Stefanos Tsitsipas ចាញ់​ពីរ​សិត​ដំបូង ​តែ​វាយបក​យកឈ្នះ​វិញ​ឡើង​ជុំ​ទី​២ French Open

2022/05/25 07:44:21 pm        94

​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​លំដាប់​ទី៤ ពិភពលោក Stefanos Tsitsipas បាន​បន្តដំណើរ​ឡើង​ជុំ​ទី២ ហើយ​នៃ​ព្រឹត្តិការណ៍ Grand Slam, French Open តែ​ត្រូវធ្វើ​ការងារ​ធ្ងន់​ទម្រាំ​យកឈ្នះ​កីឡាករ​អ៊ីតាលី Lorenzo Musetti​។

​​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​ចាប់ផ្តើម​ការប្រកួត​ដោយ​ត្រូវបាន Musetti យកឈ្នះ​ពីរ​សិត​ដំបូង ៧-៥ និង ៦-៤ មុនពេល​ដែល​អតីត​ជើងឯក​រង​ឆ្នាំមុន Stefanos Tsitsipas យកឈ្នះ​បី​សិត​ផ្ទួនៗ​វិញ ៦-២, ៦-៣ និង ៦-២​។ ​ជុំ​ទី២ Stefanos Tsitsipas នឹង​បន្ត​ជួប​ជាមួយ​កីឡាករ​ឆេ​ក Zdenek Kolar​។ ​ងាក​មក​កីឡាករ​លំដាប់​លេខ២ ពិភពលោក​សញ្ជាតិ​រុស្ស៊ី Daniil Medvedev មិនមាន​បញ្ហា​ឡើយ​ក្នុង​ជុំ​ដំបូង​របស់ខ្លួន ​ដោយបាន​យកឈ្នះ​កីឡាករ​លំដាប់​លេខ១០៣ ពិភពលោក​សញ្ជាតិ​អា​ហ្ស​ង់​ទីន Facundo Bagnis ៦-២, ៦-២ និង ៦-២​។

​​ចំណែកឯ​កីឡាករ​កាណាដា​លំដាប់​លេខ១៤ Denis Shapovalov វិញ​បាន​ធ្លាក់​ចេញពី​ការប្រកួត​ត្រឹម​ជុំ​ទី១ ក្រោយ​ចាញ់​កីឡាករ​ដា​ណឺ​ម៉ា​កវ័យ ១៩ឆ្នាំ Holger Rune​។ ​កីឡាករ​វ័យ ២៣ឆ្នាំ​កាណាដា​ដែល​ឡើងដល់​វគ្គ ៨នាក់​ចុងក្រោយ​នៅ Australian Open កាលពីដើមឆ្នាំ​រូបនេះមាន​កំហុស​ជាច្រើន​ក្នុងការ​ប្រកួត​នេះ ស្រប​ពេលដែល​ជើងឯក French Open យុវជន​ឆ្នាំ២០១៩ Holger Rune ក្តោប​យក​ឱកាស​នេះ​ដោយ​យកឈ្នះ ៣សិត​ផ្ទួនៗ ៦-៣, ៦-១ និង ៧-៦(៧-៤)​។ ​ជុំ​បន្ត Holger Rune នឹង​ជួប​ជាមួយ​កីឡាករ​ស្វ៊ី​ស Henri Laaksonen៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm