ប្រមុខកងទ័ពកម្ពុជាប្រកាសធ្វើទំនើបកម្មកងទ័ពឲ្យកាន់តែរឹងមាំ និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ការពារ​អធិប​តេយ្យភាព និងបូរណភាពទឹកដី

2026/11/19 03:43:42 pm        130

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បាន​ប្រកាស​ធ្វើ​ទំនើប​កម្ម​កងទ័ព​ឲ្យ​កាន់តែរឹងមាំ និង​មានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បី​ក្នុង​ការ​បំពេញ​ភារកិច្ច​ការពារ​អធិបតេយ្យភាព និងបូរណភាពទឹកដី។

ឱកាស​អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបញ្ជាការ​សេនាធិការ ជំនាន់ទី២៥ ដើម្បី​ពង្រឹង​​សមត្ថភាព​នាយ​ទាហាន​នៅ​ព្រឹក​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបញ្ជាការ​សេនា​ធិការ​ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីទិសដៅសំខាន់ៗចំនួន៣ ក្នុង​ការ​ពង្រឹង​វិស័យ​ការពារជាតិ រួមមានការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ការ​ធ្វើ​ទំនើប​កម្ម​គ្រឿង​បំពាក់ ​និងការធ្វើទំនើបកម្មការងារហ្វឹកហ្វឺន សំដៅកសាង​កង​យោធពល​ខេមរភូមិន្ទ​ឱ្យ​កាន់​តែ​រឹងមាំ ទំនើប និងមានសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចការពារអធិបតេយ្យភាព និង​បូរណ​ភាព​ទឹកដី​។

ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ការងារហ្វឹកហ្វឺន និងបណ្តុះបណ្តាល គឺជា​អាទិភាព​សំខាន់​មួយ​ក្នុង​ការ​កែ​ទម្រង់ និងធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទ ដោយត្រូវ​ផ្តោត​លើកា​រ​ពង្រឹង​គុណ​ភាព​ធន​ធានមនុស្ស វិន័យ វិជ្ជាជីវៈ ជំនាញ កាយសម្បទា ស្មារតីស្នេហាជាតិ និងសមត្ថភាព​បំពេញ​ភារកិច្ច។ ជាមួយគ្នានេះ ការហ្វឹកហ្វឺនត្រូវអនុវត្តតាមលំដាប់លំដោយ ចាប់ពីកម្រិតបឋម មធ្យម រហូតដល់កម្រិតជាន់ខ្ពស់ ដោយធានាបាននូវគុណភាព និងប្រសិទ្ធភាពជាដើម។

បើ​តាម​ការបញ្ជាក់របស់ឯកឧត្តម ការបើកវគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយ​នៃ​ការ​បន្ត​ពង្រឹង​សមត្ថភាព​វិជ្ជា​ជីវៈនាយទាហាន និងអភិវឌ្ឍធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យ​ស្រប​តាម​តម្រូវការនៃការវិវត្តរបស់សភាពការណ៍ និងភារកិច្ចការពារជាតិនាពេលបច្ចុប្បន្ន និង​អនាគត​ផងដែរ។

យ៉ាង​ណា​ក៏​ដោយក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានវាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹកនាំ យោធាចារ្យ និងមន្ត្រីពាក់ព័ន្ធ ក្នុងការរៀបចំកម្មវិធីសិក្សា ឯកសារ​បណ្តុះ​បណ្តាល និង​ការ​លើក​កម្ពស់គុណភាពអប់រំហ្វឹកហ្វឺន ដើម្បី​អភិវឌ្ឍ​សមត្ថភាព​នាយ​ទាហាន​ឱ្យ​ឆ្លើយ​តប​នឹងតម្រូវការភារកិច្ចការពារជាតិនោះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្រ្តីអធិការកិច្ចណែនាំមន្រ្ដីក្រោម​ឱវាទបន្តពង្រឹងសាមគ្គីភាព និងកិច្ចសហការបម្រើបជាតិ និងប្រជា​ជន
2026/11/19 04:25:16 pm        1
ប្រមុខកងទ័ពកម្ពុជាប្រកាសធ្វើទំនើបកម្មកងទ័ពឲ្យកាន់តែរឹងមាំ និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ការពារ​អធិប​តេយ្យភាព និងបូរណភាពទឹកដី
2026/11/19 03:43:42 pm        1
ក្រុម AOT ប្រចាំកម្ពុជា បន្ត​ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍​អំពីស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ នៅចំណុច​បង្គោល​ព្រំដែន​លេខ​២ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
2026/11/19 03:23:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្រ្តីអធិការកិច្ចណែនាំមន្រ្ដីក្រោម​ឱវាទបន្តពង្រឹងសាមគ្គីភាព និងកិច្ចសហការបម្រើបជាតិ និងប្រជា​ជន

2026/11/19 04:25:16 pm
​ប្រមុខកងទ័ពកម្ពុជាប្រកាសធ្វើទំនើបកម្មកងទ័ពឲ្យកាន់តែរឹងមាំ និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ការពារ​អធិប​តេយ្យភាព និងបូរណភាពទឹកដី
2026/11/19 03:43:42 pm
​ក្រុម AOT ប្រចាំកម្ពុជា បន្ត​ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍​អំពីស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ នៅចំណុច​បង្គោល​ព្រំដែន​លេខ​២ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
2026/11/19 03:23:29 pm
​ទេសចរបរទេស​ត្រៀមខ្លួនធ្វើ​ដំណើរកម្សាន្ត​ទៅ​តាម​បណ្ដា​ខេត្តនានា​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក
2026/11/19 02:52:41 pm
​សម្ដេចធិបតី៖ អាម៉េរិកអះអាងបន្តជួយមើល និងជំរុញការដោះស្រាយបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ
2026/11/19 02:41:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/16 02:05:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/18 09:52:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/19 11:45:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/19 04:59:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm