ភូមិអណ្តូងក្រឡឹងនៅខេត្តមណ្ឌលគិរី​កំពុងក្លាយ​ជាទីតាំង​ទេសចរណ៍​ប្រកួត​ប្រជែង​ដ៏ល្អ​របស់​ពិភពលោក

2026/11/19 12:47:22 pm        673

ដោយ​មានកិច្ចសហការសម្របសម្រួលពីក្រសួងបរិស្ថាន មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី អាជ្ញាធរ​ខេត្ដ​មណ្ឌលគិរី និងអង្គការ WCS ភូមិអណ្តូងក្រឡឹងស្ថិតនៅ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្ត​មណ្ឌល​គិរី កំពុងក្លាយជា​ទីតាំង​ទេសចរណ៍ដ៏​ល្អ​ចូលរួម​ប្រកួតប្រ​ជែង​ក្នុង​កម្ម​វិធី​ភូមិ​ទេសចរ​ណ៍​ល្អ​បំផុត​​របស់​ពិភពលោក ដែលរៀបចំដោយអង្គការសហប្រជាជាតិ។

លោក នេត្រ ម៉ូឌីណា ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្ម នៃមន្ទីរទេសចរខេត្តមណ្ឌលគិរី បាន​លើក​ឡើងថា មូលហេតុសម្រេចបញ្ជូនភូមិអណ្តូងក្រឹឡឹង នៅខេត្តមណ្ឌលគិរី ចូលរួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធីភូមិទេសចរល្អបំផុតរបស់ពិភពលោក ពីព្រោះទីតាំងនេះ មានប្រវត្តិ​ទាក់​ទង​នឹង​ជន​ជាតិ​ដើមភាគតិច និងមានសក្តានុពលទេសចរសំបូរ ដូចជាទឹកជ្រោះ និងជីវៈចម្រុះផ្សេងៗ។

លោក សុខា ថុត ប្រធានគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិចភូមិអណ្តូងក្រឡឹង បាន​លើក​ឡើង​ថា បន្ទាប់ពីសហគមន៍ភូមិអណ្តូងក្រឡឹងបាន​ចុះ​បញ្ជីដីធ្លី​សមូហភាព​ជន​ជាតិ​ដើម​ភាគ​តិចរួចរាល់មក គឺបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជនជាតិដើមភាគតិចរស់នៅក្នុងសហគមន៍ ពោល​ដូចជា៖ សុវត្ថិភាពដីធ្លី ជៀងវាងអ្នកខាងក្រៅរំលោភបំពានទន្ទ្រានយកដីសហគមន៍, រក្សា​ទំនៀម​ទម្លាប់ប្រពៃណីជនជាតិដើមភាគតិច និងបង្កើតអេកូទេសចរណ៍នៅក្នុងសហគមន៍។ ហើយ​ការ​បង្កើតអេកូទេសចរណ៍នេះ ទើបធ្វើឲ្យ​សហគមន៍​អាច​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ភូមិ​ទេសចរ​ល្អបំផុតរបស់ពិភពលោក។

 ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងដែរថា កន្លងមកនេះ ប្រទេស​កម្ពុជា​បាន​ជាប់ចំណាត់ថ្នាក់លេខមួយផ្នែកទេសចរធម្មជាតិល្អបំផុតនៅក្នុងពិភពលោក តាមរយៈ US News & World report និងទទួលបាន​ចំណាត់​ថ្នាក់​ល្អ​ជា​បន្ត​បន្ទាប់​ទៀត​ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន។ ការណ៍នេះ សបញ្ជាក់ពីការខិតខំរបស់ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធនានា។ ឯកឧត្តមបន្តថា ដើម្បីជំរុញឲ្យសហគមន៍មានជីវភាពរីកចម្រើន គឺក្រសួង​បាន​ប្រើ​ប្រាស់​យន្តការ​លើក​ទឹក​ចិត្ត និងការគាំទ្រដល់សហគមន៍មូលដ្ឋានទាំងអស់ ជាពិសេសខេត្ត​មណ្ឌលគិរី​ដែល​សំបូរ​ជន​ជាតិ​ដើម​ភាគតិច។ ម្យ៉ាងវិញទៀត ក្រសួងបរិស្ថានក៏បាន​ជួយ​សម្រប​សម្រួល​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ភូមិ​អណ្តូង​ក្រឡឹង​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​កម្ម​វិធី​ភូមិ​ទេសចរ​ល្អ​បំផុត​របស់​ពិភព​លោក​នៅឆ្នាំ២០២៦នេះ ដែលជាការលើកសក្តានុពលទេសចរកម្ពុជាទៅឆាកអន្តរជាតិ។

គួរបញ្ជាក់ដែរថា លក្ខខណ្ឌនៃកម្មវិធីភូមិទេសចរល្អបំផុតរបស់ពិភពលោក ដែលរៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ ត្រូវពិនិត្យលើលក្ខណៈវិនិច្ឆ័យសំខាន់ៗដូចជា៖ ធនធានវប្បធម៌ និង​ធន​ធាន​ធម្មជាតិ,និរន្តរភាពសេដ្ឋកិច្ច,ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ និងរន្តរភាពបរិស្ថានជាដើម៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

GS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
2026/11/20 03:07:31 pm       
សភាកម្ពុជា-រុស្ស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ប្រជាជាតិទាំងពីរប្រទេសខណៈចំណងការទូតប្រទេសទំាងពីរ បានឈានដល់ខួប ៧០ឆ្នាំ
2026/11/20 02:59:25 pm        1
កម្ពុជា-អាមេរិក ពេញចិត្តចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការជាមួយគ្នា និងប្ដេជ្ញាចិត្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យគន្លឹះនានា
2026/11/20 02:50:39 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​GS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា

2026/11/20 03:07:31 pm
​សភាកម្ពុជា-រុស្ស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ប្រជាជាតិទាំងពីរប្រទេសខណៈចំណងការទូតប្រទេសទំាងពីរ បានឈានដល់ខួប ៧០ឆ្នាំ
2026/11/20 02:59:25 pm
​កម្ពុជា-អាមេរិក ពេញចិត្តចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការជាមួយគ្នា និងប្ដេជ្ញាចិត្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យគន្លឹះនានា
2026/11/20 02:50:39 pm
​កសិករ និងអាជីករជាង ៣០០នាក់ ចូលរួមជំនួបស្វែងយល់ពីបច្ចេកទេសប្រើប្រាស់ជីកសិកម្មប្រកបដោយប្រសិទ្ធិភាព
2026/11/20 02:46:10 pm
​មន្រ្តីជាន់ខ្ពស់ធនាគារជាតិ​ លើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន និងឯកជន ចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល
2026/11/20 02:35:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/20 03:31:16 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/19 04:44:43 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/20 12:42:02 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/19 04:59:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm