
ព្រៃវែង៖ សម្តេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ជាថ្មីទៀតអំពីគុណតម្លៃ នៃសន្តិភាពដែលទាំងអស់គ្នាប្រើពាក្យថា«អរគុណសន្តិភាព!»។
សម្ដេចបានអះអាងថា សន្តិភាពដែលកម្ពុជាដណ្ដើមបានមកនេះ គឺបានមកពីការធ្វើពលីកម្មបង្ហូរឈាមស្រស់ សាច់ស្រស់របស់ប្រជាពលរដ្ឋកម្ពុជា ឥស្សរជន ជាពិសេសថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងជាសុខសន្តិភាពដែលកម្ពុជាកម្របានជួបប្រទះ ដូច្នេះទាំងអស់គ្នាត្រូវរួមគ្នាអរគុណសន្តិភាព និងការពារសន្តិភាពឱ្យបានដាច់ខាត។
សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តព្រៃវែង ដែលតែងគាំទ្រ និងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា កើតចេញគណបក្សប្រជាជនកម្ពជា ដោយសម្ដេចចាត់ទុកថាជោគជ័យ និងស្នាដៃដែលកម្ពុជាសម្រេចបានមកនេះគឺមិនអាចកាត់ផ្ដាច់បានឡើយ។
សម្ដេចសង្ឃឹមជឿជាក់ថា ជាមួយគ្នានេះសម្ដេចក៏បានអំពាវនាវជាថ្មីទៀតឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ខិតខំរួមចំណែកឱ្យការបោះឆ្នោតនេះបានប្រព្រឹត្តិទៅក្នុងបរិយាកាសសុខសន្តិភាព គ្មានអំពើហិង្សានិងការគំរាមកំហែង ដើម្បីពង្រឹង និងលើកស្ទួយដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕





