កម្មករកម្មការិនីនឹងចាកចេញទៅបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ

2022/05/25 07:14:01 pm        620

ភ្នំពេញ៖ កម្មករកម្មការិនី លើកឡើងថា ពួកគាត់នឹងចាកចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ និងជ្រើសរើសថ្នាក់ដឹកនាំដែលអាចជួយអភិវឌ្ឍន៍ឃុំសង្កាត់របស់ខ្លួន និងគិតគូពីប្រជាពលរដ្ឋគ្រប់រូប។

សម្រាប់កម្មករ-កម្មការិនី ក៏ទទួលបានការអនុញ្ញាតឈប់សម្រាកមុនការបោះឆ្នោត ១ថ្ងៃ និងក្រោយបោះឆ្នោត១ថ្ងៃផងដែរ។

ជាការសម្រួលដល់កម្មករកម្មការិនី ក្នុងការចូលរួមការបោះឆ្នោតនៅថ្ងៃទី៥ខែមិថុនា ខាងមុខ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញតឱ្យកម្មករកម្មការិនី ទទួលបានការឈប់​សម្រាកមុនថ្ងៃបោះឆ្នោត ១ថ្ងៃ និងក្រោយបោះឆ្នោត១ ថ្ងៃ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗដដែល។

ការអនុញ្ញាតបែបនេះក៏ព្រោះតែកម្មករកម្មការិនី មួយចំនួនដែលបំពេញការងារនៅតាមរោងចក្រ ត្រូវទៅបោះឆ្នោតនៅស្រុកកំណើតរបស់ខ្លួន។

ខណៈពេលកំពុងបំពេញកិច្ចការនៅរោងចក្រ ប្រឹភីសឺស ហ្កាមេន ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាលកម្មការិនី ពួកគាត់ បានលើកឡើងថា ការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​សង្កាត់ ជាកាតព្វកិច្ចក្នុងនាមជាពលរដ្ឋ ហើយក៏ជាឱកាសអាចជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនគិតថា ចេះគិតគូពីប្រជាពលរដ្ឋ ​និងធ្វើឱ្យភូមិឃុំមានការអភិវឌ្ឍ។

សម្រាប់ពួកគាត់ គឺនឹងចាកចេញទៅបោះឆ្នោត នៅស្រុកកំណើត នៅថ្ងៃសៅរ៍ជាថ្ងៃឈប់ដំបូង និងត្រឡប់មកវិញនៅថ្ងៃចន្ទ។

ក្រសួងការងារបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងដែរថា កម្មករកម្មការិនី ពុំ​តម្រូវឱ្យបង្ហាញ​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ ពេលត្រឡប់មកវិញឡើយ។​ ចំពោះ​កម្មករ​និយោជិត ដែល​អវត្តមាន​ហួស​ពី​ច្បាប់អនុញ្ញាត ​គឺត្រូវអនុវត្តតាមបញ្ជាផ្ទៃក្នុងរបស់រោងចក្រសហគ្រាស។

ក្រសួងការងារ ក៏បានបញ្ជាក់ឱ្យភាគី​នយោជក ត្រូវខិតខំបើកប្រាក់ឈ្នួលជូនកម្មករ ឱ្យបាន​មុនថ្ងៃបោះឆ្នោត។ ​ករណីពុំមានលទ្ធភាព​ ត្រូវ​អ​នុញ្ញាតឱ្យកម្មករខ្ចីប្រាក់​ឈ្នួលមួយភាគ​ជាមុនសិន។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​ គឺនឹងប្រព្រឹត្តទៅនៅថ្ងៃទី​ ៥ខែ មិថុនា ឆ្នាំ ២០២២ ចាប់ផ្ដើមពីម៉ោង ​៧.០០ព្រឹក រហូតដល់ម៉ោង ៣.០០ រសៀល។

សម្រាប់ការបោះឆ្នោតនេះ​ គឺមានគណបក្សចូលរួមសរុបចំនួន ​១៧ គណបក្ស ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​ជាគណបក្សដែលមានបេក្ខភាពឈរឈ្មោះ គ្រប់ឃុំសង្កាត់ទាំងអស់​ទូទាំងប្រទេស៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm