កម្ពុជានាំចេញ​ម្រេច ​ក្នុង​រយៈពេល៤ខែកើន ៨០ភាគរយ

2022/05/25 08:50:41 pm        540

ភ្នំពេញ៖ របាយការណ៍របស់ក្រសួងកសិកម្ម បង្ហាញថា ចាប់ពីខែមករា ដល់ខែមេសា ការនាំចេញម្រេចមានចំនួន ៣,៨៣៤.៦៧តោន បានកើនឡើងចំនួន ៧៩.៣ភាគរយ។

ការនាំចេញទៅប្រទេសវៀតណាម ចំនួន៣ ៥៤០​ តោន, ប្រទេសអាល្លឺម៉ង់ចំនួន ២៥៥ តោន ប្រទេសម៉ាឡេស៊ីចំនួន ១៣តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ៨.៨តោន ប្រទេសបារាំងចំនួន ៨.៦តោន, ឆេកចំនួន២.៣តោន, ប្រទេសជប៉ុនចំនួន ២តោន, និងប្រទេសកាណាដាចំនួន ១តោន។

កម្ពុជាក៏បាននាំចេញម្រេចទៅកាន់ទីផ្សារ សហរដ្ឋអាមេរិក អង់គ្លេសចំនួន ប្រទេសស៊ុយអ៊ែត ប្រទេសកាហ្សាក់ស្ថាន និងប្រទេសអូស្ត្រាលី ក្នុងបរិមាណ សរុបជាង៥តោនផងដែរ។

លោក ម៉ាក នី ប្រធានសហព័ន្ធម្រេច និង​គ្រឿងទេសកម្ពុជា បានថ្លែងថា ​ការកើន​ឡើងនាំចេញ​ម្រេច​នេះ គឺដោយសារ ការដឹកជញ្ជូនមានប្រភាពប្រសើរឡើង​ ក្រោយប្រទេស​បើក​ដំណើរ​ការ​ឡើងវិញ និង​វិធាន​មួយ​ចំនួន​ត្រូវ​បាន​សម្រួល និងដកចេញ។

លោកប្រធានសមាគម ​សាទរទៅនឹងបរិមាណនៃការនាំចេញកើនឡើង ​បើទោះបីជាតម្លៃជាទូទៅ បាន​ធ្លាក់ក៏ដោយ ​ធ្លាក់ចុះពីប្រមាន ​១៦លានរៀល ឬ ៤ ០០០ ដុល្លារ​ ក្នុងមួយតោន ​មកត្រឹមតែ ១៣ លានរៀល ​ក្នុងមួយតោន ​ក្នុងពេលបច្ចុប្បន្ន។

បច្ចុប្បន្ន ម្រេចធម្មតា ​ត្រូវបាន​នាំចេញទៅប្រទេសវៀតណាម ​ដែលជាទីផ្សារធំជាងគេរបស់​ម្រេច​កម្ពុជា។ ប៉ុន្តែសមាគម ​និងក្រសួងពាក់ព័ន្ធ ​កំពុងធ្វើពិពិធកម្មទីផ្សារទៅកាន់ទីផ្សារផ្សេងទៀត ដើម្បី​ជំរុញបរិមាណនាំចេញផលិតផលម្រេចកម្ពុជា កើនឡើង ជាពិសេស​នឹងជួយ​រក្សា​ស្ថិរភាពថ្លៃម្រេច។

ប្រធាន​សមាគម​ម្រេច​កំពត ​លោក ងួន ឡាយ បានលើកឡើងកាលពីពេលថ្មីៗនេះ​ថា ​ម្រេច​កំពត ជា​ផលិតផលសំគាល់ភូមិសាស្រ្ត GI ​នៅសហគមន៍អឺរ៉ុប ​កំពុង​តែ​ប្រមូល​ផល ​និង​បាន​នាំចេញ​បណ្តើរៗ​បាន​ជាង ១០ ​ភាគរយ​នៃ​ការនាំចេញ​សរុប​ប្រចាំឆ្នាំ​ប្រមាណ​ ១២០​ តោន​។

លោក ប្រធានសមាគម ​បញ្ជាក់ថា ក្រុមហ៊ុននាំចេញ ​ដែលជាដៃគូរបស់សមាគម បាន​កំពុង​ចុះកុងត្រា​ជាមួយកសិករដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស ​ជាពិសេសសហគមន៍អឺរ៉ុប៕ អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        1
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        1
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 11:04:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm