រុស្ស៊ី​ និង​ចិន​ធ្វើ​សមយុទ្ធ​បេសកកម្ម​ឈ្លប​យក​ការណ៍​រួមគ្នា​លើ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​

2022/05/25 10:02:34 pm        1.9 K

​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា កង​ទ័ពអាកាស​​រុស្ស៊ីបានធ្វើ​សមយុទ្ធ​បេសកកម្ម​ឈ្លបយកការណ៍​រួមគ្នា ​ជាមួយ​សម​ភាគី​ចិន​ជុំវិញ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិក​។​ ​ក្រសួង​បាន​និយាយថា យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ Tu-95mc របស់​រុស្ស៊ី និង​យន្តហោះទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ Xian H-6 របស់​ប្រទេស​ចិនបាន​ល្បាត​លើ​សមុទ្រ​ចិន​ខាងកើត និង​នៅសមុទ្រ​ជប៉ុន​។

ក្រសួង​និយាយថា យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​បាន​ហោះហើរ​ក្នុង​រយៈពេល​ ១៣ម៉ោង​។​ ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ច្រើន​គ្រឿង​ត្រូវបាន​គេ​រាយការណ៍​ថា ​ត្រូវ​បាន​ហោះ​អម​ដោយ​យន្តហោះចម្បាំង Su-30sm ជាមួយ​នឹង​យន្តហោះ F-2 របស់​កូរ៉េខាងត្បូង និង​យន្តហោះ F-15 របស់​ជប៉ុន​ តាម​ដាន​ការ​ល្បាត​នៅ​ចំណុច​ជាក់លាក់​នៃ​បេសកកម្ម​នេះ​។ ​ក្រសួងការពារជាតិ​រុស្ស៊ី​និយាយ​ថា បេសកកម្ម​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​យោធា​រុស្ស៊ី​-​ចិន​សម្រាប់​ឆ្នាំ2022​។​

​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​និយាយ​ថា សម​យុទ្ធ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្ររួមគ្នាធ្វើឡើង​ដោយ​រុស្ស៊ី​ និង​ចិន​បង្ហាញ​ពី​សម្ព័ន្ធ​ភាព​ដ៏ស៊ីជម្រៅ​របស់​ប្រទេស​ទាំងពីរ​។​ ​យោង​តាម​មន្ត្រី​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹងថា ​សកម្មភាព​នេះ​កំណត់​ជា​សមយុទ្ធ​យោធា​រួមគ្នា​លើកដំបូងដោយ​ប្រទេស​ចិន និង​រុស្ស៊ី ចាប់តាំងពី​ទី​ក្រុង​មូ​ស្គូ​វាយលុក​លើ​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ហើយ​វា​បានធ្វើ​ឡើង​នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​ របស់ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក​ Joe Biden មកកាន់​តំបន់​នេះ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am       
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        222

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm