អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងម៉ាឡេស៊ី និងកម្ពុជា

2026/11/18 03:51:22 pm        68

នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Datuk Nur Jazlan bin Tan Sri Mohamed អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប ឯកឧត្តមអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងម៉ាឡេស៊ី និងកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីគោលបំណងនៃដំណើរទស្សនកិច្ចនាពេលនេះ គឺដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តមក៏បានបន្ថែមថា ដោយឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត, ឯកឧត្តមសង្ឃឹមថាប្រទេសទាំងពីរ នឹងរៀបចំសកម្មភាពនានាដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ឯកឧត្តមបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពជាវិជ្ជមាន ស្របពេលដែលវិនិយោគិនម៉ាឡេស៊ីពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា និងកំពុងពង្រីកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា។

ជាការឆ្លើយតប, សម្តេចធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ព្រមទាំងបានបង្ហាញជំនឿជាក់ថា ស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ នឹងបន្តស្វែងរកកាលានុវត្តភាពថ្មីបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។ សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងម៉ាឡេស៊ី។ សម្តេចធិបតី បានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល សំដៅធានាឱ្យបាននូវបរិយាកាសធុរកិច្ចប្រកបដោយភាពប្រកួតប្រជែង និងភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា រួមទាំងវិនិយោគិនម៉ាឡេស៊ីផងដែរ។ ផ្អែកលើកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាសក្ដានុពលលើវិស័យកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជា សម្តេចធិបតីក៏បានគូសរំលេចថា កម្ពុជា ម៉ាឡេស៊ី នៅមានកាលានុវត្តភាពដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតឱ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសការជំរុញការបង្កើតឧស្សាហកម្មហាឡាល (Halal) ដើម្បីរួមចំណែកធានាដល់ការរក្សាបាននូវសន្តិសុខស្បៀង។

មុននឹងបញ្ចប់ សម្តេចធិបតី ក៏បានជម្រាបឯកឧត្តមអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

អត្ថបទដែលទាក់ទង

AIPA៖ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ប្រទេសថៃ គោរពច្បាប់អន្តរជាតិ និងស្នើដល់សហគមន៍អន្តរជាតិ ជួយគិតគូរជាបន្ទាន់ដល់ជនស៊ីវិលកម្ពុជាជាង ២០,០០០នាក់ បានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន
2026/11/18 04:13:55 pm        1
សម្តេចប្រធានរដ្ឋសភាជម្រាប AIPA ថា បទឈប់បាញ់នេះនៅមានជាធរមាន ប៉ុន្តែកម្ពុជាមានក្តីបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់យោធាថៃដែលកំពុងបន្តកើតមាននៅតំបន់មួយចំនួន
2026/11/18 04:08:43 pm        1
អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងម៉ាឡេស៊ី និងកម្ពុជា
2026/11/18 03:51:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​AIPA៖ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ប្រទេសថៃ គោរពច្បាប់អន្តរជាតិ និងស្នើដល់សហគមន៍អន្តរជាតិ ជួយគិតគូរជាបន្ទាន់ដល់ជនស៊ីវិលកម្ពុជាជាង ២០,០០០នាក់ បានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន

2026/11/18 04:13:55 pm
​សម្តេចប្រធានរដ្ឋសភាជម្រាប AIPA ថា បទឈប់បាញ់នេះនៅមានជាធរមាន ប៉ុន្តែកម្ពុជាមានក្តីបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់យោធាថៃដែលកំពុងបន្តកើតមាននៅតំបន់មួយចំនួន
2026/11/18 04:08:43 pm
​អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងម៉ាឡេស៊ី និងកម្ពុជា
2026/11/18 03:51:22 pm
​គណៈកម្មការទី៦ នៃរដ្ឋសភា ជំរុញរដ្ឋបាលខេត្តក្រចេះ បន្តពង្រឹងការអនុវត្តច្បាប់ និងពន្លឿនការ​ដោះស្រាយ​​សំណុំរឿងជូនប្រជាពលរដ្ឋ
2026/11/18 03:50:58 pm
​អ៊ីរ៉ង់ច្រានចោលរបាយការណ៍ ពី «គ្រាប់បែកវិទ្យុសកម្ម​» ខណៈលោក Trump ចាត់ទុក​ជា​ការគំរាម​ធ្ងន់ធ្ងរ
2026/11/18 03:46:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/18 12:14:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/17 11:57:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm