គ្រូភ្នំពេញស៊ីធីថាក្រុមនៅខ្វះខាត ខណៈគ្រូឈើតុំស្ដាយកូនក្រុមកាតក្រហម ក្រោយប្រកួតស្មើគ្នា ១-១

2026/11/20 12:32:14 pm        42

ក្រុមបាល់ទាត់ភ្នំពេញស៊ីធី បានប្រកួតស្មើក្រុមម្ចាស់ផ្ទះឈើតុំពោធិ៍សាត់ ដោយលទ្ធផល ១-១ ក្នុងជំនួបជើងទី១ នៃវគ្គជម្រុះថ្នាក់ជាតិ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧។

ក្រោយការប្រកួតលោក សុក វាសនា គ្រូបង្វឹកក្រុមភ្នំពេញស៊ីធី បានមើលឃើញពីចំណុចខ្វះខាតច្រើនរបស់ក្រុម គ្រាដែលលោក ម៉ែន ពិភព គ្រូបង្វឹកក្រុមឈើតុំពោធិ៍សាត់ បានសោកស្ដាយចំពោះកូនក្រុម ដែលរងពិន័យកាតក្រហម ធ្វើឲ្យការប្រកួតប្រែប្រួលទាំងស្រុង។

ជំនួបជើងទី១ នៅកីឡដ្ឋានឈើតុំ រវាងសមាជិកលីគទី២ ទាំង ២ក្រុមនេះ បានបញ្ចប់ដោយជក់ចិត្ត បន្ទាប់ពីកីឡាករ ភាព មិថុនា រកបានគ្រាប់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ នៅនាទី១៨ តែសោកស្ដាយនៅនាទី៣៤ មិត្ដរួមក្រុម ហង្ស ពុទ្ធធារ៉ា បានរងពិន័យកាតលឿងទី២ ស្មើនឹងកាតក្រហម ដែលផ្ដល់ផលចំណេញឲ្យក្រុមភ្ញៀវ ក្នុងការប្រកួត ១០នាក់ ទល់នឹង ១១នាក់។

ក្រោយឈើតុំពោធិ៍សាត់ ខាតកីឡាករម្នាក់ ក្រុមភ្នំពេញស៊ីធី ក៏រកបានគ្រាប់តាមស្មើវិញ នៅចុងវគ្គទី១ ដែលកើតចេញពីគ្រាប់បាល់ភ្លាត់ចូលទីខ្លួនឯងពីកីឡាករ ឌឿន សុភក្ដី ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ដោយគ្មានក្រុមណាអាចស្វែងរកគ្រាប់បាល់បន្ថែមបានឡើយ។

ក្រោយចប់ការប្រកួតលោក សុក វាសនា បានបង្ហាញពីទម្រង់លេងរបស់កូនក្រុមនៅមានចន្លោះប្រហោងច្រើន ទោះបីគូប្រជែងមានកីឡាករកាតក្រហម តែពួកគេមិនអាចស្វែងរកជ័យជម្នះបាន ។ ការណ៍នេះ លោកនឹងពង្រឹងក្រុមឲ្យបានខ្លាំងនៅជើងទី២ ពិសេសនៅតំបន់ប្រយុទ្ធតែម្ដង។

ដោយឡែកលោក ម៉ែន ពិភព បានសម្ដែងការសោកស្ដាយ ដែលក្រុមរៀបចំបានល្អ តែក្រោយមានកូនក្រុមរងពិន័យកាតក្រហម ធ្វើឲ្យការប្រកួតប្រែប្រួល។ យ៉ាងណាលោកនៅតែសាទរកូនក្រុម ទោះមិនមានកម្លាំងកីឡាករបរទេសជួយ តែឈើតុំពោធិ៍សាត់ធ្វើបានល្អក្នុងការប្រកួតនេះ ហើយនឹងបន្ដខំប្រឹងបន្ថែមទៀត នៅជើងទី២។

សម្រាប់បញ្ជាក់ថា ក្រោយបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ក្រុមទាំងពីរ នឹងត្រូវជួបគ្នាម្ដងទៀត នាថ្ងៃទី៣ ខែធ្នូខាងមុខ ក្នុងជំនួបជើងទី២ ដើម្បីកំណត់ក្រុមឈ្នះឡើងទៅបង្គ្រប់កៅអីវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ឆ្នាំ២០២៦/២៧៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

គ្រូភ្នំពេញស៊ីធីថាក្រុមនៅខ្វះខាត ខណៈគ្រូឈើតុំស្ដាយកូនក្រុមកាតក្រហម ក្រោយប្រកួតស្មើគ្នា ១-១
2026/11/20 12:32:14 pm        1
សហព័ន្ធទ្រីយ៉ាត្លុងរំពឹងរកបានធនធានថ្មីៗពីជើងឯកថ្នាក់ជាតិ ឆ្ពោះទៅកីឡាយុវជនអាស៊ីឆ្នាំ២០៣១
2026/11/20 12:06:52 pm        1
សៀមរាបហាក់មិនទាន់កក់ក្ដៅ ខណៈ​អ្នកចាត់ការ​ក្រុម​បាត់​ដំបង​ប្រាប់​មូល​ហេតុ​ធ្វើ​មិន​បាន​ល្អ​ក្នុង​វគ្គ​ជ​ម្រុះ​ពានសម្ដេចតេជោ-ថ្នាក់ជាតិ
2026/11/20 11:41:32 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ស៊ី៖ អាមេរិកគួរតែធ្វើរឿងត្រឹមត្រូវពាក់ព័ន្ធកោះតៃវ៉ាន់ ដើម្បីបញ្ចៀសការទាញទម្លាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

2026/11/20 12:43:25 pm
​គ្រូភ្នំពេញស៊ីធីថាក្រុមនៅខ្វះខាត ខណៈគ្រូឈើតុំស្ដាយកូនក្រុមកាតក្រហម ក្រោយប្រកួតស្មើគ្នា ១-១
2026/11/20 12:32:14 pm
​សហព័ន្ធទ្រីយ៉ាត្លុងរំពឹងរកបានធនធានថ្មីៗពីជើងឯកថ្នាក់ជាតិ ឆ្ពោះទៅកីឡាយុវជនអាស៊ីឆ្នាំ២០៣១
2026/11/20 12:06:52 pm
​ក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍន៍ ផ្តល់គ្រឿងយន្តកសិកម្មដល់សហគមន៍កសិកម្មនៅកំពង់ធំ និងព្រះវិហារ
2026/11/20 11:53:44 am
​និស្សិត NPIC បង្កើតម៉ាស៊ីនបកសំបកស្វាយចន្ទីខ្នាតតូច ដើម្បីគាំទ្រការកែច្នៃក្នុងស្រុក
2026/11/20 11:42:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/20 03:31:16 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/19 04:44:43 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/20 12:42:02 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/19 04:59:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm