សម្តេចធិបតីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា​ទៅចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម ខណៈកម្ពុជានឹងទទួលតំណែងប្រធាន CLMV បន្តពីវៀតណាម

2026/11/25 11:38:46 am        97

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះកម្ពុជាក៏នឹងទទួលតំណែងជាប្រធានកិច្ចប្រជុំកំពូល CLMV បន្តពីប្រទេសវៀតណាមផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ដំណើរអញ្ជើញចូលរួមនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម និង ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា។

អញ្ជើញអមដំណើរសម្តេចធិបតី រួមមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម​​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល តំណាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំកំពូល ACMECS លើកទី១១ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ការពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកអេកម៉ិកដែលមានភាពឆ្លាតវៃ និងចីរភាព» ដើម្បីវាយតម្លៃវឌ្ឍនភាពដែលសម្រេចបាន និងស្វែងរកមធ្យោបាយជំរុញបន្ថែមទៀតនូវការតភ្ជាប់ក្នុងតំបន់ នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

ចំណែក កិច្ចប្រជុំកំពូល CLMV លើកទី១២ នឹងរៀបចំឡើងក្រោមមូលបទ «ការតភ្ជាប់តំបន់ CLMV - ការទាញយកសក្តានុពល - ការកសាងអនាគតប្រកបដោយវិបុលភាព» ដោយពិនិត្យសមិទ្ធផល និងកំណត់ទិសដៅអនាគត ផ្អែកលើស្មារតីមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូសេដ្ឋកិច្ច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ការតភ្ជាប់ក្នុងអនុតំបន់ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងបួន។

ក្រៅពីកិច្ចប្រជុំកំពូលខាងលើ សម្តេចនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយសមភាគី ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមកផងដែរ៕

អត្ថបទដែលទាក់ទង

សម្តេចសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បួងសួងសុំសេចក្តីសុខ សន្តិភាព ជូនជាតិ និងប្រជាជន នៅខេត្តសៀមរាប
2026/11/25 11:51:57 am        1
សម្តេចធិបតីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា​ទៅចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម ខណៈកម្ពុជានឹងទទួលតំណែងប្រធាន CLMV បន្តពីវៀតណាម
2026/11/25 11:38:46 am        1
ប្រមុខការពារជាតិកម្ពុជា និងមេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹកទីក្រុងក្វាងចូវ អញ្ជើញជាអធិបតីពិធីបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ នៅមូលដ្ឋានសមុទ្ររាម
2026/11/25 11:09:53 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បួងសួងសុំសេចក្តីសុខ សន្តិភាព ជូនជាតិ និងប្រជាជន នៅខេត្តសៀមរាប

2026/11/25 11:51:57 am
​សម្តេចធិបតីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា​ទៅចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម ខណៈកម្ពុជានឹងទទួលតំណែងប្រធាន CLMV បន្តពីវៀតណាម
2026/11/25 11:38:46 am
​លោក Zelenskyy ៖អ៊ុយក្រែន និងហុងគ្រី ពិភាក្សាពីការនាំចេញប្រេងម៉ាស៊ូត និងពង្រីកបណ្តាញផ្លូវដែក
2026/11/25 11:25:23 am
​គណបក្សឆ្វេងនិយមអ៊ីស្រាអែល ផ្អាកការចរចាបង្កើតរដ្ឋាភិបាលចម្រុះជាមួយលោក Eisenkot
2026/11/25 11:21:58 am
​ការ​ផ្ទុះគ្រាប់បែក​នៅទីក្រុង​ភាគ​កណ្តាលកូឡុំប៊ី ធ្វើ​ឱ្យមនុស្ស ២៣នាក់របួស ខណៈអំពើ​ហិង្សារាលដាល
2026/11/25 11:18:42 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/24 04:50:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/24 11:04:09 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/25 04:31:53 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/24 06:52:24 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm