មនុស្ស ១៥​នាក់​ស្លាប់ និង ​៤០០​នាក់​កំពុង​បាត់​ខ្លួន​ក្រោយ​អគ្គិភ័យ​នៅ​ជំរំ​ជន​ភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​បង់​ក្លា​ដែ​ស​

2021/04/27 09:59:58 am        298

​បង់​ក្លា​ដែ​ស៖ អង្គការសហប្រជាជាតិ ​(UN) បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា មនុស្ស ១៥​នាក់​បាន​ស្លាប់ និង​មនុស្ស ៤០០​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន ក្រោយ​អគ្គិភ័យ​ដ៏​ធំ​មួយបាន​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ារាប់​ម៉ឺន​នាក់​ ក្នុង​ជំរំ​ស្នាក់នៅ​ធំ​បំផុត​លើ​ពិភពលោក ​នៅ​ប្រទេស​បង់​ក្លា​ដែ​ស។​

​ជន​មូស្លីម​ភាគតិច​ជិត​ ១​លាន​នាក់ ដែល​ភាគ​ច្រើន​នៃ​ពួកគេ​រត់គេច​ចេញ ពី​ការ​បោសសំអាត​យ៉ាង​ចាស់ដៃ​ពី​យោធា​សហភាព​មី​យ៉ាន់​ម៉ា ​នៅ​រដ្ឋ​រ៉ា​ឃី​ន​កាលពី​ឆ្នាំ​២០១៧​ នោះ រស់​នៅ​ក្នុង​ស្ថានភាព​ក្រលំបាក​រួច​ទៅ​ហើយ​ក្នុង​ជំរំ​ទីក្រុង​ខុ​កស៍​បា​សា ស្ថិតនៅ​ភាគ​អាគ្នេយ៍​ប្រទេស​បង់​ក្លា​ដែ​ស។​ ​អគ្គិភ័យ​នេះ​ដែរ​បាន​ឆាបឆេះ​ឡើង​ឡើង​កាលពី​ថ្ងៃ​ចន្ទ បណ្ដាល​ឲ្យ​ជនភៀសខ្លួន​ប្រហែល ៥​ម៉ឺន​នាក់គ្មាន​ផ្ទះសម្បែង​រស់នៅ។ ​នេះ​គឺជា​អគ្គិភ័យ​ចុងក្រោយ​គេ ​ក្នុង​រយៈពេល​ជាច្រើន​សប្ដាហ៍​កន្លងមក​នេះ និង​ជា​អគ្គិភ័យ​ធំ​បំផុតចាប់​តាំង​ពី​ឆ្នាំ២០១៧។ បច្ចុប្បន្ន​បង់​ក្លា​ដែ​ស​បាន​បញ្ជា​ឲ្យ​បើក​ការស៊ើបអង្កេត​ លើ​មូលហេតុ​នាំ​ឲ្យ​អគ្គិភ័យ​នេះ​កើតឡើង។​

​លោក​ អា​មី​នុ​ល ហាក់ ជាជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​មួយ​រូប​បាន​និយាយ​ថា អ្នក​រាល់គ្នា​រត់​រក​តែ​ប្រាស់​អាយុ​រៀង​ៗ​ខ្លួន ពេល​ដែល​ភ្លើង​ឆេះ​រាល​យ៉ាង​ឆាប់រហ័ស។ មនុស្ស​ជាច្រើន​រង​របួស ហើយ​លោក​បាន​មើល​ឃើញសាកសព​មនុស្ស​យ៉ាង​ហោច​ ៤​នាក់​ដែរ​នៅ​លើ​គំនរ​ភ្លើង។​ លោក​ ចូ​ហា​ណេ​ស វ៉ាន់ដឺ ក្លា​អូវ អ្នកតំណាង​ទីភ្នាក់ងារ​ជនភៀសខ្លួន​ របស់អង្គការសហប្រជាជាតិប្រចាំ​នៅ​បង់​ក្លា​ដែ​សបាន​និយាយ​ថា មក​ទល់​នឹង​ពេលនេះមនុស្ស ១៥​នាក់​បាន​ស្លាប់ និង​មនុស្ស ៤០០​នាក់កំពុង​បាត់​ខ្លួន ខណៈមនុស្ស ៥៦០​នាក់​រង​របួស និង​ទីជម្រក​យ៉ាង​ហោច ១​ម៉ឺន​ខ្នង​រង​ការ​បំផ្លិច​បំផ្លាញ​គ្មាន​សេសសល់។​ ​សូម​បញ្ជាក់​ថា បង់​ក្លា​ដែ​ស​បាន​ផ្តល់​ទីជម្រក ​ដល់​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជាង ​១​លាន​នាក់ ដែល​ភាគ​ច្រើន​នៃ​ពួកគេ​បាន​រត់​ភៀសខ្លួន​ ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ឆ្នាំ​២០១៧ អំឡុង​ការ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​ពី​យោធា។​ ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ការ​ចាត់​វិធានការ​បោស​សំអាត​នេះ មាន​បំណង​ប្រល័យពូជសាសន៍គឺជា​ការចោទប្រកាន់​មួយ​ ដែល​សហភាព​មី​យ៉ាន់​ម៉ាបដិសេធន៍​ចោល​ទាំង​ស្រុង៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        383
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm