ប្រធានរដ្ឋសភាស្តីទី បញ្ជាក់​ពី​គុណ​តម្លៃ​នៃសន្តិភាពដែលនាំមកនូវកិត្យានុភាព វឌ្ឍនភាព​សម្រាប់​ប្រជា​ជាតិ​កម្ពុជា​លើឆាកអន្តរជាតិ ក្នុងជំនួបជាមួយនិស្សិតអាហារូបករណ៍​នូវែលសេឡង់

2026/11/19 01:48:37 pm        722

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង​ជំនួប​សំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលនូវែលសេឡង់ នា​ព្រឹក​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានមាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​និស្សិត​ទាំង​អស់​ដោយ​គូស​បញ្ជាក់​ពី​គុណ​តម្លៃ​នៃសន្តិភាព ដែលបាននាំមកនូវភាពម្ចាស់ការ កិត្យានុភាព វឌ្ឍនភាព និង​ភាព​ល្អ​ត្រចេះត្រចង់ សម្រាប់ប្រជាជាតិកម្ពុជានៅលើឆាកអន្តរជាតិ។

ជាក់ស្តែងដោយសារកត្តាសន្តិភាព និងការផ្តល់ទំនុកចិត្តខ្ពស់ពីសហគមន៍អន្តរជាតិ កម្ពុជា​បាន​ទទួ​ល​ធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកម្រិតអន្តរជាតិធំៗ និងសំខាន់ៗជាបន្តបន្ទាប់ ជាអាទិ៍៖ សន្និ​សីទ​ប្រធានសភានៃអន្តរសភា(Inter-Parliamentary Speakers' Conference - ISC)លើកទី២,​ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នៅរាជធានីភ្នំពេញ, និងថ្មីៗនេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (OIF) លើកទី២០ ប្រកបដោយជោគជ័យ ក្រោមវត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់ថ្នាក់ដឹកនាំពិភពលោក ជាពិសេស ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងផងដែរ។

ក្នុងឱកាសនៃកិច្ចសំណេះសំណាលនោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានលើកទឹកចិត្តដល់និស្សិតជ័យ លាភី អាហារូបករណ៍ទាំងអស់ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងនិងអភិវឌ្ឍសមត្ថភា ពខ្លួនឱ្យបានពេញលេញ។ ជាពិសេស នៅពេលបញ្ចប់ការសិក្សា និងត្រឡប់មកមាតុ ប្រទេសវិញ និស្សិតម្នាក់ៗ ត្រូវ ដើរតួនាទីជា«ទូតមិត្តភាព»ដ៏សំខាន់ ក្នុងការចូលរួមរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេស នូវែលសេឡង់ឱ្យកាន់តែជិតស្និទ្ធថែមទៀតតាមរយៈការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនព្រមទាំងចូល រួម ផ្សព្វផ្សាយ និងលើកកម្ពស់ទំនុកចិត្តដល់វិនិយោគិនបរទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់និស្សិតទាំងអស់ ត្រូវប្រែក្លាយឱកាសដ៏វិសេសវិសាលនេះ ឱ្យទៅជាគុណវុឌ្ឍិនៃជីវិត ដ្បិត «ការអប់រំ គឺជាសព្វាវុធដ៏មានឥទ្ធិពលបំផុត ដែលយើងអាចប្រើប្រាស់ដើម្បីផ្លាស់ប្តូរ និងធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើង»។

ទន្ទឹមគ្នានោះ លោក ស៊ូ ពិសែន តំណាងនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលនូវែលសេឡង់ បានសម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំរដ្ឋសភា ដែលបានអនុញ្ញាតឱ្យក្រុមនិស្សិតចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏មានតម្លៃ មុននឹងចាកចេញទៅបន្តការសិក្សានៅក្រៅប្រទេស ដែលទាំងនេះនឹង ក្លាយជា ត្រីវិស័យ និងធាតុចូលដ៏សំខាន់សម្រាប់ការសិក្សារបស់និស្សិត។

លោក ស៊ូ ពិសែន ដែលនឹងទៅសិក្សានៅប្រទេសនូវែលសេឡង់ ថ្នាក់បណ្ឌិត ​សិក្សាលើជំនាញ សារគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយ ឬហៅក្រៅថា ទំនាក់ទំនង (Communication and Media Studies) ៖«ការចេញទៅសិក្សានៅបរទេស នេះគឺជាលើកទី២ហើយ ខណៈខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រួចហើយ នៅប្រទេសអាល្លឺម៉ង់។ សម្រាប់ខ្ញុំមានអារម្មណ៍មោទនភាព ដែលមានឱកាសទៅបន្តការសិក្សានៅបរទេស វាមិនមែនមោទនភាពសម្រាប់តែរូបខ្ញុំទេ តែជាមោទនភាពសម្រាប់ ឪពុក ម្ដាយ ខ្ញុំដែរ ពីព្រោះពួកគាត់មិនបានសិក្សាទេ តែគាត់ខិតខំផ្គត់ផ្គង់ឱ្យខ្ញុំបានរៀនរហូតមានឱកាសទៅសិក្សានៅបរទេស។ ហើយនេះក៏ជាមុខមាត់របស់ជាតិផងដែរ នៅពេលនិស្សិតខ្មែរមានសមត្ថភាពកាន់តែច្រើនទទួលបានអាហារូបករណ៍នោះ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋក៏កាន់តែល្អ ហើយក៏ជាចំណែកទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុនដែរ។ ខ្ញុំនឹងខិតខំសិក្សា ហើយនឹងផ្សព្វផ្សាយពីកម្ពុជាទាំងវប្បធម៌ ការអភិវឌ្ឍ ស្ថិរភាពសង្គម និងជំហររបស់រាជរដ្ឋាភិបាល ដែលផ្ដល់តម្លៃខ្ពស់លើសន្ដិភាព និងច្បាប់អន្ដរជាតិ»។

កញ្ញា រិទ្ធ សុវណ្ណដាលីន គ្រូបង្រៀនផ្នែកបច្ចេកវិទ្យា បម្រើការងារនៅស្ថាប័នឯកជន ដែលនឹងទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មុខជំនាញ បញ្ញាសិប្បនិមិត្ត Ai នៅប្រទេសនូវែលសេឡង់ (Newzealand) ៖«សម្រាប់ខ្ញុំ គឺធ្លាប់ទៅសិក្សានៅបរទេសច្រើនលើកហើយ ប៉ុន្ដែរយៈពេលខ្លី ហើយសម្រាប់រយៈពេលវែងជាង ២ឆ្នាំលើកនេះ គឺជាលើកទី១។ ចំពោះរូបនាងខ្ញុំ អំឡុងពេលសិក្សានៅនូវែលសេឡង់ ខ្ញុំនឹងនាំយកវប្បធម៌ខ្មែរដ៏ល្អផូផង់ ខណៈដែលនាងខ្ញុំចេះរាំ របាំងគោះត្រឡោក ខ្ញុំនឹងផ្សព្វផ្សាយដល់ជនបរទេសដែលសិក្សាជាមួយ។ ហើយរឿងសំខាន់មួយទៀតដែលខ្ញុំ នឹងផ្សព្វផ្សាយទៅអន្ដរជាតិ គឺសន្ដិភាព កម្ពុជា មានសុខសន្ដិភាព រាជរដ្ឋាភិបាលកម្ពុជា ខិតខំខ្លាំងលើការចូលរួមជាមួយអន្ដរជាតិប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យា ដែលធ្វើឱ្យកម្ពុជាមានសុវត្ថិភាពខ្ពស់សម្រាប់អ្នកទេសចរបរទេស។ ខ្ញុំជឿថា នៅពេលដែលកូនខ្មែរគ្រប់រូបផ្សព្វផ្សាយពីកម្ពុជានោះបរទេសកាន់តែច្រើននឹងដឹងច្បាស់ពីកម្ពុជា ហើយពួកគេនឹងមកលេងកម្ពុជា ក៏ដូចជាមកវិនិយោគនៅកម្ពុជាដែរ»។

សូមបញ្ជាក់ថា និស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលនូវែលសេឡង់ ដែលនឹងត្រូវចាកចេញ ទៅបន្តការសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៧ ខាងមុខនេះ មានចំនួនសរុប ៣៦រូប៕

អត្ថបទដែលទាក់ទង

GS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
2026/11/20 03:07:31 pm       
សភាកម្ពុជា-រុស្ស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ប្រជាជាតិទាំងពីរប្រទេសខណៈចំណងការទូតប្រទេសទំាងពីរ បានឈានដល់ខួប ៧០ឆ្នាំ
2026/11/20 02:59:25 pm        1
កម្ពុជា-អាមេរិក ពេញចិត្តចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការជាមួយគ្នា និងប្ដេជ្ញាចិត្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យគន្លឹះនានា
2026/11/20 02:50:39 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​GS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា

2026/11/20 03:07:31 pm
​សភាកម្ពុជា-រុស្ស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ប្រជាជាតិទាំងពីរប្រទេសខណៈចំណងការទូតប្រទេសទំាងពីរ បានឈានដល់ខួប ៧០ឆ្នាំ
2026/11/20 02:59:25 pm
​កម្ពុជា-អាមេរិក ពេញចិត្តចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការជាមួយគ្នា និងប្ដេជ្ញាចិត្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យគន្លឹះនានា
2026/11/20 02:50:39 pm
​កសិករ និងអាជីករជាង ៣០០នាក់ ចូលរួមជំនួបស្វែងយល់ពីបច្ចេកទេសប្រើប្រាស់ជីកសិកម្មប្រកបដោយប្រសិទ្ធិភាព
2026/11/20 02:46:10 pm
​មន្រ្តីជាន់ខ្ពស់ធនាគារជាតិ​ លើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន និងឯកជន ចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល
2026/11/20 02:35:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/20 03:31:16 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/19 04:44:43 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/20 12:42:02 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/19 04:59:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm