រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញជាអធិបតី​បើកសិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ស្តីពី​ក្រប​ខណ្ឌ​តាម​ដាន​ ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥

2026/11/19 09:24:34 am        118

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល បាន​អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីក្របខណ្ឌតាមដាន ត្រួតពិនិត្យ និង​វាយ​តម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និង​សមាជិក​នៃ​គណៈកម្មាធិការទាំងបី លោក លោកស្រី តំណាងក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍន៍។

សិក្ខា​សាលា​ផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងដាក់​ឱ្យ​អនុវត្ត​ក្រប​ខណ្ឌតា​មដាន ត្រួតពិនិត្យ និងវាយតម្លៃ ដែលជាយន្តការដ៏សំខាន់សម្រាប់វាស់វែងវឌ្ឍនភាព ស្ដីពី​ការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ឱ្យ​ទទួល​បានលទ្ធផលប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមដំណាក់កាលទាំង ៣ ដែល​បាន​បែង​ចែក ​រួមមាន «ការកសាងមូលដ្ឋានគ្រឹះឌីជីថល ការចាប់យកឌីជីថល និងបរិវត្តកម្មឌីជីថល»។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ការរៀបចំក្របខណ្ឌតាមដាន ត្រួត​ពិនិត្យ និងវាយតម្លៃរួមនេះ នឹងជួយសម្រួចព័ត៌មានឱ្យមានភាពច្បាស់លាស់ និង​អាច​ជឿ​ទុក​ចិត្ត​បាន​ដែលអាចឱ្យយើងកំណត់បញ្ហាប្រឈម និងដំណោះស្រាយផ្អែកលើភស្ដុតាង ឈា​ន​ទៅកែ​សម្រួល​វិធានការគោលនយោបាយឱ្យស្របតាមស្ថានភាពជាក់ស្តែង និងការវិវត្តនៃបច្ចេកវិទ្យា ព្រម​ទាំងលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការសម្រេចចិត្តផ្អែកលើទិន្នន័យ និងភស្តុតាង ក៏​ដូចជាជំរុញឱ្យអន្តរក្រសួងស្ថាប័នធ្វើការក្នុងស្មារតីសហការជាធ្លុងមួយ ដោយមាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និងផ្តល់របាយការណ៍ជាក់លាក់ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ក្រោម​អភិក្រម​ជវភាព​នៃប្រព័ន្ធតួអង្គតែមួយ៕

អត្ថបទដែលទាក់ទង

សម្តេចប្រធានរដ្ឋសភា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន ដើម្បីជម្រាបពីស្ថានភាពពិតកើតចេញពីការឈ្លានពានរបស់ថៃ
2026/11/19 10:08:27 am        1
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្រ្តមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង ក្នុងខេត្តកំពង់ចាម
2026/11/19 10:04:36 am        1
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញជាអធិបតី​បើកសិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ស្តីពី​ក្រប​ខណ្ឌ​តាម​ដាន​ ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥
2026/11/19 09:24:34 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចប្រធានរដ្ឋសភា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន ដើម្បីជម្រាបពីស្ថានភាពពិតកើតចេញពីការឈ្លានពានរបស់ថៃ

2026/11/19 10:08:27 am
​ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្រ្តមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង ក្នុងខេត្តកំពង់ចាម
2026/11/19 10:04:36 am
​រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញជាអធិបតី​បើកសិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ស្តីពី​ក្រប​ខណ្ឌ​តាម​ដាន​ ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥
2026/11/19 09:24:34 am
​ម.អ.ស. ចុះ MoU ជាមួយដៃគូ ដើម្បីជួយដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
2026/11/18 09:03:21 pm
​ក្រុម​ប្រឹក្សា​សន្តិភាពរបស់លោក ត្រាំ ចោទ​​អ៊ីស្រាអែល និងក្រុមហាម៉ាសថា មិន​អាច​បញ្ចប់​សង្គ្រាម នៅហ្កាហ្សា
2026/11/18 08:22:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/18 12:14:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/19 04:59:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm