បាល់ទាត់៖ អ្នកចាត់ការពូកែវោហារ Jose Mourinho កំពុងព្យាយាមបន្តកំណត់ត្រាឥតខ្ចោះរបស់ខ្លួន នៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុបនៅពេលដឹកនាំ Roma ជួបជាមួយ Feyenoord វគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ UEFA Europa Conference League រាត្រីនេះ។

អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់រូបនេះតែងតែឈ្នះជានិច្ច រាល់ពេលលោកដឹកនាំក្រុមឡើងវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុបដែលរួមមានជាមួយ Porto ពីរលើកឈ្នះពាន Champions League និង UEFA Cup និងជាមួយ Inter Milan មួយលើក, Manchester United មួយលើកឈ្នះពាន Europa League ដូចគ្នា។ លោក Jose Mourinho នឹងក្លាយជាអ្នកចាត់ការដំបូងដែលដឹកនាំក្រុម៤ ផ្សេងគ្នាឡើងវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុបផងដែរនៅពេលជួប Feyenoord រាត្រីនេះ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa Conference League រដូវកាលដំបូងរាត្រីនេះនឹងធ្វើឡើងនៅកីឡដ្ឋាន Arena Kombetare នាទីក្រុង Tirana ប្រទេសអាល់បានី៕
អត្ថបទ៖នាង សុភាវុធ