សម្តេចប្រធានរដ្ឋសភា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន ដើម្បីជម្រាបពីស្ថានភាពពិតកើតចេញពីការឈ្លានពានរបស់ថៃ

2026/11/19 10:08:27 am        108

សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា នៅក្នុងឱកាសចូលរួមមហាសន្និបាតអាយប៉ា (AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាប្រជាជនចិន ដឹកនាំដោយ ឯកឧត្តម ឆឹង ស៊ាយៀន នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងគោលបំណងរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងស៊ីជម្រៅគ្រប់វិស័យ ស្របតាមកុងសង់ស៊ីសដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានឯកភាពគ្នា។

សម្តេចប្រធានរដ្ឋសភា និងឯកឧត្តម ឆឹង ស៊ាយៀន បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានឈានដល់ «មិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ពូនជ្រុំដោយថ្នាក់ដឹកនាំប្រទេសទាំងពីរគ្រប់ជំនាន់ ឈរលើមិត្តភាពស្មោះត្រង់ ជឿទុកចិត្ត យោគយល់ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានជម្រាបឯកឧត្តមប្រធានគណៈប្រតិភូ ពីស្ថានភាពពិតនៃការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាព និងកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងណាក្តី កម្ពុជានៅតែប្រឈមនឹងហានិភ័យពីការរំលោភច្បាប់អន្តរជាតិពីភាគីថៃ។ រហូតមកដល់ពេលនេះ ពលរដ្ឋភៀសសឹកជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញនៅឡើយទេ ដោយកម្ពុជាស្នើឱ្យមានការជួយឧបត្ថម្ភផ្នែកមនុស្សធម៌ពីសហគមន៍អន្តរជាតិ និងធ្វើយ៉ាងណាឱ្យពលរដ្ឋទាំងនោះ បានវិលត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានជួយគាំទ្រដល់កម្ពុជានៅគ្រប់កាលៈទេសៈ។ ការជួយគាំទ្ររបស់ចិនបានលេចចេញជារូបរាងនូវសមិទ្ធផលជាច្រើន ដូចជា ស្ពាន ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានា។ ប្រទេសចិនឈរលេខរៀងទី១ ក្នុងការវិនិយោគនៅកម្ពុជា។ សម្តេចក៏បានអរគុណមិត្តចិន ដែលបានសម្របសម្រួល និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រឱ្យមានកិច្ចព្រមព្រៀងនានាជាមួយប្រទេសថៃកន្លងមក។

សម្តេចបានគូសបញ្ជាក់ថា កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កុងសង់ស៊ីសហ្វូសៀន (Fuxian Consensus) ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ និងស្មារតីទីក្រុងសេប៊ូ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។ កម្ពុជាស្នើភាគីថៃអនុវត្តច្បាប់ ដោយគោរពតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ កម្ពុជាស្នើភាគីថៃ វាស់វែង និងខណ្ឌសីមាព្រំដែន ក្រោមក្របខ័ណ្ឌនៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ រីឯនៅតំបន់សមុទ្រវិញ កម្ពុជាបានជ្រើសរើសយកផ្លូវច្បាប់ តាមរយៈការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ហើយការដែលប្រទេសថៃបានចូលរួមក្នុងនីតិវិធីនេះ គឺជាសញ្ញាដ៏មានក្តីសង្ឃឹមមួយ។

ឯកឧត្តម ឆឹង ស៊ាយៀន បានថ្លែងអំណរគុណ សម្តេចប្រធានរដ្ឋសភា ដែលបានឆ្លៀតពេលមមាញឹកជួបពិភាក្សាការងារជាមួយ ឯកឧត្តម នៅពេលនេះ។ ឯកឧត្តមប្រធានគណៈប្រតិភូបានកោតសរសើរចំពោះសុន្ទរកថារបស់សម្តេច ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ មហាសន្និបាតអាយប៉ាលើកទី៤៧ ប្រកបដោយអត្ថន័យ និងបានបញ្ជាក់យ៉ាងច្បាស់ពីតួនាទីសភា និងកិច្ចសន្ទនា ដោយផ្តោតលើប្រជាពលរដ្ឋជាធំ។

ទាក់ទងនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ ជំហររបស់ប្រទេសចិន គឺលើកទឹកចិត្តប្រទេសទាំងពីរ ដោះស្រាយដោយសន្តិវិធី គោរពកិច្ចព្រមព្រៀងនានា ជាពិសេសច្បាប់អន្តរជាតិ។ ប្រទេសចិននឹងខិតខំប្រឹងប្រែងក្នុងការជួយគាំទ្រកិច្ចចរចានានា នៃប្រទេសទាំងពីរ ដើម្បីបញ្ចប់បញ្ហាដោយសន្តិវិធី នាំមកនូវសុខសន្តិភាព និងសុវត្ថិភាពដល់ពលរដ្ឋទាំងសងខាង។

ឯកឧត្តម ឆឹង ស៊ាយៀន បានវាយតម្លៃខ្ពស់ចំពោះកិច្ចរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៧ ដែលកម្ពុជាជាសមាជិកអាយប៉ាមួយដែរ។ ប្រទេសចិននឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយអាយប៉ាឱ្យបានកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងមានថាមវន្តរបស់បក្សកុម្មុយនិស្តចិន ដែលមាន ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ជាប្រមុខ មិត្តចិននឹងសម្រេចបាននូវផែនការប្រាំឆ្នាំលើកទី១៤ (២០២៦-២០៣០) ប្រកបដោយជោគជ័យ ហើយឈានទៅសម្រេច «គោលដៅសតវត្សរ៍ទី២» នៅឆ្នាំ២០៤៩ ដោយប្រែក្លាយខ្លួនជាប្រទេសសង្គមនិយមទំនើប៕

អត្ថបទដែលទាក់ទង

សម្តេចប្រធានរដ្ឋសភា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន ដើម្បីជម្រាបពីស្ថានភាពពិតកើតចេញពីការឈ្លានពានរបស់ថៃ
2026/11/19 10:08:27 am        1
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្រ្តមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង ក្នុងខេត្តកំពង់ចាម
2026/11/19 10:04:36 am        1
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញជាអធិបតី​បើកសិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ស្តីពី​ក្រប​ខណ្ឌ​តាម​ដាន​ ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥
2026/11/19 09:24:34 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចប្រធានរដ្ឋសភា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន ដើម្បីជម្រាបពីស្ថានភាពពិតកើតចេញពីការឈ្លានពានរបស់ថៃ

2026/11/19 10:08:27 am
​ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្រ្តមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង ក្នុងខេត្តកំពង់ចាម
2026/11/19 10:04:36 am
​រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញជាអធិបតី​បើកសិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ស្តីពី​ក្រប​ខណ្ឌ​តាម​ដាន​ ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥
2026/11/19 09:24:34 am
​ម.អ.ស. ចុះ MoU ជាមួយដៃគូ ដើម្បីជួយដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
2026/11/18 09:03:21 pm
​ក្រុម​ប្រឹក្សា​សន្តិភាពរបស់លោក ត្រាំ ចោទ​​អ៊ីស្រាអែល និងក្រុមហាម៉ាសថា មិន​អាច​បញ្ចប់​សង្គ្រាម នៅហ្កាហ្សា
2026/11/18 08:22:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/18 12:14:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/19 04:59:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm