គណៈកម្មការទី៦ នៃរដ្ឋសភា ជំរុញរដ្ឋបាលខេត្តក្រចេះ បន្តពង្រឹងការអនុវត្តច្បាប់ និងពន្លឿនការ​ដោះស្រាយ​​សំណុំរឿងជូនប្រជាពលរដ្ឋ

2026/11/18 03:50:58 pm        70

ខេត្តក្រចេះ៖ គណៈប្រតិភូគណៈកម្មការនីតិកម្មនិងយុត្តិធម៌ (គណៈ​កម្មការទី៦)នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ​២០​២​៦​​​​បានអញ្ជើញចុះបំពេញបេសកកម្មការងារនិងបានជួបប្រជុំ​ពិភាក្សា​​ជាមួយរដ្ឋបាលខេត្តក្រចេះ ដឹកនាំដោយ ឯកឧត្តម ម៉ែន វណ្ណា អភិបាលស្តីទីខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញជុំវិញខេត្តជាច្រើនរូប។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានគូសបញ្ជាក់ពី គោលបំណងស្នូលចំនួន ៣ នៃបេសក​កម្ម​ចុះមកកាន់ខេត្តក្រចេះនាពេលនេះ រួមមាន៖

១.  ស្វែងយល់ពីវឌ្ឍនភាពការងារ៖ ពិនិត្យមើលលើកិច្ចដំណើរការ និងវឌ្ឍនភាពនៃវិស័យយុត្តិធម៌ ព្រមទាំងការអនុវត្តច្បាប់របស់ស្ថាប័នតុលាការ (សាលាដំបូង ចៅក្រម និងអយ្យការ)។

២.  ស្តាប់របាយការណ៍ និងសំណូមពរ៖ ទទួលជ្រាបពីរបាយការណ៍បូកសរុបលទ្ធផលការងារ បញ្ហាប្រឈមជាក់ស្តែង និងសំណូមពរនានា​ពី​សំណាក់​រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ និង

៣.  ស្វែងរកដំណោះស្រាយ៖ រួមគ្នាពិភាក្សា និងស្វែងរក​ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះតម្រូវការរបស់មូលដ្ឋាន។

ជាការឆ្លើយតបចំពោះរបាយការណ៍របស់គណៈប្រតិភូរដ្ឋសភា ឯកឧត្តម ម៉ែន វណ្ណា អភិបាលស្តីទីខេត្តក្រចេះ បានឡើង​រាយ​ការណ៍អំពីសមិទ្ធផលការងារលេចធ្លោរបស់ខេត្ត ដែលបាន​អនុ​វត្ត​យ៉ាងសកម្មស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយ​គតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា។

ឯកឧត្តមអភិបាលស្តីទី បានបញ្ជាក់ថា រដ្ឋបាលខេត្ត​បានផ្តោត​ការយកចិត្តទុកដាក់ខ្ពស់លើអាទិភាពគន្លឹះទាំង៥ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល) ព្រមទាំងជំរុញ​ការអភិវឌ្ឍ​លើ​វិស័យអប់រំ សុខាភិបាលហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ឧស្សាហ​កម្ម រ៉ែ ថាមពល និងវិស័យទេសចរណ៍។ ដោយឡែក សម្រាប់ វិស័យ​ច្បាប់ និងសន្តិសុខ រដ្ឋបាលខេត្តបាន និងកំពុងអនុវត្ត​ការងារ​សំខាន់​ៗពីរគឺ៖

- ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់៖ សហការយ៉ាង​ជិតស្និទ្ធ​ជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរមូលដ្ឋាន ដើម្បី​ធានាបាននូវសុវត្ថិភាពសង្គម ការពារសណ្តាប់​ធ្នាប់​សាធា​រណៈ ព្រម​ទាំងការបង្ការនិងបង្ក្រាបបទល្មើ​សគ្រប់ប្រភេទ​យ៉ាងមាន​ប្រសិទ្ធភាព។

- ការពន្លឿននីតិវិធី និងដោះស្រាយសំណុំរឿង៖ រដ្ឋបាលខេត្តបានសហការយ៉ាងសកម្មជាមួយសាលាដំបូងខេត្ត ដើម្បីជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿង​ដែលនៅ​កក​ស្ទះ​ឱ្យបានឆាប់រហ័ស សំដៅកាត់បន្ថយសំណុំរឿងសេសសល់ និងធានាផ្តល់ភាពយុត្តិធម៌ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

ជាកិច្ចបញ្ចប់ ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានសម្តែង​នូវការ​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្តនិងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ដែល​បានបង្ហាញនូវស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការអភិវឌ្ឍខេត្តក្រចេះឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយជោគជ័យ៕

អត្ថបទដែលទាក់ទង

AIPA៖ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ប្រទេសថៃ គោរពច្បាប់អន្តរជាតិ និងស្នើដល់សហគមន៍អន្តរជាតិ ជួយគិតគូរជាបន្ទាន់ដល់ជនស៊ីវិលកម្ពុជាជាង ២០,០០០នាក់ បានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន
2026/11/18 04:13:55 pm        1
សម្តេចប្រធានរដ្ឋសភាជម្រាប AIPA ថា បទឈប់បាញ់នេះនៅមានជាធរមាន ប៉ុន្តែកម្ពុជាមានក្តីបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់យោធាថៃដែលកំពុងបន្តកើតមាននៅតំបន់មួយចំនួន
2026/11/18 04:08:43 pm        1
អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងម៉ាឡេស៊ី និងកម្ពុជា
2026/11/18 03:51:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​AIPA៖ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ប្រទេសថៃ គោរពច្បាប់អន្តរជាតិ និងស្នើដល់សហគមន៍អន្តរជាតិ ជួយគិតគូរជាបន្ទាន់ដល់ជនស៊ីវិលកម្ពុជាជាង ២០,០០០នាក់ បានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន

2026/11/18 04:13:55 pm
​សម្តេចប្រធានរដ្ឋសភាជម្រាប AIPA ថា បទឈប់បាញ់នេះនៅមានជាធរមាន ប៉ុន្តែកម្ពុជាមានក្តីបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់យោធាថៃដែលកំពុងបន្តកើតមាននៅតំបន់មួយចំនួន
2026/11/18 04:08:43 pm
​អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងម៉ាឡេស៊ី និងកម្ពុជា
2026/11/18 03:51:22 pm
​គណៈកម្មការទី៦ នៃរដ្ឋសភា ជំរុញរដ្ឋបាលខេត្តក្រចេះ បន្តពង្រឹងការអនុវត្តច្បាប់ និងពន្លឿនការ​ដោះស្រាយ​​សំណុំរឿងជូនប្រជាពលរដ្ឋ
2026/11/18 03:50:58 pm
​អ៊ីរ៉ង់ច្រានចោលរបាយការណ៍ ពី «គ្រាប់បែកវិទ្យុសកម្ម​» ខណៈលោក Trump ចាត់ទុក​ជា​ការគំរាម​ធ្ងន់ធ្ងរ
2026/11/18 03:46:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/18 12:14:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm