Bassac Lane តំបន់កម្សាន្តសម្បូរបែប ត្រៀម​លក្ខណៈ​រួចរាល់​សម្រាប់​ទទួល​ទេសចរ​នា​ឱកាស​បុណ្យអុំទូក

2026/11/20 02:22:09 pm        85

ទីតាំង Bassac lane ស្ថិតនៅក្នុងរាជធានីភ្នំពេញ ជាតំបន់កម្សាន្ត និងមានម្ហូបចម្រុះ​ជាតិ​សាសន៍​សម្រាប់​ទាក់​ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកដើរលេងកម្សាន្តក្នុងពេលរាត្រី ជាពិសេស​ព្រះរាជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តិនៅសប្តាហ៍។

បុគ្គលិកនៅតាមបណ្តាហាងមួយចំនួននៅតំបន់ Bassac lane ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២៦ បានប្រាប់BTVថា Bassac lane ជាកន្លែងកម្សាន្តសំបូរបែបមានដូចជា៖ ក្លឹប Sky bar និងភោជនីយដ្ឋានមានលក់ម្ហូបចម្រុះជាតិសាសន៍ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកដើរលេងកម្សាន្តក្នុងពេលរាត្រី ជាពិសេសក្នុងឱកាសពិធីបុណ្យនៅខាងមុខ ដោយតាមបណ្តាហាងមួយចំនួនក៏មានការបញ្ចុះតម្លៃពិសេសផងដែរ។

ភ្ញៀវទេសចរអន្តរជាតិបានលើកឡើងដែរថា ប្រទេសកម្ពុជាជាកន្លែងមានសុវត្ថិភាព ពលរដ្ឋរួសរាយរាក់ទាក់ និងទីក្រុងមានភាពស្រស់ស្អាត។ ហើយក្នុងពេលស្នាក់នៅប្រទេសកម្ពុជា បានដើរលេងកម្សាន្តនៅកោះរុងសន្លឹម កំពត កែប ទីក្រុងភ្នំពេញជាដើម។ ក្រៅពីនេះ ក៏មានគម្រោងទៅលេងប្រាសាទអង្គវត្តនៅសប្តាហ៍ក្រោយ។ ភ្ញៀវទេសចរអន្តរជាតិទាំងនោះថា ពិធីបុណ្យអុំទូកនៅក្នុងប្រទេសកម្ពុជា គឺបានដឹងខ្លះៗតាមSocial media និងចូលចិត្តការប្រណាំងទូកទាំងនោះ។

គួរបញ្ជាក់ដែរថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្តិទៅក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការរៀបចំពិធីបុណ្យអុំទូក នៅថ្នាក់ជាតិក្នុងឆ្នាំនេះ មិនបានរៀបចំនោះទេ ដោយសាររាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់ លើស្ថានការណ៍ចំពោះមុខ នៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាកិច្ចការងារអាទិភាពចំពោះមុខមួយចំនួនទៀត។ ដោយឡែកសម្រាប់ តាមបណ្តាខេត្តនានា រៀបចំពិធីបុណ្យអុំទូក ឬមិនរៀបចំ គឺអាស្រ័យទៅលើអាជ្ញាធរថ្នាក់ក្រោមជាតិ។រីឯការឈប់សម្រាកនៅរក្សាទុកដដែល។ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

កម្ពុជា-អាមេរិក ពេញចិត្តចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការជាមួយគ្នា និងប្ដេជ្ញាចិត្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យគន្លឹះនានា
2026/11/20 02:50:39 pm        1
កសិករ និងអាជីករជាង ៣០០នាក់ ចូលរួមជំនួបស្វែងយល់ពីបច្ចេកទេសប្រើប្រាស់ជីកសិកម្មប្រកបដោយប្រសិទ្ធិភាព
2026/11/20 02:46:10 pm        1
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ​ លើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន និងឯកជន ចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល
2026/11/20 02:35:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-អាមេរិក ពេញចិត្តចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការជាមួយគ្នា និងប្ដេជ្ញាចិត្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យគន្លឹះនានា

2026/11/20 02:50:39 pm
​កសិករ និងអាជីករជាង ៣០០នាក់ ចូលរួមជំនួបស្វែងយល់ពីបច្ចេកទេសប្រើប្រាស់ជីកសិកម្មប្រកបដោយប្រសិទ្ធិភាព
2026/11/20 02:46:10 pm
​មន្រ្តីជាន់ខ្ពស់ធនាគារជាតិ​ លើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន និងឯកជន ចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល
2026/11/20 02:35:07 pm
​Bassac Lane តំបន់កម្សាន្តសម្បូរបែប ត្រៀម​លក្ខណៈ​រួចរាល់​សម្រាប់​ទទួល​ទេសចរ​នា​ឱកាស​បុណ្យអុំទូក
2026/11/20 02:22:09 pm
​Smart Axiata ប្រកាសដាក់ឱ្យដំណើរការគម្រោង «ទឹកចិត្តតូចមួយ» ដើម្បីជួយដល់កុមារនិងជនមានពិការភាពនៅកម្ពុជា
2026/11/20 02:19:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/20 03:31:16 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/19 04:44:43 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/20 12:42:02 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/19 04:59:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm