កម្ពុជាតវ៉ាយ៉ាងខ្លាំងក្លា និងផ្លូវការចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ មកលើទឹកដីកម្ពុជា

2026/11/24 01:06:23 pm        144

រាជរដ្ឋាភិបាល​កម្ពុជាតវ៉ាយ៉ាងខ្លាំងជាផ្លូវការបន្ថែមទៀត ប្រឆាំងនឹងការរំលោភ​បំពាន​ជា​បន្ត​បន្ទាប់​របស់​ថៃ ​មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្ដោយព្រំដែន។ នេះបើតាមឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា ការតវ៉ារបស់កម្ពុជានៅពេលនេះ គឺកើតឡើងនៅក្រោយថៃបានបន្តសកម្មភាពរំលោភបំពានបន្ថែមទៀតមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ក្នុងនោះមានដូចជា សកម្មភាពរបស់ឧត្តមសេនីយ៍ទ័ពអាកាសថៃ បាននាំប្រតិភូអន្តរស្ថាប័ន និងអ្នកសារព័ត៌មានថៃ ទៅកាន់ទីតាំងជាច្រើនក្នុងតំបន់អានសេះ ខេត្តព្រះវិហារ ដោយគ្មានការយល់ព្រមពីកម្ពុជា។ បន្ថែមលើ សកម្មភាពនេះយោធាថៃ ក៏បានសាងសង់លេណដ្ឋានរឹងមាំបន្ថែមមួយទៀត នៅតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ និងបានប្រើគ្រឿងចក្រឈូសឆាយសាងសង់ផ្លូវ និងដឹកជញ្ជូនសសរបេតុងទៅកាន់ទីតាំងនោះថែមទៀតផង។

រាជរដ្ឋាភិបាលកម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាប្រឆាំងសកម្មភាពទាំងនេះ ដែលជាការបំពានយ៉ាងច្បាស់លើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់និងខណ្ឌសីមា ដោយផែនទីមាត្រដ្ឋាន ១/២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀម ដោយអនុលោមតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។

សកម្មភាពខាងលើ ក៏រំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃស្តីពីការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងរំលោភលើចំណុច I (វិធានការបន្ធូរភាពតានតឹង) នៃសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តម ប៉ែន បូណា បានក្រើនរម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពទាំងនេះនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ៕ អត្ថបទ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ថ្ងៃសម្រាកបុណ្យអុំទូក៖ ពលរដ្ឋនាំគ្រួសារពីខេត្តមកឈ្វេងយល់ប្រវត្តិសាស្រ្ដនៅសារមន្ទីរជាតិ
2026/11/24 01:29:08 pm        1
កម្ពុជាតវ៉ាយ៉ាងខ្លាំងក្លា និងផ្លូវការចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ មកលើទឹកដីកម្ពុជា
2026/11/24 01:06:23 pm        1
នាវាពិឃាតចិន និងសម្ភារយោធាជាច្រើនបានមកដល់កម្ពុជា ដើម្បី​ត្រៀម​ធ្វើ​សមយុទ្ធរួមគ្នា​ជាមួយ​កម្ពុជា
2026/11/24 12:50:40 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថ្ងៃសម្រាកបុណ្យអុំទូក៖ ពលរដ្ឋនាំគ្រួសារពីខេត្តមកឈ្វេងយល់ប្រវត្តិសាស្រ្ដនៅសារមន្ទីរជាតិ

2026/11/24 01:29:08 pm
​មនុស្សយ៉ាងហោច ៣៨នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារកាលពីចុងសប្តាហ៍នៅនីហ្សេរីយ៉ា
2026/11/24 01:22:47 pm
​កម្ពុជាតវ៉ាយ៉ាងខ្លាំងក្លា និងផ្លូវការចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ មកលើទឹកដីកម្ពុជា
2026/11/24 01:06:23 pm
​នាវាពិឃាតចិន និងសម្ភារយោធាជាច្រើនបានមកដល់កម្ពុជា ដើម្បី​ត្រៀម​ធ្វើ​សមយុទ្ធរួមគ្នា​ជាមួយ​កម្ពុជា
2026/11/24 12:50:40 pm
​ប្រធានាធិបតីអេហ្ស៊ីប និងនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ ពិភាក្សាលើបញ្ហាសន្តិសុខក្នុងតំបន់ និងវិបត្តិនៅយេម៉ែន
2026/11/24 12:41:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/24 06:30:35 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/23 04:56:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/24 12:15:12 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/23 02:49:07 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm