនូវមតិយោបល់ ទស្សនៈតំណាងពលរដ្ឋ ជាដៃគូមិនអាចខ្វះបានរបស់អាស៊ាន ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ជាសហគមន៍តែមួយប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្ន។

ក្នុងពិធីបើកជាផ្លូវការមហាសន្និបាតនេះ ប្រធានអាយប៉ាលើកទី៤៧ បានប្រកាសទទួលស្គាល់សាធារណរដ្ឋទីម័រឡេស្តេ ជាសមាជិកមួយបន្ថែមទៀតរបស់ AIPA។ ការបញ្ចូលសភានៃសាធារណរដ្ឋទីម័រឡេស្តេ ជាសមាជិកពេញសិទ្ធិរបស់ AIPA នឹងធ្វើឡើងនៅក្នុងរសៀលនេះ ដែលនឹងធ្វើឱ្យសមាជិក AIPA កើនដល់១១ប្រទេស រួមមានសភាព្រុយណេដារូស្សាឡាម ព្រះរាជាណាចក្រកម្ពុជា ឥណ្ឌូណេស៊ី ឡាវ ហ្វីលីពីន មីយ៉ាន់ម៉ា សិង្ហបុរី ថៃ វៀតណាម និងទីម័រឡេស្ត។

ឯកឧត្តម ហ្វូស្ទីណូ បូជី ឌី ទី៣ បានថ្លែងអំណរគុណជ្រាលជ្រៅដល់សមាជិកអាយប៉ា សភាសង្កេតការណ៍ និងដៃគូរបស់អាយប៉ាទាំងអស់ ដែលបានមកជួបជុំគ្នានៅក្នុងទីក្រុងម៉ានីល បង្ហាញពីសាមគ្គីភាព ការរួមសហការគ្នា នៅក្នុងការលើកកម្ពស់យន្តការសភា កិច្ចសហប្រតិបត្តិការ និងការភ្ជាប់ទំនាក់ទំនង ដើម្បីសន្តិភាព វិបុលភាព និងការរីកចម្រើនប្រកបដោយចីរភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តម ប្រធានអាយប៉ាលើកទី៤៧ រំលេចពីតួនាទីសំខាន់របស់សមាជិកសភានៅក្នុងការលើកកម្ពស់កិច្ចសន្ទនា សម្រាប់ផលប្រយោជន៍ពលរដ្ឋនៅក្នុងតំបន់ ដែលពោរពេញដោយសក្តានុពលធម្មជាតិ និងធនធានមនុស្ស។ អំឡុងពេលមហាសន្និបាតនេះ សមាជិកសភានិងដៃគូទាំងអស់ ត្រូវពិភាក្សាលើប្រធានបទនានាជាច្រើន មានដូចជា កិច្ចប្រជុំពេញអង្គ វេទិកាអ្នកនយោបាយស្ត្រី កិច្ចប្រជុំគណៈកម្មាធិការស្ត្រី (WAIPA) កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំសមាជិកសភាវ័យក្មេង (YPA) និងកិច្ចសន្ទនាជាមួយសភាសង្កេតការណ៍អាយប៉ា ជាដើម។

កិច្ចប្រជុំទាំងអស់នោះដំណើរការក្រោមបរិយាកាសសាមគ្គីភាព ដើម្បីអនាគតរួមរបស់អាស៊ាន។ ក្រោយពិធីបើកមហាសន្និបាតហើយ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា នឹងអញ្ជើញថ្លែងបទអន្តរាគមន៍ទៅកាន់មហាសន្និបាតផងដែរ៕


អត្ថបទដែលទាក់ទង

អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងម៉ាឡេស៊ី និងកម្ពុជា
2026/11/18 03:51:22 pm        1
គណៈកម្មការទី៦ នៃរដ្ឋសភា ជំរុញរដ្ឋបាលខេត្តក្រចេះ បន្តពង្រឹងការអនុវត្តច្បាប់ និងពន្លឿនការ​ដោះស្រាយ​​សំណុំរឿងជូនប្រជាពលរដ្ឋ
2026/11/18 03:50:58 pm        1
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញចូលរួមពិធីបើកជាផ្លូវការ មហា​សន្និបាត​អន្តរ​សភា​អាស៊ាន​ លើកទី៤៧ ដែលរដ្ឋសភាហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ
2026/11/18 03:40:43 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងម៉ាឡេស៊ី និងកម្ពុជា

2026/11/18 03:51:22 pm
​គណៈកម្មការទី៦ នៃរដ្ឋសភា ជំរុញរដ្ឋបាលខេត្តក្រចេះ បន្តពង្រឹងការអនុវត្តច្បាប់ និងពន្លឿនការ​ដោះស្រាយ​​សំណុំរឿងជូនប្រជាពលរដ្ឋ
2026/11/18 03:50:58 pm
​អ៊ីរ៉ង់ច្រានចោលរបាយការណ៍ ពី «គ្រាប់បែកវិទ្យុសកម្ម​» ខណៈលោក Trump ចាត់ទុក​ជា​ការគំរាម​ធ្ងន់ធ្ងរ
2026/11/18 03:46:49 pm
​គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញចូលរួមពិធីបើកជាផ្លូវការ មហា​សន្និបាត​អន្តរ​សភា​អាស៊ាន​ លើកទី៤៧ ដែលរដ្ឋសភាហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ
2026/11/18 03:40:43 pm
​លោក Trump៖ អាមេរិកបានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏​ធំមួយ ជាមួយហ្វីលីពីន មុនទៅ​ APEC
2026/11/18 03:38:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/18 12:14:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm