សម្ដេចធិបតី៖ ជិត៥០ឆ្នាំ ចេញពីបាតដៃទទេ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពវិស័យសុខាភិបាលគួរជាទីមោទនៈ

2026/11/19 02:31:24 pm        131

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ជិត៥០ឆ្នាំមកនេះ ដោយផ្ដើមចេញពីបាតដៃទទេ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពវិស័យសុខាភិបាលគួរជាទីមោទនៈ ដោយបានពង្រីកសេវាសុខភិបាលបានដល់គ្រប់មូលដ្ឋានពលរដ្ឋ។

ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានានៅមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នៅទូទាំងប្រទេស​ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ​មន្ទីរពេទ្យ ដែលបានប្រារព្ធធ្វើនៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្នុងរយៈពេលជិត ៥០ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរជាទីមោទន និងឆ្លុះបញ្ចាំងតាមរយៈការពង្រីកបណ្ដាញពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត, មន្ទីរពេទ្យបង្អែកស្រុក, មណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាព ព្រមទាំងការបង្កើនសមត្ថភាព ពិគ្រោះធ្វើរោគវិនិច្ឆ័យ ការព្យាបាលជាលំដាប់។

សម្ដេចធិបតី បានបញ្ជាក់ថា នេះជាការរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន និងធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺប្រកបដោយគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា នៅជិតលំនៅឋាន ព្រមទាំងកាត់បន្ថយការចំណាយថវិកា និងពេលវេលាក្នុងការធ្វើដំណើរទៅទទួលសេវាព្យាបាលនៅទីរួមខេត្ត ឬរាជធានីភ្នំពេញ៕អត្ថបទ៖ វ៉ាន់




អត្ថបទដែលទាក់ទង

រដ្ឋមន្រ្តីអធិការកិច្ចណែនាំមន្រ្ដីក្រោម​ឱវាទបន្តពង្រឹងសាមគ្គីភាព និងកិច្ចសហការបម្រើបជាតិ និងប្រជា​ជន
2026/11/19 04:25:16 pm        1
ប្រមុខកងទ័ពកម្ពុជាប្រកាសធ្វើទំនើបកម្មកងទ័ពឲ្យកាន់តែរឹងមាំ និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ការពារ​អធិប​តេយ្យភាព និងបូរណភាពទឹកដី
2026/11/19 03:43:42 pm        1
ក្រុម AOT ប្រចាំកម្ពុជា បន្ត​ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍​អំពីស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ នៅចំណុច​បង្គោល​ព្រំដែន​លេខ​២ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
2026/11/19 03:23:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្រ្តីអធិការកិច្ចណែនាំមន្រ្ដីក្រោម​ឱវាទបន្តពង្រឹងសាមគ្គីភាព និងកិច្ចសហការបម្រើបជាតិ និងប្រជា​ជន

2026/11/19 04:25:16 pm
​ប្រមុខកងទ័ពកម្ពុជាប្រកាសធ្វើទំនើបកម្មកងទ័ពឲ្យកាន់តែរឹងមាំ និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ការពារ​អធិប​តេយ្យភាព និងបូរណភាពទឹកដី
2026/11/19 03:43:42 pm
​ក្រុម AOT ប្រចាំកម្ពុជា បន្ត​ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍​អំពីស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ នៅចំណុច​បង្គោល​ព្រំដែន​លេខ​២ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
2026/11/19 03:23:29 pm
​ទេសចរបរទេស​ត្រៀមខ្លួនធ្វើ​ដំណើរកម្សាន្ត​ទៅ​តាម​បណ្ដា​ខេត្តនានា​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក
2026/11/19 02:52:41 pm
​សម្ដេចធិបតី៖ អាម៉េរិកអះអាងបន្តជួយមើល និងជំរុញការដោះស្រាយបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ
2026/11/19 02:41:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/19 11:45:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/19 04:59:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm