យុវជនរំពឹងខ្ពស់ទទួលបានការងារធ្វើតាមរយៈឱកាសជាង ២ពាន់​កន្លែង​ក្នុង​វេទិកា​ការងារ​នៅ​វិទ្យាស្ថាន​ PPI

2026/11/19 02:34:47 pm        165

យុវជន និងនិស្សិតជាច្រើនរូប ដែលបានចូលរួមក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេសព្រះកុសុមៈ (PPI) នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ បាន​បង្ហាញ​ការ​សាទរ​ និងចាត់ទុកថា វេទិកានេះគឺជាស្ពានចម្លងដ៏សំខាន់ ដែលជួយ​ឱ្យ​ពួក​គេ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការស្វែងរកការងារធ្វើ និងទទួលបានឱកាសសម្ភាសន៍ផ្ទាល់ជាមួយនិយោជក។

ក្នុង​បទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី ក្នុងអំឡុងពេលចូលរួមវេទិកាការងារ ក្រុមយុវជន បាន​លើក​ឡើង​ថា កន្លងមកការស្វែងរកការងារធ្វើតាមរយៈការដាក់ពាក្យតាមប្រព័ន្ធផ្សព្វផ្សាយនានា និង​តាម​ប្រព័ន្ធអនឡាញ ជួនកាលត្រូវរង់ចាំយូរ និងពិបាក​ដឹង​ពី​តម្រូវ​ការ​ជាក់​ស្តែង​របស់​ក្រុមហ៊ុន​។ ប៉ុន្តែវេទិកាការងារនាថ្ងៃនេះ បានជួយដោះស្រាយកង្វល់ទាំងនោះ ដោយ​អនុញ្ញាត​ឱ្យ​យុវជន​អាច​ជួប​សម្ភាសន៍ផ្ទាល់ និងដឹងលទ្ធផលភ្លាមៗ។

ទន្ទឹមនឹងនេះ ក្រុមយុវជនក៏បានអំពាវនាវដល់យុវជន សិស្ស និស្សិតដទៃទៀត ដែលកំពុងស្វែង​រក​ការងារធ្វើ ឬកន្លែងហាត់ការ សូមកុំរារែកក្នុងការចូលរួមវេទិកាការងារបែបនេះ ព្រោះជា​ឱកាស​ល្អ​ក្នុង​ការបង្ហាញសមត្ថភាព និងទទួលបានបទពិសោធន៍ជាក់ស្តែងពីអ្នកជំនាញ។

សូម​ជម្រាបថា វេទិកាការងារ និងឱកាសកម្មសិក្សាការងារនេះ រៀបចំ​ឡើង​ដោយ​ទីភ្នាក់​ងារ​ជាតិ​មុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការ​ជាមួយ​សហភាព​សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) វិស័យការងារ និងវិទ្យាស្ថានពហុបច្ចេក​ទេស​ព្រះកុសុមៈ ដោយមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន១៥ និងនាំយក​ឱកាស​ការងារ​សរុប​ចំនួន​ជាង ​២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារធ្វើ៕ អត្ថបទ៖ ឈិត បូរ៉ាវី 



អត្ថបទដែលទាក់ទង

រដ្ឋមន្រ្តីអធិការកិច្ចណែនាំមន្រ្ដីក្រោម​ឱវាទបន្តពង្រឹងសាមគ្គីភាព និងកិច្ចសហការបម្រើបជាតិ និងប្រជា​ជន
2026/11/19 04:25:16 pm        1
ប្រមុខកងទ័ពកម្ពុជាប្រកាសធ្វើទំនើបកម្មកងទ័ពឲ្យកាន់តែរឹងមាំ និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ការពារ​អធិប​តេយ្យភាព និងបូរណភាពទឹកដី
2026/11/19 03:43:42 pm        1
ក្រុម AOT ប្រចាំកម្ពុជា បន្ត​ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍​អំពីស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ នៅចំណុច​បង្គោល​ព្រំដែន​លេខ​២ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
2026/11/19 03:23:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្រ្តីអធិការកិច្ចណែនាំមន្រ្ដីក្រោម​ឱវាទបន្តពង្រឹងសាមគ្គីភាព និងកិច្ចសហការបម្រើបជាតិ និងប្រជា​ជន

2026/11/19 04:25:16 pm
​ប្រមុខកងទ័ពកម្ពុជាប្រកាសធ្វើទំនើបកម្មកងទ័ពឲ្យកាន់តែរឹងមាំ និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ការពារ​អធិប​តេយ្យភាព និងបូរណភាពទឹកដី
2026/11/19 03:43:42 pm
​ក្រុម AOT ប្រចាំកម្ពុជា បន្ត​ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍​អំពីស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ នៅចំណុច​បង្គោល​ព្រំដែន​លេខ​២ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
2026/11/19 03:23:29 pm
​ទេសចរបរទេស​ត្រៀមខ្លួនធ្វើ​ដំណើរកម្សាន្ត​ទៅ​តាម​បណ្ដា​ខេត្តនានា​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក
2026/11/19 02:52:41 pm
​សម្ដេចធិបតី៖ អាម៉េរិកអះអាងបន្តជួយមើល និងជំរុញការដោះស្រាយបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ
2026/11/19 02:41:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/19 11:45:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/19 04:59:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm