ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្រ្តមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង ក្នុងខេត្តកំពង់ចាម

2026/11/19 10:04:36 am        52

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្រ្តមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង ក្នុងខេត្តកំពង់ចាម នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្ដិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា យើងបានធ្វើចេញជាលទ្ធផលជាក់ស្ដែងរួចហើយ នឹងបន្តធ្វើតទៅទៀតជូនប្រជាពលដ្ឋរបស់យើង, ហើយនៅក្នុង ៤០ (គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែក) កន្លែងដែលនៅសល់នេះ សូមដាក់មកដើម្បីពិនិត្យមើល ពីព្រោះ ការកែលម្អ ៦០ កន្លែងនេះកាលពីមុនសង្គ្រាមថៃឈ្លានពាននៅព្រំដែន និងមុនបញ្ហាប្រេងឡើងថៃ ដូច្នេះយើងត្រូវពិនិត្យមើលចំពោះកន្លែងដែលនៅសល់ដើម្បីបន្តធ្វើបន្ថែមឆ្នាំនេះខ្លះ និងឆ្នាំក្រោយខ្លះ ដើម្បីធ្វើម៉េចឱ្យបានទូទាំងប្រទេសរបស់យើងមានមន្ទីរពេទ្យបង្អែកស្រុកមានកន្លែងវះកាត់ សង្គ្រោះបន្ទាន់នៅគ្រប់កន្លែងកាត់បន្ថយការបញ្ជូនបន្តទៅតាមខេត្ត ឬទៅភ្នំពេញ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ រាជរដ្ឋាភិបាលបានពុះពារកសាងប្រព័ន្ធអេកូឡូស៊ីសុខាភិបាលឡើងវិញពីចំណុចសូន្យ ដោយផ្ដោតលើការកសាងក្របខណ្ឌគតិយុត្ត, ការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល, ការអភិវឌ្ឍធនធានមនុសស និងការពង្រីកសេវាថែទាំ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបន្តថា នៅក្នុងរយៈពេលជិត ៥០ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរជាទីមោទន និងឆ្លុះបញ្ចាំងតាមរយៈការពង្រីកបណ្ដាញពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត, មន្ទីរពេទ្យបង្អែកស្រុក, មណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាព ព្រមទាំងការបង្កើនសមត្ថភាព ពិគ្រោះធ្វើរោគវិនិច្ឆ័យ ការព្យាបាលជាលំដាប់។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកសុខភាពប្រជាពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍមូលដ្ឋានមនុស្ស និងការថែទាំសុខភាពសេដ្ឋកិច្ចជាតិ តាមរយៈការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃសេវាសុខាភិបាល, ការពង្រីកលទ្ធភាពទទួលបានសេវាសុខាភិបាលប្រកបដោយសមធម៌ និងការពង្រឹងប្រព័ន្ធគាំពារសុខភាពសាធារណៈ ការលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ទោះជាយ៉ាងណាយើងនៅមិនទាន់មានគ្រូពេទ្យឯកទេសគ្រប់ ឬបុគ្គលិកសុខាភិបាលមានជំនាញវះកាត់សំខាន់ៗគ្រប់សម្រាប់អ្នកជំងឺ ហើយយើងក៏នូវខ្វះឧបករណ៍មួយចំនួន, ការណ៍នេះធ្វើឱ្យគុណភាពសុខាភិបាលយើងមានការខ្វះខាត និងជួបញ្ហាប្រឈម ប៉ុន្ដែរដ្ឋាភិបាលកំពុងអនុវត្ត និងធ្វើការដោះស្រាយលើបញ្ហានេះ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ការរៀបចំ សមត្ថភាព សំខាន់ណាស់ធនធានមនុស្ស, មានឧបករណ៍ទំនើប តែអត់មានមនុស្សចេះប្រើវា អត់កើតទេ ទុកចោល ខាតលុយលើសដើម, ដូច្នេះត្រូវដាក់ទិសដៅក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស, មានពីរដំណាក់កាល, ដំណាក់កាលចំពោះមុខរកដំណោះស្រាយរយៈពេលខ្លី ឃើញខេត្ត រាជធានីរបស់យើងបានធ្វើ កន្លែងខ្លះត្រូវចែកធនធានមួយចំនួន, ទីពីរ ឥឡូវយើងរកឱកាសមួយទៀតតាមរយៈការទាក់ទាញធនធានមនុស្សឬប្រមូលធនធានមនុស្ស ពីមុនយើងមានតែបុគ្គលិករយៈពេលវែង និងបុគ្គលិកក្របខណ្ឌ, ពេលនេះយើងបង្កើតរូបមន្តថ្មី ធ្វើការសាកល្បង ជ្រើរើសបុគ្គលិកកុងត្រា ឬកិច្ចសន្យា។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖មន្ទីរពេទ្យរដ្ឋ គិតពីនិរន្តរភាព និងចីរភាព គឺអភិវឌ្ឍមូលដ្ឋានពេទ្យ ដែលមានក្របខណ្ឌអចិន្រ្ដៃយ៍ យ៉ាងហោចណាស់ អប្បបរិមាណ ដើម្បីធានានូវកិច្ចការសំខាន់ គឺពេទ្យក្របខណ្ឌ, អីចឹងនៅទីនេះការបណ្ដុះបណ្ដាលពេទ្យក្របខណ្ឌយ៉ាងម៉េច គួរឱ្យអាទិភាពទៅដល់ពេទ្យមូលដ្ឋានទៅ, ព្រោះបើយើងបណ្ដុះនៅកណ្ដាល ហើយទម្លាក់មក គឺយូរណាស់, អីចឹងគួរដាក់ទិសដៅទៅ ពេទ្យយើងនៅមូលដ្ឋាន ជ្រើសរើសអ្នកដែលនៅមូលដ្ឋានស្រាប់ គាត់នៅទីនេះយូរហើយ គាត់នឹងទៅទីនេះទៀត ហើយយកគាត់ទៅបណ្ដុះបន្ថែម ព្រោះថ្ងៃក្រោយគាត់នឹងទៅទីនេះ (មូលដ្ឋានរបស់គាត់)។

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា នៅក្នុងវិស័យសុខាភិបាល និងវិស័យអប់រំនេះ គឺយើងប្រយ័ត្នមែនទែន, ការរើសពេទ្យ និងការបំពាក់ឧបករណ៍ពេទ្យ គឺត្រូវមាននិយាមច្បាស់លាស់, SOP និងម៉ោងពេល ត្រូវមាននិយាមច្បាស់លាស់ដូចគ្នា។

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្ដីសិង្ហបុរី នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៧ ខែវិច្ឆិកានេះ សម្ដេចបានលើកទឹកចិត្តឱ្យមានការវិនិយោគបច្ចេកវិទ្យា និងជំណាញពីប្រទេសសិង្ហបុរី មកបង្កើតនៅភ្នំពេញ ដែលជាការផ្ទេរជំនាញ បច្ចេកវិទ្យា នៅកម្ពុជា ដើម្បីកម្ពុជាអាចម្ចាស់ការទទួលបានជំនាញខ្លួនឯងនៅរយៈពេល ១០ ឬ២០ឆ្នាំខាងមុខ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា នៅក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កម្ពុជាបានអូសទាញផ្ដួចផ្ដើមឱ្យបង្កើតនៅការិយាល័យកិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ចសម្រាប់តំបន់ហ្វ្រង់កូហ្វូនី និងអាស៊ាននៅកម្ពុជា ដែលនេះគឺជាមជ្ឈមណ្ឌលដ៏សំខាន់ណាស់។ ជាមួយគ្នានេះ កម្ពុជា បានធ្វើការជាមួយបារាំង ដើម្បីផ្លាស់ប្ដូរទីតាំងនៃមជ្ឈមណ្ឌល អប់រំ បណ្ដុះបណ្ដាល ក្នុងវិស័យអប់រំតំបន់ របស់ហ្រ្វង់កូហ្វូនីពីប្រទេសវៀតណាម មកដាក់នៅកម្ពុជាផងដែរ។ ក្រៅពីនេះ ទៅថ្ងៃក្រោយក្រុមហ៊ុនមួយចំនួនបានជ្រើសរើសកម្ពុជាទុកជាស្នាក់ការតំបន់ផងដែរ ដែលនេះបញ្ជាក់ពីសមត្ថភាពរបស់កម្ពុជា។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ការសម្រេចឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងចំណោមប្រទេសសមាជិកចំនួន ៩០ ប្រទេស គឺជាមោទនភាពធំ ខណៈនៅក្នុងតំបន់អាស៊ានមានសមាជិក ៣ប្រទេ កម្ពុជា វៀតណាម ឡាវ តែកម្ពុជាត្រូវបានឯកភាពជាឯកច្ឆន្ទពីសមាជិក ៩០ប្រទេសបានចូលរួមបោះឆ្នោតគាំទ្រឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយមានមេដឹកនាំប្រទេសមួយបានមកកម្ពុជា ដែលសមាជិក ៩០ប្រទេសមានប្រជាពលរដ្ឋសរុប ១៥០០លាននាក់នៃសហគមន៍ហ្រ្វង់កូហ្វូនីនេះ។

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ថ្លែងថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្រ្វង់កូហ្វូនីលើកទី២០របស់កម្ពុជា ក៏បានបញ្ជាក់អំពីតម្លៃនៃកេរដំណែលជាប្រវត្តិសាស្រ្ដរបស់កម្ពុជា ដែលកម្ពុជាមានសម្ដេចតា គឺព្រះករុណ ព្រះបរមរតនកោដ្ឋា គឺជាសហស្ថាបនិកមួយរូបនៃអង្គការអន្តរជាតិមួយនេះ ដែលបន្តឱ្យកម្ពុជាបានធ្វើម្ចាស់ផ្ទះ និងបន្តកេរដំណែលជាប្រវត្តិសាស្រ្ដនេះ។

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ឱ្យដឹងថា ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្រ្វង់កូហ្វីនីលើកទី២០នៅកម្ពុជា រាជរដ្ឋាភិបាលបានចំណាយថវិកាអស់ ១៥ លានដុល្លារ ខណៈក្រៅពីនេះក៏ទទួលបានការឧបត្ថម្ភគាំទ្រមួយចំនួនពីបណ្ដាស្ថានទូតប្រទេសជាមិត្ត និងវិស័យឯកជនមួយចំនួនផងដែរ។

- សម្ដេចធិបតីបានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍អម នៅភូមិហ្វ្រង់កូហ្វូនី នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ឆ្នាំ២០២៦ កម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាជាង ៦៦ ម៉ឺននាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិជាង ២ម៉ឺនាក់។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖« ១ដុល្លារ ក៏ច្រើនដែរបើយើងចាយខុសគោលដៅ, ១៥ លានដុល្លារ ចំណាយរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ បើយើងគិតលើការចំណាយកាលពីវ៉ៃគ្នា ថ្ងៃខ្លះក្នុងមួយថ្ងៃការចំណាយច្រើនជាងនេះ ដូច្នេះយើងមិនធ្វើសង្គ្រាមទេ ទុកលុយមកពង្រឹងខ្លួនយើង, ហើយ ១៥ លានដែលយើងចាយមករៀបចំហ្រ្វង់កូហ្វូនីនេះ មិនមែនចាយខ្ជះខ្ជាយទេ តែចាយដើម្បីពង្រឹងកម្ពុជា យើងត្រូវពង្រឹងខ្លួនយើង»។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ការធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បានបង្ហាញសក្ដានុពលកម្ពុជា ទៅដល់ប្រទេសសមាជិកហ្រ្វង់កូហ្វូនីដែលមានពលរដ្ឋ ១៥០០លាននាក់, បង្ហាញពីការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជា, បង្ហាញពីការពិតពីការទុកចិត្ត និងសន្ដិសុខ សុវត្ថិភាពរបស់កម្ពុជា តាមរយៈប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល បានដើរលេងកម្សាន្តយ៉ាងរីករាយនៅទីសាធារណៈកម្ពុជា ដោយគ្មានការព្រៀងទុកឡើយ ហើយប្រកបដោយសុវត្ថិភាពទាំងនៅភ្នំពេញ ខេត្តសៀមរាប និងបណ្ដាតំបន់ផ្សេងទៀត ជាពិសេសផ្លាស់ប្ដូរពីការផ្សព្វផ្សាយអវិជ្ជមាន មកជាវិជ្ជមានចំពោះកម្ពុជាឡើងវិញ។

 

 

 

 

 

 

អត្ថបទដែលទាក់ទង

សម្តេចប្រធានរដ្ឋសភា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន ដើម្បីជម្រាបពីស្ថានភាពពិតកើតចេញពីការឈ្លានពានរបស់ថៃ
2026/11/19 10:08:27 am        1
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្រ្តមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង ក្នុងខេត្តកំពង់ចាម
2026/11/19 10:04:36 am        1
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញជាអធិបតី​បើកសិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ស្តីពី​ក្រប​ខណ្ឌ​តាម​ដាន​ ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥
2026/11/19 09:24:34 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចប្រធានរដ្ឋសភា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន ដើម្បីជម្រាបពីស្ថានភាពពិតកើតចេញពីការឈ្លានពានរបស់ថៃ

2026/11/19 10:08:27 am
​ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្រ្តមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង ក្នុងខេត្តកំពង់ចាម
2026/11/19 10:04:36 am
​រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញជាអធិបតី​បើកសិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ស្តីពី​ក្រប​ខណ្ឌ​តាម​ដាន​ ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥
2026/11/19 09:24:34 am
​ម.អ.ស. ចុះ MoU ជាមួយដៃគូ ដើម្បីជួយដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
2026/11/18 09:03:21 pm
​ក្រុម​ប្រឹក្សា​សន្តិភាពរបស់លោក ត្រាំ ចោទ​​អ៊ីស្រាអែល និងក្រុមហាម៉ាសថា មិន​អាច​បញ្ចប់​សង្គ្រាម នៅហ្កាហ្សា
2026/11/18 08:22:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/18 12:14:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/19 04:59:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm