សម្តេចសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បួងសួងសុំសេចក្តីសុខ សន្តិភាព ជូនជាតិ និងប្រជាជន នៅខេត្តសៀមរាប

2026/11/25 11:51:57 am        104

សម្តេចសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បួងសួងសុំសេចក្តីសុខ សន្តិភាពជូនជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦នៅខេត្តសៀមរាប ដែលពិធីនេះរៀបចំឡើង ដោយរដ្ឋបាលខេត្តនៅវេទិកាអុំទូក នារាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

ពីធីបួងសួងនេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវបានចូលរួមអមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានអញ្ជើញអុជធូបទៀន ថ្វាយគ្រឿងសក្ការបូជា គ្រឿងក្រអូប ថ្វាយភ្លេង ថ្វាយបុព្វបុរសដែលបានកសាងអង្គរនិងប្រាសាទនានានៅទូទាំងប្រទេស និងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទសបារមី រក្សាទឹកដី ថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ, ជូនពរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យជួបតែសេចក្តីសុខចម្រើន។

សម្ដេចសង្គហបណ្ឌិត ក៏បានប្រសិទ្ធពរដល់កងទ័ព ជួរមុខ ដែលកំពុងឈរជើងការពារទឹកដី និង បួងសួងសុំសេចក្តីសុខឱ្យប្រទេសជាតិ សូមឱ្យកម្ពុជាជៀសផុតពីជំងឺឧបទ្រពចង្រៃនានា ជៀសផុតពីគ្រោះធម្មជាតិ ព្រមទាំងទទួលបាននូវកំណើនភ្ញៀវទេសចរ និងសេដ្ឋកិច្ចរីកចម្រើនខ្លាំងក្លា។

ជាមួយគ្នានោះសម្តេចកិត្តិសង្គហបណ្ឌិតក៏បានជូនពដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបានធ្វើដំណើរចូលរួមក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំព្រះព្រះខែ នៅតាមបណ្តាខេត្តនានា សូមធ្វើដំណើររប្រកដោយសុខសុវត្ថិភាព និងទទួលបានសេចក្តីសុខគ្រប់ៗក្រុមគ្រួសារ។ ពិសេស សូមគោរពច្បាប់ចរារណ៍ និងបើកបរដោយការទទួលខុសត្រូវ និងអធ្យាស្រ័យដល់គ្នាទៅវិញទៅមក។

សូមបញ្ជាក់ថាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មិនត្រឹមតែជាការគោរពដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដី ទេវតារក្សាលោក និងបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលជាអត្តសញ្ញាណជាតិ និងប្រពៃណីដ៏ល្អផូរផង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ និងស្ថាបត្យកម្មខ្មែរ ទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅប្រទេសកម្ពុជា ពិសេសគឺទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបផងដែរ៕

អត្ថបទដែលទាក់ទង

ឯកឧត្តម គីម វីរៈ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៩ នៅប្រទេសឥណ្ឌូនេស៊ី
2026/11/25 12:50:23 pm        1
សម្តេចសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បួងសួងសុំសេចក្តីសុខ សន្តិភាព ជូនជាតិ និងប្រជាជន នៅខេត្តសៀមរាប
2026/11/25 11:51:57 am        1
សម្តេចធិបតីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា​ទៅចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម ខណៈកម្ពុជានឹងទទួលតំណែងប្រធាន CLMV បន្តពីវៀតណាម
2026/11/25 11:38:46 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ការវាយប្រហារតាមអាកាសអង្រួនរដ្ឋធានីយេម៉ែន ក្រោយក្រុមហ៊ូទីប្រើដ្រូនវាយប្រហារតំបន់ហិរញ្ញវត្ថុក្នុងទីក្រុងរីយ៉ាដ

2026/11/25 12:57:14 pm
​ឯកឧត្តម គីម វីរៈ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៩ នៅប្រទេសឥណ្ឌូនេស៊ី
2026/11/25 12:50:23 pm
​លោក ត្រាំ ថា ការផ្ដួលរំលំរបបដឹកនាំអ៊ីរ៉ង់ «អាចធ្វើទៅបាន» ប៉ុន្តែមិនមែនជាគោលដៅសង្គ្រាមរបស់លោកទេ
2026/11/25 12:26:56 pm
​ចិនពន្យារពេលការ​ផ្អាកការ​រឹតបន្តឹង​លើការនាំចេញរ៉ែសំខាន់ៗ ទៅកាន់សហរដ្ឋអាមេរិក
2026/11/25 12:24:56 pm
​អេស្តូនីព្រមានពីការកើនឡើងនៃការរាមកំហែងចម្រុះពីរុស្ស៊ី ហើយគ្រោងបិទច្រកព្រំដែនគោកដែលនៅសល់ទាំងអស់
2026/11/25 12:19:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/24 04:50:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/24 11:04:09 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/25 04:31:53 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/24 06:52:24 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm